កាលពីថ្ងៃទី 26 ខែមិនា ឆ្នាំ 2014 កន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានប្រគល់រង្វាន់ជូនអតិថិជនមានសំណាងឈ្នះរង្វាន់ធំជាច្រើននាក់នៅក្រុមហ៊ុនNokia KTH Power Mall ។
រង្វាន់ធំៗដែលបានប្រគល់ជូនរួមមានដូចជា ម៉ូតូ Baja Pulsa 200cc ចំនួន 2 គ្រឿង បានត្រូវប្រគល់ជូនលោក ជី និង សុខសុធារិទ្ធ ដំណើរកម្សាន្តទៅហុងកុងចំនួន 5 គូ បានប្រគល់ជូន អ៊ិន កេសរ, លន់ រស្មី, ហេង សម្បត្តិ, សាន និត និង សោ ចាវ, និង រង្វាន់ទូរស័ព្ទ Nokia Lumia 1020 ចំនួន 8 គ្រឿង គឺបានប្រគល់ជូនទៅ ជា ពេជ, យឹប ប៊ុនថេង, រឿន ស្រីណា, ហ៊ុល សុផល, យាត សេក, ចច សុវណ្ណុំ, ខុន ណារ៉ុទ្ធ និgពិន សុវណ្ណសូរិយា។
ការប្រគល់រង្វាន់នេះបានប្រារព្ធធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Nokia បានធ្វើការចាប់ឆ្នោតផ្តល់សំណាងជូនអតិថិជនរបស់ខ្លួនកាលពីថ្ងៃទី 2 ខែមិនា ឆ្នាំ 2014 កន្លងទៅនេះ។ ក្រុមហ៊ុន Nokia សូមចូលរួមអបអរសាទរដល់អតិថិជនទាំងអស់ដែលបានឈ្នះរង្វាន់ ក្នុងកម្មវិធី “ឈ្នះរង្វាន់ដ៏ភ្ញាក់ផ្អើលពី Nokia” និងសូមថ្លែងអំណរគុណដល់អតិជន ទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន Nokia ក៏ដូចជាការគាំទ្រប្រើទូរស័ព្ទ Nokiaជារៀងរហូតមក។