កាលពីថៃ្ងទី 7 ខែមិនា 2014 ក្រុមហ៊ុន Singtech បានបង្ហាញថាប់ប្លេតស៊េរីថ្មីរបស់ខ្លួននៅផ្សារទំនើប CityMall. Singtech Sapphire i-Tab Mini 7850 ត្រូវបានសំរិតសំរាំងឡើងយ៉ាងល្អសំរាប់អ្នកដែលចូលចិត្តលេងហ្គេម និងមើលវីដេអូ ដែលផ្ទៃអេក្រង់របស់វាមានទំហំដល់ទៅ 7.85 អ៊ីង ប្រភេទ IPS អាចបង្ហាញរូបភាពក្នុងកំរិត 1024x768 ភិចសែល ហើយប្រតិបត្តិការដោយប្រព័ន្ធ Android 4.2(Jelly Bean) បំពាក់មកជាមួយនូវ CPU Quad Core 1.2 GHz រួមទាំង RAM 1GB. វាមានកាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាមុខ 2 មេហ្គាភិចសែល ពិសេសជាងនេះទៅទៀតនោះគឺលោកអ្នក អាច អានសរសេ និងប្រើប្រាស់ Menu ជាភាសារខ្មែរបាន 100% ដោយប្តូរភាសារអង់គ្លេសទៅជាភាសាខ្មែរទាំងស្រុងបូករួមជាមួយនឹងសមត្ថភាពដែល អាចប្រើប្រាស់ស៊ីមកាតសំរាប់ធ្វើការហៅ និងទូរស័ព្ទបានថែមទៀតផង។ កម្មវិធីបង្ហាញនេះ គឺមានរយៈពេលបីថ្ងៃ ដោយផ្តល់ជូននូវតម្លៃយ៉ាងពិសេស រួមជា មួយនឹងការបន្ថែមជូន សំបុត្រទស្សនាភាពយន្ត 3D ចំនួន 2 សន្លឹក កូកាកូឡាចំនួំន 12 កំប៉ុង កាហ្វេ Mac Coffee ចំនួន 5 កញ្ចប់ធំ និងបន្ទះការពារអេក្រង់មួយផងដែរ.