no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ Grand​ 2​ បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ Samsung​ Brand​ Shop​ Apsara​ Parkway

 

​នៅ​ពេល​ដែល​នរណា​ម្នាក់​និយាយ​អំពី​ទូរស័ព្ទ​ Samsung​ Galaxy​ Grand​   គ្រប់​គ្នា​តែងតែ​ស្គាល់​ថា​ វា​ជា​ទូរស័ព្ទ​លក់ដាច់​បំផុត​ ដែល​ផលិត​ឡើង​ដោយ​ដាក់​បញ្ចូល​នូវ​លក្ខណៈ​ពិសេសៗ​ទាំង​រូបរាង​ និង​ប្រ​ព័ន្ធ​ដំណើរការ​ ហើយ​អ្វី​ដែល​រឹតតែ​អស្ចារ្យ​នោះ​ គឺ​ Samsung​ Galaxy​ Grand​   ផលិត​ឡើងជា​ពិសេស​ សម្រាប់​ប្រជាជន​កម្ពុជា​ ដោយ​ទូរស័ព្ទ​នេះ​មាន​សម្ថ​ភាព​ខ្ពស់​អាច​អាន​ និង​ប្រើប្រាស់​អក្សរ​ខ្មែរ​បាន​ ដែល​ ពិតជា​ផ្តល់​ភាព​ងាយស្រួល​ និង​ជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​ បន្ទាប់​ពី​ទទួល​បាន​ភាព​ ជោគជ័យ​ទាំង​ការ​គាំទ្រ​ និង​ចំនួន​គោលដៅ​លក់​ចេញ​របស់​ Samsung​ Galaxy​ Grand​ ក្នុង​ពេល​ កន្លង​មក​សាម​សុង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍន៍​ Samsung​ Galaxy​ Grand​   ឲ្យ​កាន់តែ​ប្រសើរ​ ទាំង​រូបរាង​ និង​ដំណើរការ​។​ ជាមួយ​ការ​សន្យា​ផ្តល់​ជូន​នូវ​អ្វី​ដែល​រឹតតែ​ប្រសើរ​នោះ​ ក្រុមហ៊ុន​ សាម​សុង​ បាន​ដាក់​បង្ហាញ​ និង​លក់​ជា​ផ្លូវការ​ទូរស័ព្ទ​ Samsung​ Galaxy​ Grand​ 2​ ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ 20​ មក​រា​ ឆ្នាំ​2014​ នៅ​សាខា​ហាង​ទំនើប​ សាម​សុង​ អប្សរា​ ក្រោម​វត្តមាន​ចូលរួម​ពី​លោក​ ហ្គី​ ហាន់​លី​ នាយក​ប្រចាំ​សាខា​ក្រុមហ៊ុន​ ថៃ​សាម​សុង​ អេ​ឡិច​ត្រូ​និក​ប្រចាំ​ឥណ្ឌូចិន​ (​កម្ពុជា​-​ឡាវ​)​។​

 



រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ហ្គី​ ហាន់​លី​ បាន​មាន​ប្រសាសន៍​ថា​ "​នេះ​ជា​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​ របស់​សាម​សុង​ ដែល​បាន​ សម្រេច​ដាក់​ចេញ​លក់​ជា​ផ្លូវការ​ ទូរស័ព្ទ​ Samsung​ Galaxy​ Grand​ 2​ ដែល​ជា​ស៊េរី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ជំនាន់​ថ្មី​ចុង​ក្រោយ​របស់​សាម​សុង​ ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដំណើរការ​ខ្ពស់​ និង​ជា​ទូរស័ព្ទ​ស្មា​ត​ ហ្វូ​ន​ដែល​លោក​អ្នក​អាច​យក​ទៅ​បាន​គ្រប់​ទីកន្លែង​ មិន​ថា​សម្រាប់​ការ​កត់ត្រា​ការ​កម្សាន្ត​ ឬ​ ទំនាក់ទំនង​ ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​។​ ហើយ​ខ្ញុំ​ ជឿជាក់​ថា​ Samsung​ Galaxy​ Grand​ 2​ នឹង​ទទួល​បានការ​ គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គ្រប់​អតិថិជន​គ្រប់​វ័យ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​ការងារ​អាជីវកម្ម​ហើយ​ យើង​ក៏​សង្ឃឹមថា​ Samsung​ Galaxy​ Grand​ 2​នឹង​ក្លាយជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ដ៏​ពេញ​និយម​សម្រាប់​ ឆ្នាំ​2014”​។​ គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា​ ទូរស័ព្ទ​ Samsung​ Galaxy​ Grand​ 2​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ បំពាក់​នូវ​បច្ចេកវិជ្ជា​ថ្មី​ចុង​ក្រោយ​បំផុត​ និង​ចំណុច​សំខាន់​ផ្សេងៗ​ ទៀត​ដើម្បី​អាច​គ្រប់គ្រង​នូវ​កិច្ចការ​ ផ្សេងៗ​ ដោយ​មានការ​ច្នៃប្រឌិត​ថ្មី​ដែល​ធ្វើការ​វិវឌ្ឍន៍​ ដែល​ផ្តល់​ជូន​នូវ​រូបរាង​ស្តើង​ស្រស់​ស្អាត​ជាមួយ​ ទំហំ​អេ​ក្រង់​ដ៏​ធំ​រហូត​ដល់​ទៅ​ 5.20​ អ៊ី​ញ​ សម្រាប់​លោក​អ្នក​រីករាយ​ទស្សនា​វី​ដេ​អូ​ និង​ការ​លេង​ហ្គេ​ម​ កំសាន្ត​នៅ​លើ​អេ​ក្រង់​ដ៏​ធំ​ និង​រស់​រវើក​។​ រឹតតែ​អស្ចារ្យ​ចំពោះ​ដំណើរការ​ដែល​មាន​ល្បឿន​លឿន​ជាង​មុន​ ជាមួយ​ប្រព័ន្ធ​ដំណើរការ​ Core​ Processor​ 1.2​ GHz​ និង​មាន​ភាព​ងាយស្រួល​ជាមួយនឹង​ការ​អភិវឌ្ឍន៍​ កាន់តែ​ប្រសើរ​នៃ​ការ​បង្ហាញ​មុខងារ​ដំណើរការ​នីមួយៗ​។​ ជាមួយនឹង​លក្ខណៈ​ពិសេស​នៃ​ទំហំ​កាមេរ៉ា​ដ៏​ធំ​រហូត​ដល់​ទៅ​ 8​ មេ​ហ្គា​ភិ​សែ​ល​ លោក​អ្នក​ប្រាកដជា​ពេញ​ ចិត្ត​ និង​រីករាយ​ជាមួយ​ការ​ថតរូប​កំសាន្ត​ និង​គុណភាព​នៃ​រូបភាព​។​ លើស​ពី​នេះ​ទៅ​ទៀត​ Samsung​ Galaxy​ Grand​ 2​ ជា​ទូរស័ព្ទ​ស៊ី​ម​ពីរ​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន​ សាម​សុង​ ដែល​ផ្ដល់​ នូវ​សមត្ថភាព​ ខ្ពស់​ចុង​ក្រោយ​ និង​ការ​ទំនាក់ទំនង​ដែល​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​។​


​អ្វី​ដែល​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​របស់​ Samsung​ Galaxy​ Grand​ 2​ នោះ​ គឺ​ទំហំ​នៃ​ការ​ផ្ទុក​ទិន្ន​ ន័យ​ដែល​ធំ​រហូត​ដល់​ទៅ​ 8GB​ ដូច្នេះ​លោក​អ្នក​អាច​ផ្ទុក​គ្រប់​បទ​ចម្រៀង​ និង​វី​ដេ​អូ​ដែល​អ្នក​ចូល​ចិត្ត​ បាន​ច្រើន​តាម​ដែល​លោក​អ្នក​ត្រូវការ​ ហើយ​លោក​អ្នក​ប្រាកដជា​អាច​រីករាយ​នូវ​ការ​កំសាន្ត​ទាំងនេះ​បាន​ កាន់តែ​យូរ​ជាមួយ​រយៈពេល​ថ្ម​កាន់​បាន​យូរ​ 2600mAh​។​ នៅ​មាន​អ្វី​ដែល​អស្ចារ្យ​ជា​ច្រើន​ទៀត​មាន​ នៅ​ ក្នុង​ Samsung​ Galaxy​ Grand​ 2​។​

 


​នៅ​ឱកាស​ដ៏​ពិសេស​នេះ​ Samsung​ Brand​ Shop​ Apsara​ Parway​ បាន​ប្រកាស​ថា​ រាល់​ការ​ទិញ​ទូរ​ ស័ព្ទ​ស្មា​ត​ហ្វូ​ន​ Galaxy​ Grand​ 2​ ដែល​ទើបតែ​មក​ដល់​ថ្មី​ នៅ​ហាង​របស់​ខ្លួន​ តម្លៃ​ត្រឹមតែ​ ៣៩៩​ ដុល្លារ​ ប៉ុណ្ណោះ​ នឹង​ទទួល​បានការ​ថែម​ជូន​ទូរស័ព្ទ​ Samsung​ Keystone​ ១​គ្រឿង​ទៀត​ភ្លាម​ ហើយ​ការ​ថែម​ជូន​ពិសេស​នេះ​ គិត​ចាប់ពី​ថ្ងៃ​ទី​ ២០​ ខែមករា​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ ៣០​ ខែ​កម​រា​ ឆ្នាំ​ ២០១៤​ ប៉ុណ្ណោះ​។​ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ទាក់ទង​៖​ ០១២​ ៨១២​ ៨៨៨.

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម