no-alternative title

កិច្ច​សម្ភាសន៍​ជាមួយនឹង​កញ្ញា​ មាស​ សុខ​សោភា​ តារា​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ Huawei​

1.​​តើ​កញ្ញា​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​ ក្នុង​នាម​កញ្ញា​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ Huawei​ ដែល​ជា​ ម៉ាក​សញ្ញា​ទូរស័ព្ទ​ Smartphone​ ដ៏​ធំ​ លំដាប់ថ្នាក់​លេខ​៣​ ក្នុង​ពិភពលោក​?​  

 

 

​ចម្លើយ​:​ នាង​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ក្លាយជា​អ្នកតំណាង​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ Smartphone​ លំដាប់ថ្នាក់​លេខ​ ៣​ ក្នុង​ពិភពលោក​។​ នេះ​ពិតជា​អស្ចារ្យ​ និង​រីករាយ​ណាស់​សម្រាប់​ខ្ញុំ​។​ Huawei​ កំពុង​តែ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ និង​កាន់តែ​ផ្តល់​ភាព​ ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ មិត្តភក្តិ​ មុខ​ជំនួញ​ និង​នៅ​ជុំវិញ​ ពិភពលោក​។​   ការ​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​នេះ​ គឺ​មាន​អត្ថប្រយោជន៍​សម្រាប់​អតិ​ជន​ របស់​ខ្លួន​ នៅ​ជុំវិញ​ពិភពលោក​ ព្រោះ​យើង​ទទួល​បាន​គុណ​តម្លៃ​ជា​ច្រើន​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ Huawei​ ។​ Huawei​ ជា​ម៉ាក​សញ្ញា​fµÍ​ ដ៏​អស្ចារ្យ​សម្រាប់​យើង​គ្រប់​រូប​ចង់បាន​អ្វី​ដែល​ប្លែក​ខុស​ពី​ម៉ាក​សញ្ញា​ ទូរស័ព្ទ​ Smartphone​ ដទៃ​ទៀត​នៅ​លើ​ទីផ្សារ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

2.​​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កញ្ញា​យល់ព្រម​ទទួលយក​តួនាទី​នេះ​?

​ចម្លើយៈ​ ព្រោះ​ ខ្ញុំ​ចូល​ចិត្ត​ម៉ាក​សញ្ញា​ហ្នឹង​ ដែល​មាន​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ ហើយ​ជា​​ម៉ាក​សញ្ញា​លំដាប់ថ្នាក់​ពិភពលោក​ទៀត​។​

3.​តើ​កញ្ញា​ចូល​ចិត្ត​ទូរស័ព្ទ​ Huawei​ Smartphone​ ម៉ូ​ដែល​ណា​?​ ហើយ​វា​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​កញ្ញា​ចូល​ចិត្ត​?

​ចម្លើយៈ​ ពាក្យចាស់ពោលថា មិនសាក រឺមិនប្រើ គឺមិនដឹងពីគុណភាព​បច្ចុប្បន្ន​ នាង​ខ្ញុំ​កំពុង​ប្រើ​ទូរស័ព្ទ​ HUAWEI​ Ascend​ P6​ និង​ HUAWEI​ Ascend​ G730​ ។​ Ascend​ P6:​ មាន​រូបរាង​តូច​ស្តើង​ ស្រាល​ ស្រស់​ស្អាត​ណាស់​។​ អ៊ីនធឺណិត​ក៏​លឿន​ ប្រព័ន្ធ​ OS​ ចុង​ក្រោយបង្អស់​ CPU​ ក៏​ល្អ​បំផុត​ និង​មាន​អេ​ក្រង់​ធំ​!​ ចំណែក​ Ascend​ G730:​ នាង​ខ្ញុំ​ស្រឡាញ់​ Smartphone​ នេះ​ណាស់​ ព្រោះ​កាន់​ថ្ម​បាន​យូរ​ជាង​ Smartphone​ ដទៃ​ដល់​ទៅ​ 30%!​ វា​មាន​អេ​ក្រង់​ធំ​ អ៊ីនធឺណិត​លឿន​ ប្រើ​ OS​ ចុង​ក្រោយបង្អស់​ និង​ RAM​ ក៏​ល្អ​ ដូច្នេះ​នាង​ខ្ញុំ​អាច​បើក​ វេ​ប​សាយ​ ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​។​

4.​​តើ​ទូរស័ព្ទ​ Huawei​ មាន​លក្ខណៈ​ពិសេស​អ្វី​ដែល​ស័ក្តិសម​ទៅ​នឹង​បែបផែន​ជីវិត​របស់​កញ្ញា​?​

​ចម្លើយៈ​

A-​​ព្រោះតែ​អេ​ក្រង់​ទូរស័ព្ទ​ Ascend​ P6​ ធំ​ភ្លឺ​ច្បាស់​ ងាយស្រួល​ប្រើ​បណ្តាញ​សង្គម​ដូច​ជា​ Facebook,​ Viber,​ Line,​ WhatsApp,​ WeChat,​ Skype​ និង​ Tango​ ។​ នាង​ខ្ញុំ​អាច​មើលឃើញ​ មិត្តភក្តិ​ខ្ញុំ​ច្បាស់​ និង​ងាយស្រួល​អាន​សារ​ បង្ហោះ​រូបថត​ មើលរូប​ភាព​ និង​វី​ដេ​អូ​ជាដើម​។​

B-​​ព្រោះ​ថ្ម​ទូរស័ព្ទ​ Ascend​ G730​ កាន់​បាន​យូរ​ជាង​ 30%​ បើ​ធៀប​ទៅ​នឹង​ទូរស័ព្ទ​ Smartphones​ ដទៃ​ ជួយ​ឲ្យ​នាង​ខ្ញុំ​ Online​ (​បើក​អ៊ិ​ន​ធឺ​ណិ​ត​)​បាន​យូរ​។​ ជា​ពិសេស​ ពេល​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​ នាង​ខ្ញុំ​អាច​មាន​ពេលទំនេរ​ច្រើន​នៅ​ពេល​ក្រុមការងារ​ រៀបចំ​ឧបករណ៍​ថត​ ហើយ​ទូរស័ព្ទ​ Ascend​ G730​ ជា​ទូរស័ព្ទ​ Smartphone​ ដែល​ល្អ​បំផុត​សម្រាប់​ពេល​ ទំនេរ​ទាំងនេះ​។​ នាង​ខ្ញុំ​អាច​បើក​វេ​ប​សាយ​បាន​ច្រើន​ ព្រោះ​អ៊ីនធឺណិត​លឿន​!​ អេ​ក្រង់​ធំ​ជាង​មុន​ គុណភាព​អេ​ក្រង់​ភ្លឺ​ច្បាស់​ គឺ​អស្ចារ្យ​ណាស់​ សម្រាប់​ការ​ថតរូប​!​ ហើយ​អ្វី​ដែល​ ពិសេស​នោះ​ វា​មាន​តម្លៃ​ថោក​ជាង​ទូរស័ព្ទ​ Smartphones​ ដទៃ​ដល់​ទៅ​  40%​ ។​

C-​​ជាមួយ​ទូរស័ព្ទ​ Huawei​ នាង​ខ្ញុំ​អាច​រីករាយ​ជាមួយ​ហ្គេ​ម​ល្បីៗ​ជា​ច្រើន​ពី​ Google​ Play​ Store​ ។​ 

5.​​ហេតុ​អ្វី​កញ្ញា​យល់​ឃើញ​ថា​ទូរស័ព្ទ​ Huawei​ Smartphone​ ស័ក្តិសម​សម្រាប់​ទីផ្សារ​​ប្រទេស​កម្ពុជា​?

ចម្លើយៈ​

A.​​ព្រោះ​វា​មាន​តម្លៃ​សមរម្យ​ ដែល​ត្រូវ​នឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​។​

B.​​ព្រោះ​ទូរស័ព្ទ​ Huawei​ Smartphone​ មាន​អត្ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ ដូច​ទូរស័ព្ទ​ Smartphone​ ដទៃ​ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ 40%​ ទៀត​នោះ​ ដូច្នេះ​វា​ជា​ ជម្រើស​ Smartphone​ ដ៏​អស្ចារ្យ​ និង​ជាជំរើសថ្មីសំរាបើមនុស្ស​ និយុវវ័យទាន់សម័យ ជាពិសេស គឺធានា​រយះពេលមួយឆ្នាំ។

C.​​ព្រោះ​ទូរស័ព្ទ​ Smartphone​ Huawei​ មាន​អត្ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​ ជា​ច្រើន​ដូច​ទូរស័ព្ទ​ Smartphone​ ដទៃ​ ថែម​ទាំង​មាន​អេ​ក្រង់​ធំ​ជាង​មុន​ និង​ថ្ម​កាន់​ បាន​យូរ​ជាង​ទូរស័ព្ទ​ Smartphone​ ដទៃ​ដល់​ ទៅ​ 30%​ វា​ពិតជា​អស្ចារ្យ​ណាស់​។​

6.​​តើ​អ្នក​គ្រប់​គ្នា​នឹង​ទទួល​បាន​អ្វីខ្លះ​ ពេល​កញ្ញា​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ Huawei​ ?

ចម្លើយៈ​ ​នាង​ខ្ញុំ​នឹង​គាំទ្រ​ ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​ទូរស័ព្ទ​ Huawei​ Smartphone​ តាម​រយៈ​ស្ព​ត​ ទូរទស្សន៍​ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ រួម​ទាំង​ការ​ចូលរួម​សន្និសីទ​ សារព័ត៌មាន​ និង​កម្មវិធី​នានា​របស់​ក្រុមហ៊ុន​ Huawei​ ។​ ហើយ​នាង​ខ្ញុំ​នឹង​ផ្សព្វផ្សាយ​ ផលិតផល​របស់​ក្រុមហ៊ុន​ Huawei​ តាម​ទំព័រ​ Facebook​ របស់​នាង​ខ្ញុំ​ផង​ដែរ​។​ ប៉ុន្តែ​ អ្វី​ដែល​សំខាន់​ នោះ​ នាង​ខ្ញុំ​ចង់​ឲ្យ​អ្នកគាំទ្រ​នាង​ខ្ញុំ​ដឹង​ថា​ នេះ​ជា​ទូរ​ស័ព្ទ​ Smartphone​ ដែល​នាង​ខ្ញុំ​ប្រើ​រាល់ថ្ងៃ​ នាង​ខ្ញុំ​ស្រឡាញ់​វា​ណាស់​!​ ព្រោះ​វា​ធ្វើ​ឲ្យ​ជីវិត​នាង​ ខ្ញុំ​សប្បាយ​ រីករាយ​ និង​មាន​ភាព​ងាយស្រួល​។​ លើស​ពី​នេះ​ វា​មាន​អ្វី​អស្ចារ្យ​ជា​ច្រើន​ ហួស​ពី​ការ​ គិត​ទុក​!​ 

7.​​តើ​កញ្ញា​មាន​អ្វី​ចង់​ណែនាំ​ដល់​អ្នកគាំទ្រ​ ឬ​អតិថិជន​របស់​កញ្ញា​ ថា​ហេតុ​អ្វី​ពួក​គាត់​គួរ​​ជ្រើសរើស​ទូរស័ព្ទ​ Smartphone​ Huawei?

ចម្លើយៈ​​​​ទូរស័ព្ទ​ Huawei​ មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ និង​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ ដែល​មាន​លក្ខណៈ​ខុស​ពី​ទូរស័ព្ទ​Smart​phone​ ដទៃ​។​ វា​ជា​ម៉ូ​ដែល​ដ៏​ស៊ី​វិ​ល័យ​ថ្មី​បំផុត​មួយ​ នៅ​ កម្ពុជា​ និង​ជា​ការ​ចាប់ផ្តើម​យុគ្គសម័យ​ថ្មី​នៃ​ទូរស័ព្ទ​ Smartphone​ ។​ នាង​ខ្ញុំ​គិត​ថា​ Huawei​ នឹង​ក្លាយជា​ជម្រើស​ទី​ 1​ របស់​យុវវ័យ​ ព្រោះ​វា​ពិតជា​លេចធ្លោ​ខ្លាំង​ណាស់​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន