កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ Nokia X បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកធ្វើដំណើរកាត់ផ្សារទំនើបសុរិយានិងអ្នកចូល ទិញរបស់របរនៅក្នុងផ្សារនោះ តាមរយៈ ការតម្លើងស្តង់យ៉ាងធំមួយនៅចំកណ្តាលកន្លែងតាំងពិពណ៌លក់ផលិតផល និងការរៀបចំកម្មវិធី យ៉ាងគគ្រឹកគគ្រែង ។ ដោយចាប់ផ្តើមពីម៉ោង 10:00 ព្រឹក, នៅបរិវេណស្តង់ មានការចែកប៉ោងៗ និងខិតបណ្ណ ផ្សព្វផ្សាយអំពីផលិតផល Nokia X ដែលប្រើកម្មវិធី Android បាន, មានដាក់តាំងផលិត ផលពិតៗ ជាច្រើនគ្រឿងទុកជូនអតិថិជនសាកល្បងប្រើប្រាស់, មានកម្មវិធីលេងហ្គេមជាច្រើន ដោយរាប់ បញ្ចូលទាំងការថតរូបដាក់ចូល Facebook ដើម្បីឈ្នះរង្វាន់ផ្សេងៗ, និងការកម្សាន្តដោយការប្រើសំនួរវោហា ស័ព្ទយ៉ាងប៉ិនប្រសព្វពីសំណាក់ឌីជេ ប៊ី.អាយ.ជី ។ល។ លើសពីនេះ Nokia ថែមទាំង បានរៀបចំកម្មវិធីលក់ពិសេសមួយថែម ទៀតគឺ បញ្ចុះតម្លៃ $10 ជូនអតិថិជន 5 នាក់ដំបូង ដែល បានទិញទូរស័ព្ទ Nokia X ពីស្តង់ផ្សព្វផ្សាយ ។
យោងតាមលោក ព្រំ រតនៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ ៖ កម្មវិធី ខាងលើនឹងបន្តធ្វើនៅផ្សារទំនើបសុរិយារហូតដល់ថ្ងៃទី 9 ខែមេសា បន្ទាប់ទៅទៀតនឹងប្តូរទៅទីតាំង សំខាន់ៗមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងនានា ។ គោលបំណងសំខាន់នៃការ រៀបចំកម្មវិធីនេះឡើងគឺដើម្បីផ្សព្វផ្សាយឲ្យអតិថិជននៅទូទាំងប្រទេសបានជ្រួតជ្រាបពីការមកដល់ នៃទូរស័ព្ទថ្មី Nokia X ដែលមិនត្រឹមតែមានតម្លៃទាបសមរម្យល្មម និងអាចប្រើកម្មវិធី Android បាន ប៉ុណ្ណោះទេ គឺថែមទាំងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មផ្សេងៗពី Microsoft ដូចជា Onedrive, Skype, Bing និង Outlook.com ទៀតផង ។
Nokia X ជាទូរស័ព្ទស៊ីមពីរថ្មី ដែលទើបបានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាកាលពីសប្តាហ៍ មុន ក្នុងតម្លៃលក់រាយ ប្រមាណ $115 មានអេក្រង់ភ្លឺថ្លាទំហំ 4”, មានច្រើនពណ៌សម្រាប់ជ្រើសរើស ដូចជាពណ៌លឿង ស ខ្មៅ និងក្រហម ៕