ថ្មីៗនេះ នៅតាមដងវិថីធំៗ និងនៅតាម ទីប្រជុំជន មួយចំនួន ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញមានមនុស្សស្លៀកពាក់តុបតែងជារូប Zombies និងរូបតុក្កតាប្លែកៗជាច្រើនតំណាងឲ្យហ្គេម និងកម្មវិធី Android ល្បីៗ
ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជននៅតាមតំបន់ទាំងនោះ។
សកម្មភាពនេះ គឺជាកម្មវិធីផ្សព្វផ្សាយទូរស័ព្ទ Nokia X ម៉ូដែលថ្មីដ៏ទំនើប និងស៊ីវិល័យបំផុត ដែលបានផ្តល់ឱកាសដល់អតិថិជន Nokia ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់ បានស្វែងយល់អំពីបច្ចេកវិទ្យា ថ្មីលំដាប់ថ្នាក់ពិភពលោករបស់ទូរស័ព្ទ Nokia X ដែលបានមកដល់កម្ពុជាថ្មីៗនេះ។
លក្ខណៈពិសេសបំផុត របស់ទូរស័ព្ទ Nokia X ស៊េរីថ្មីគឺអាចប្រើកម្មវិធី Android និងកម្មវិធី Microsoft ដែលមានស្រាប់ដូចជា Onedrive, Skype, Bing និង Outlook។ វាមានអេក្រង់ LCD ដ៏ភ្លឺថ្លាទំហំ 4 អ៊ីញ ប្រើបច្ចេកវិជ្ជា IPS ផ្តល់នូវរូបភាពម៉ដ្ឋច្បាស់ល្អ រឹងមាំ ធន់មិនឆ្កូត។ មានល្បឿនដំណើរការលឿន Dual Core 1GHz និងបច្ចេកវិទ្យា Fastlane បានជួយឲ្យប្រព័ន្ធទូរស័ព្ទ ដំណើរការកាន់តែលឿន ងាយស្រួលដំណើរ ការកម្មវិធី និងហ្គេមធំៗ។
លោកអ្នកក៏អាចទាញយកកម្មវិធីជាច្រើនទៀតពី Nokia Store និង App Stores ជាពិសេស វាមានស៊ីមពីរ ស៊ីថ្មតិច ដោយសារលក្ខណៈថ្មីពិសេសៗរបស់ទូរស័ព្ទ Nokia X បានធ្វើឲ្យមាន ភាពល្បីល្បាញ និងពេញនិយមបំផុតហើយត្រូវបានគេចាត់ទុកថា Nokia X គឺជាទូរស័ព្ទ Smartphone ដែលអតិថិជនកម្ពុជា កំពុងទន្ទឹងរង់ចាំ៕