no-alternative title

ក្រុមហ៊ុន​ Nikon​ បង្ហាញ​កា​មេ​រ៉ា​ស៊េរី​ថ្មី​ ៣​​ ប្រភេទបន្ថែមទៀតជូនអតិថិជននៅកម្ពុជា

 

​កា​មេ​រា​ស៊េរី​ថ្មី​ ៣​ប្រភេទ​ របស់​នី​កុន​ (Nikon)​ រួម​មាន​ Nikon​ D3300,​ Df​ និង​ D4s​ ត្រូវ​បាន​ក្រុមហ៊ុន​ ចែក​ ចាយ​ Nikon​ នៅ​កម្ពុជា​ ដាក់​បង្ហាញ​នៅ​ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ Ray​ Long​ (​រ៉េ​ឡុ​ង​)​ នាយក​គ្រប់គ្រង​ ក្រុមហ៊ុន​ Nikon​ HGB​ Cambodia​ (​ នី​កុន​ ហ្អេ​ច​ជី​ប៊ី​ ខេ​ម​បូ​ឌា​)​ បានឱ្យ​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​ថតរូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​ ហើយ​ពួក​គេ​ ត្រូវការ​កា​មេ​រា​ ដែល​ផ្តោត​ទៅ​លើ​ភាព​ច្បាស់​នៃ​រូបភាព​ ដូច្នេះ​ Nikon​ D3300,​ Df​ និង​ D4s​ នឹង​ក្លាយជា​ ជម្រើស​ ដ៏​ប្រសើ​សម្រាប់​ពួក​គេ​ ។​

 

 

​លោក​បាន​បន្ថែម​ថា​ បើ​ប្រៀប​ទៅ​នឹង​ក្រុមហ៊ុន​ ផលិត​កា​មេ​រា​ផ្សេងៗ​ នី​កុន​ ជា​ប្រភេទ​កា​មេ​រា​ ដោយ​ផ្តោត​ទៅ​លើ​ រូបភាព​១០០%​ ។​ លោក​ថា​៖​ “​ភាព​ខ្លាំង​របស់​យើង​ គឺ​រូបភាព​ របស់​កា​មេ​រា​”​ ។​

 

 

D4s​ ជា​កា​មេ​រា​ ដ៏​ទំនើប​បំផុត​ របស់​ក្រុមហ៊ុន​ នី​កុន​ ដែល​មាន​ទ្រង់ទ្រាយ​ ជា​លក្ខណៈ​ FX​ (Full​ Frame)​ ជាមួយនឹង​កម្រិត​ 16.2​ មេ​ហ្គា​ភិ​ច​សែ​ល​/CMOS​ Sensor​ ។​ វា​ប្រើប្រាស់​ប្រព័ន្ធ​ចាប់​រូបភាព​ Expeed​ 4​ ដែល​ក្រុមហ៊ុន​ បាន​បង្កើត​ឡើង​ ជាមួយនឹង​ប្រសិទ្ធភាព​ រូបភាព​ ដែល​មាន​ជួរ​ ISO​ ខ្ពស់​ពី​១០០​ ទៅ​ ២៥៦០០​ ដូច្នេះ​សូ​ម្បី​តែ​ ស្ថិត​នៅ​ក្នុង​លក្ខ​ខ័​ណ្ឌ​ ដែល​មាន​ពន្លឺ​ទាប​យ៉ាងណា​ក៏​ដោយ​ ការ​សម្តែង​នៅ​តែ​ធានា​បាន​ ។​ កា​មេ​រា​នេះ​ អាច​ចាប់​រូបភាព​ បាន​រហូត​ដល់​១១​ស៊ុម​ ក្នុង​មួយ​វី​នាទី​ ។​ ចំណែក​ Df​ ជា​កា​មេ​រា​ថ្មី​ ដែល​ត្រូវ​បាន​ រចនា​ឡើង​ ដើម្បី​ផ្តល់​វិធីសាស្ត្រ​ ច្នៃប្រឌិត​ ក្នុង​ការ​ថតរូប​ ។​ វា​ប្រើប្រាស់​ប្រព័ន្ធ​ ប្រតិបត្តិការ​ចាប់​រូបភាព​ EXPEED​ 3​ និង​មាន​ជួរ​ ISO​ 100-12800​ ក្នុង​កម្រិត​ 16.2mp​ មេ​ហ្គា​ភិ​ច​សែ​ល​/​ CMOS​ Sensor​ ។​ ដោយឡែក​ D3300​ មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ ចាប់​រូបភាព​ EXPEED​ 4​ ដែរ​ប៉ុន្តែ​មាន​ទំហំ​ធំ​ ដែល​អាច​ថត​ រូបភាព​ក្នុង​ទំហំ​ 24.2​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​មានកម្ម​វិធី​កំណត់​បញ្ជា​រូបភាព​ ជាមួយនឹង​កម្មវិធី​ Picture​ Control​ និង​ Special​ Effects​ Modes​ ដ៏​ពិសេស​ចំនួន​១៣​កម្ម​វិ​ធ​ផង​ដែរ​ ។​​កា​មេ​រា​ទាំង​៣​ប្រភេទ​នេះ​ សុទ្ធតែ​មាន​សមត្ថភាព​ ក្នុង​ការ​ថតរូប​ភាព​បាន​ច្បាស់​បំផុត​ ទាំង​នៅ​ទី​ដែល​មាន​ពន្លឺ​ខ្លាំង​ និង​នៅ​ទីង​ងឹ​ង​ ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន