កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន LCH Mobile នឹងរៀបចំនូវកម្មវិធីពិសេសមួយបន្ថែមទៀត សំរាប់អតិថិជនទាំងអស់ នៅក្នុងឪកាសអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ កម្មវិធីនេះ មានរយះពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ៥ រហូតដល់ទី ៩ ខែមេសានេះ គឺអតិថិជនទាំងអស់ អាចយកឆ្នាំងអ៊ុតចាស់ៗ រឺខូចគ្រប់ម៉ាក និងគ្រប់ស៊េរីរបស់ខ្លួនមកប្តូរយកឆ្នាំងអ៊ុត ប្រើចំហាយ ទឹកស៊េរីថ្មីម៉ាក Phillips GC1418 ដែលទើបតែនាំចូលមកកាន់ទីផ្សារកម្ពុជា នៅស្តង់លក់ផលិតផលរបស់ក្រុម ហ៊ុន LCHMobile ស្ថិតនៅផ្សារទំនើបសូរិយា។ ឆ្នាំងអ៊ុតប្រើចំហាយទឹក Phillips GC1418 គឺជាឆ្នាំងអ៊ុតប្រើ ចំហាយទឹកដ៏ទំនើបបំផុតរបស់ក្រុម ហ៊ុន Phillips ត្រូវបានរចនាយ៉ាងល្អឥតខ្ចោះមានរាងតូចស្អាតងាយស្រួល នៅក្នុងការប្រើប្រាស់ ស៊ីភ្លើងតិច និងមានបំពាក់នូវចំហាយទឹកសំរាប់ជាជំនួយធ្វើឲសំលៀកបំពាក់ឆាប់ទុន និងរលូនផ្តល់នូវផាសុកភាព លើសពីនេះ ឆ្នាំងអ៊ុតប្រើចំហាយទឹក Phillips GC1418 នេះមាន ការធានារយៈ ពេល២ឆ្នាំ ទៅលើសេវាកម្ម និងគ្រឿងបន្លាស់។
តាមការបញ្ចាក់របស់ក្រុមហ៊ុន LCHMobile បានឲដឹងថា ក្រុមហ៊ុន នឹងធ្វើការប្តូរជូនភ្លាមៗជូនដល់អតិថិជន ដោយក្នុងនោះ អតិថិជនគ្រាន់ចំណាយប្រាក់ចំនួន ១៥ ដុល្លា ប៉ុណ្ណោះ ជាមួយនឹងកម្មវិធី ប្តូរភ្លាម!ឈ្នះភ្លាម!នេះ រាល់អតិថិជន នឹងមានឪកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹក សន្ធាប់ដែលមានរហូតដល់ទៅចំនួន ១៥០០ រង្វាន់ ដែលរង្វាន់រួមមានដូចជា ឆ្នាំងដាំបាយអគ្គីសនី ឆ្នាំងអ៊ុត ម៉ាស៊ីនក្រឡុកផ្លែឈើ ម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនកោពុកមាត់ កង្ហា និងអំពូលភ្លើង LED ជាដើម។ គួររំលឹកថា រាល់ឆ្នាំងអ៊ុតទាំងអស់ ដែលយកមកប្តូរ គឺត្រូវមានរូបរាងដើម មិនថាខូច រឺក៏បាក់បែកនោះទេ។
ក្រុមហ៊ុន LCHMobile បានបន្ថែមទៀតថា នៅក្នុងកម្មវិធីពិសេសរយះពេល ៥ ថ្ងៃនេះ គឺមិនត្រឹមតែមាននូវកម្មវិធី ប្តូរភ្លាម!ឈ្នះភ្លាម! តែមួយនេះទេ គឺនៅមានការលក់បញ្ចុះតម្លៃយ៉ាងពិសេសទៅលើផលិតផលប្រើប្រាស់នៅក្នុងផ្ទះបាយម៉ាក Phillips ជាច្រើនប្រភេទទៀត ហេតុដូច្នេះហើយ សូមអតិថិជនទាំងអស់អញ្ជើញ មកទស្សនាស្តង់របស់ក្រុមហ៊ុន LCHMobile ឲបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវការផ្តល់ជួនតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក។ សំរាប់ព័តមានលំអិតទាក់ទងជាមួយនិងការប្តូរភ្លាម!ឈ្នះភ្លាម! នេះ សូមទំនាក់ ទំនងមកកាន់ក្រុមហ៊ុន LCHMobile តាមរយះទូរស័ព្ទលេខ ០២៣ ៩៩ ៣២ ៤៥ ក្រុមការងាររង់ចាំបំរើសេវា កម្មជូនអតិថិជនទាំងអស់ មិនឲខកបំណងឡើយ។