no-alternative title

ក្រុមហ៊ុន​ Huawei​ សម្ពោធស្មាតហ្វូន​ស៊េរី​ថ្មី​ពីរ​ម៉ួដែលនៅក្នុងទីផ្សារកម្ពុជា​

 

Huawei​ ដែល​ជា​ស្មា​ត​ហ្វូ​ន​យក្ស​ទី​ 3​ លើ​ពិភពលោក​ បាន​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ 2​ ដើម្បី​ដណ្តើម​ និង​ឈោង​ចាប់​ ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​រីក​ចំរើន​ខ្លាំង​ ក្នុង​ពិធី​ស​ម្ផោ​ធ​ជា​ផ្លូវការ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ 31​ មីនា​ ឆ្នាំ​ 2014​ នៅ​សណ្ឋាគារ​ Nagaworld​ ដែល​ការ​ចូលរួម​ពី​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្នុង​តំបន់​ និង​នៅ​កម្ពុជា​នៃ​ក្រុមហ៊ុន​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ដ៍​ច្រើន​កុះករ​ ដូច​ជា​ កំពូល​តារាចំរៀង​ល្បី​ មាស​ សុខ​សោភា​  ពិធីករ​ តា​ប៊ុ​យ​ ដៃគូរ​ពាណិជ្ជកម្ម​  ដេប៉ូ​ចែកចាយ​ ហាង​លក់​ទូរ​សព្ទ័​ធំៗ​ និង​បណ្តារ​អ្នក​សារព័ត៌មាន​ ប្រមាណ​ 80​ នាក់​ ។​
 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Cary​ Yang​ (​ខេ​រី​ យ៉ាំ​ង​)​ អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ Huawei​ ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ ប្រសាសន៍​ថា​  “​ កម្ពុជា​ គឺ​ទីផ្សារ​ដ៍​សំខាន់​និង​សក្តានុពល​ខ្ពស់​មួយ​ Huawei​ នឹង​ចេញ​លក់​ស៊េរី​ថ្មី​បន្តបន្ទាប់​ទៀត​ និង​គំរោង​យុទ្ធសាស្ត្រ​ទីផ្សារ​យ៉ាងច្រើន​ក្នុង​ឆ្នាំ​ 2014​ នេះ​ ។​ ប្រជាជន​កម្ពុជា​ នឹង​មានការ​ភ្ញាក់ផ្អើល​ ជាមួយនឹង​ទុន​វិនិយោគ​ដ៍​ សំប្បើម​ផ្នែក​ទីផ្សារ​ការ​ផ្សព្វផ្សាយ​ និង​យុ​ទ​ស្ធា​ស្ត្រ​ផ្នែក​លក់​ដ៍​ស្រួច​ស្រាវ​ ក៍​ដូច​ជា​ការ​ពង្រីក​ការ​ចែកចាយ​អោយ​កាន់តែ​ ទូលាយ​នៅ​ទូ​ទាំ​ង្រ​បទេស​។​ យោង​តាម​ការ​កត់សំគាល់​កាលពី​ឆ្នាំ​កន្លង​ទៅ​ នៅ​កម្ពុជា​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​លក់​និង​សាកល្បង​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន​ ប៉ុន្តែ​ម៉ាក​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន​ដែល​មាន​ទាំងនោះ​មាន​តំលៃ​ថ្លៃ​ ដូច្នេះ​ហើយ​បានជា​ Huawei​ ដាក់​ទុន​បន្ថែម​ដើម្បី​ពង្រីក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ ដើម្បី​លើកទឹកចិត្ត​អោយ​អតិថិជន​ប្រើប្រាស់​ សាកល្បង​ បច្ចេកវិទ្យា​ទំនើប​ថ្មី​ អេ​ក្រង់​ធំ​ជាង​ គុណភាព​ទទួលស្គាល់​ជា​អន្តរជាតិ​ ការ​រចនា​រាង​ដ៍​ល្អ​ ស្អាត​ ស្តើង​ មាំ​ ដោយ​អ្នកជំនាញ​ និង​រចនា​នៃ​ក្រុមហ៊ុន​ធំៗ​និង​ល្បីៗ​ លើ​ពិភពលោក​ បំពាក់​បច្ចេកវិទ្យា​ថ្ម​ប្រើ​បាន​យូរ​ជាង​ 30%​  អ៊ិ​ន​ធើ​ណែ​ត​លឿន​ អង្គ​ប្រតិបត្តិការ​ដើរ​លឿន​ធំ​ ជាមួយនឹង​រាង​ស្អាត​ កាលី​ប​ទាន់សម័យ​ និង​មានការ​ធានា​រយៈពេល​ 1​ឆ្នាំ​ ជា​ពិសេស​តំលៃ​ផ្តល់​ជួ​នូ​សមរម្យ​ប្រមាណ​ 40%​ ទាប​ជាង​ស្មា​ត​ហ្វូ​ន​ដ៍ទៃ​ដែល​មាន​អត្ថប្រយោជន៍​ដូច​គ្នា​ ពោល​គឺ​យើង​លក់​ ស្ទើរ​ថ្លៃដើម​ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ភាគច្រើន​ មានឱកាស​ទិញ​និង​សាកល្បង​ប្រើ​កាន់តែ​ច្រើន​ ។​ 

 

 

​លោក​ Liu​ Zi​ Yang​ (​លៀវ​ ស៊ី​យ៉ាង​)​ អគ្គនាយក​ទីផ្សារ​និង​លក់​នៃ​ក្រុមហ៊ុន​ Huawei​ នៅ​កម្ពុជា​និង​ឡាវ​ បាន​ពន្យល់​ យ៉ាង​លំអិត​អំពី​អត្ ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​នៃ​ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ ពោល​គឺ​ “Ascend​ G730​ រាង​ស្អាត​ ទាក់ទាញ​ អេ​ក្រង់​ធំ​ 5.5​ អ៊ិ​ញ​ អង្គ​ប្រតិបត្តិការ​ Quad-core​ 1.3​ GHz​ ស៊ី​ម​ពីរ​ និង​អង្គ​ប្រតិបត្តិការ​ Android​ 4.2​ កា​ម៉េ​រា​ធំ​ខាង​ ក្រោយ​ 5MB​ និង​មុខ​ 0.3MB​ បំពាក់​ដោយ​បច្ចេកវិទ្យា​ Huawei​ Emotion​ UI​ និង​បច្ចេកវិទ្យា​ពិសេស​ធ្វើ​ អោយ​ថ្ម​ប្រើ​ បាន​យូរ​ជាង​30%​ បើ​ធៀប​នឹង​ស្មា​ត​ហ្វូ​ន​ម៉ាក​ដ៍ទៃ​ តំលៃ​ដ៍​ទាក់ទាញ​ប្រមាណ​ 199​ដុល្លារ​។​ ស៊េរី​ថ្មី​មួយទៀត​ ដែល​ទាក់​ ទាញ​ គឺ​ Ascend​ Y600​ រាង​កោង​ស្អាត​ទាក់ទាញ​ អេ​ក្រង់​ធំ​ 5​ អ៊ិ​ញ​ អង្គ​ប្រតិបត្តិការ​ Dual​ Core​ 1.3​ GHz​ ស៊ី​ម​ពីរ​ និង​អង្គ​ប្រតិបត្តិការ​ Android​ 4.2​ កា​ម៉េ​រា​ធំ​ខាង​ ក្រោយ​ 5MB​ និង​មុខ​ 0.3MB​ ថ្ម​ប្រើ​បាន​យូរ​ ទោះបីជា​ប្រើ​ ពេញ​ 1​ថ្ងៃ​   តំលៃ​ប្រមាណ​ 199​ដុល្លារ​ ”​ ។​  ក្នុង​ពិធី​សម្ភោ​ធ​នោះ​ ក្រុមហ៊ុន​ SYAM​ International​ ដែល​អ្នក​ចែកចាយ​ ផ្លូវកា​រក៍​ផ្តល់​ ជូន​នូវ​ការ​លក់​បញ្ចុះតំលៃ​ពិសេស​ 3-5%​ ដល់​អ្នកលក់​ និង​ម្ចាស់​ហាង​ធំៗ​ផង​ដែរ​ ។​ 

​កញ្ញា​ មាស​ សុខ​សោភា​ ដែល​ជាតា​រា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​ទូរ​សព្ទ័​ Huawei​ បាន​បន្ថែម​ថា​ស្មា​ត​ហ្វូ​ន​ Huawei​ មាន​ ច្រើន​ម៉ូ​ដែល​និង​តំលៃ​សមរម្យ​ ជា​ពិសេស​ស៊េរី​ថ្មី​ដែល​ចេញ​លក់​នៅ​ថ្ងៃនេះ​ Huawei​ Ascend​ Y600​ និង​ G730​ ដែល​នឹង​ផ្តល់​ជូន​តំលៃ​ ពិសេស​ និង​ទាំង​កម្មវិធី​ពិសេស​ ដោយ​ថែម​រង្វាន់​ភ្លាមៗ​ជាទី​គាប់ចិត្ត​ ដូច​ជា​ មួក​  អាវយឺត​  ឧបករណ៍​បំពង​សំលេង​ឥត​ខ្សែ​កាស​ ស្តាប់​ត្រចៀក​ និង​ជូន​បណ្តោង​សោរ​គូរ​ស្នេហ៍​ ដោយ​ឥត​គិតថ្លៃ​ និងរ​ធានា​រយៈពេល​ 1​ ឆ្នាំ​ ពោល​គឺ​ អតិថិជន​នឹង​ពេញចិត្ត​បន្ទាប់​ពី​ប្រើ​ ដូច​ពាក្យ​ពោល​ថា​  “​មិន​សាក​ មិនដឹង​  “​ ។​  ដៃគូរ​ពាណិជ្ជកម្ម​ និង​បណ្តា​ម្ចាស់​ហាង​ធំៗ​ ដែល​មាន​វត្ត​មាននៅ​ពិធី​សម្ភោ​ធ​នេះ​ មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចេញ​លក់​ទូ​សព្ទ័​ ស្មា​ត​ហ្វូ​ន​ Huawei​ ស៊េរី​ថ្មី​ 2​ នេះ​ ដោយ​យល់​ថា​ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​មានឱកាស​សាកល្បង​រឺ​ប្រើ​ស្មា​ត​ហ្វូ​ន​ ដោយសារ​ម៉ាក​ផ្សេងៗ​ ដែល​បាន​ លក់​និង​កំពុង​មាន​លក់​នៅ​កម្ពុជា​ មាន​តំលៃ​ខ្ពស់​ តែ​អត្ថប្រយោជន៍​ដូច​រឺ​តិច​ជាង​ស្មា​ត​ហ្វូ​ន​ Huawei​ ។​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន