កាលពីថ្ងៃទី 14 ខែមិនា ឆ្នាំ 2014 ក្រុមហ៊ុនស្រាបៀរ Heineken បានរៀបចំនូវកម្មវិធីចាប់រង្វាន់ជូនដល់គូស្វាមីភរិយា សំរាប់កម្មវិធីប្រម៉ូសិនពិសេស ឆ្នាំ 2013-2014 ដោយរង្វាន់ទាំងនោះរួមមានដូចជា ទូរស័ព្ទដៃ iPhone 5 ចំនួន 2 រង្វាន់ ឧបករណ_ iPad Mini ចំនួន 3 រង្វាន់ និងរង្វាន់ធំគឺដំណើរកំសាន្ត នៅលើនាវាឆ្លងទ្វីបជាលើលទីមួយសំរាប់កម្ពុជា ដែលកំពុងរង់ចាគូស្វាមីភរិយាដែលមានសំណាងជាគេបំផុត។ ដំណើរកំសាន្តនៅលើនាវាឆ្លងទ្វីប គឺមានរយះ ពេល 5 ថ្ងៃ 4 យប់ ទៅកាន់ឆ្នេសមុទ្រប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង រួមជាមួយនិងទឹកប្រាក់ចំនួន 2800 ដុល្លា.
តាមប្រសាសន៍របស់លោក យូ អាង ដែលជាប្រធានគ្រប់គ្រងស្លាកសញ្ញាស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទីមួយហើយសំរាប់ក្រុមហ៊ុនស្រាបៀរ Heineken កម្ពុជា ដែលមានសំណាង និងកត្តិយសដោយមានឱកាសបានបញ្ជូ7នគូស្វាមីភរិយាថ្មីជាជន ជាតិខ្មែរដែលមានមានសំណាងបំផុតមួយគូទៅចូល រួម ធ្វើដំណើរកំសាន្តនៅលើនាវាដ9អ៏ស្ចារ្យនេះ និងទទួលបាបបទពិសោធន៍កំរិត VIP ទៅកាន់ឆ្នេសមុទ្រនៅតំបន់អ៊ឺរ៉ុបនេះ។ សំរាប់អ្នកដែលមានសំណាង ឈ្នះរង្វាន់ធំនោះ គឺបានទៅលើលោក ហេង ហារី និងភរិយា ហេង ស៊ុនហី រង្វាន់ឧបករណ៍ iPad Mini ចំនួន 3 រង្វាន់បានទៅលើ លោក នៅ សាថារិ និងអ៊ុន ប៊ុនថា, លោក ឈុន សុខកៀង និងសុខ សៀងលី, លោក ថាន រង្គរចនា និង ធី សុវណ្ណ រីឯ ទូរស័ព្ទដៃ iPhone 5 ចំនួន 2 រង្វាន់ គឺបានទៅ លើលោក ស៊ុយ សុគន្ធ និង សំ ស៊ីវុធី, លោក ប៊ុន ពេជ្រឆព័ន្ធ និងឈិន ម៉េងគ្រី។ លោក យូ អាង បានបន្តថា ចំពោះគូស្វាមីភរិយាដែល ដែលនឹងរៀប មង្គលការនាពេលខាងមុខនៅតែមានឱកាសឈ្នះរង្វាន់ទាំងនេះម្តងទៀត ពីព្រោះស្រាបៀរ Heineken នឹងធ្វើការចាប់រង្វាន់នៅ់ខែសីហាខាងមុខនេះ.