no-alternative title

ក្រុមហ៊ុន​ LG​ បង្ហាញ​ម៉ាស៊ីនត្រជាក់​ LG​ Multi​ V​ IV​ បច្ចេកវិទ្យា​ផលិតផល​ស៊េរី​ថ្មី​

កាលពី​ថ្ងៃ​ទី​ 10​ ខែមេសា​ ឆ្នាំ​ 2014​ ក្រុមហ៊ុន​ LG​ Electronics​ (Cambodia)​បាន​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​ G​ Gear​ ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ស្របច្បាប់​ផលិតផល​ម៉ាក​ LG​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ផលិតផល​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​ LG​ Multi​ V​ IV​ នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ​ ។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​LG​ Multi​ V​ IV​ ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ ដែល​អាច​ផ្តល់​នូវ​ភាព​ត្រជាក់​កាន់តែ​ប្រសើរ​ និង​ការ​ដំណើរកា​ឈាន​ទៅ​រក​កំរិតស្តង់ដារ​មួយ​ដ៏​ល្អ​បំផុត​។​ ម៉ាស៊ីនត្រជាក់​ LG​ Multi​ V​ IV​ គឺជា​លទ្ធផល​ដ៏​ជោគជ័យ​ចុង​ក្រោយ​គេ​បង្អស់​របស់​ LG​ នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ LG​ Multi​ V​ IV​ ក៏​បាន​នាំ​មក​នូវ​គុណភាព​ដែល​ឈានមុខ​គេ​ ប្រសើរ​ជាងគេ​ទាំង​ប្រសិទ្ធិ​ភាព​ និង​ដំណើរការ​។​ LG​ Multi​ V​ IV​ អាច​កាត់​បន្ថយ​ប្រេង​ និង​អាច​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​បាន​ខ្ពស់​រហូត​ដល់​ 30%​ ជាមួយនឹង​  បច្ចេកវិទ្យា​ Inverter​ Compressor​ ជំនាន់​ទី​ 4​ និង​ការ​ផ្តល់​នូវ​ភាព​ត្រជាក់​កាន់តែ​ប្រសើរ​ឡើង​។​

 

​​

LG​ Multi​ V​ IV​ មានមុខ​ងារ​ និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​អាច​ផ្តល់​នូវ​ភាព​ងាយស្រួល​និង​ យល់​ពី​តំរូវការ​របស់​លោក​អ្នក​បំផុត​។​ អ្នក​ប្រើប្រាស់​ទាំងអស់​គ្នា​ អាច​គ្រប់គ្រង​ត្រួ​ពិនិត្យ​ និង​ធ្វើការ​បញ្ជា​ប្រ​ព​ន្ធ័​គ្រប់គ្រង​របស់​វា​បាន​តាម​រយៈ​ទូរស័ព្ទ​ រឺ​ក៏​កំ​ព្យូ​ទ័​រ​។​ លក្ខណៈ​ងាយ ស្រួល​នៅ​ក្នុង​ការ​តំឡើង​គឺ​អាច​តំឡើង​បាន​ក្នុង​អាគារ​ខ្ពស់ៗ​ ដែល​មានកំ​ពស់​រហូត​ដល់​ 1,000​ ម៉ែត្រ​ ។​

​បន្ថែម​ទៅ​លើ​ប្រសិទ្ធិ​ភាព​ថាមពល​ ដ៏​គួរ​អោយ​ចាប់អារម្មណ៍​នេះ​ដែល​ LG​ Multi​ V​ IV​ ក៏​បាន​ បន្ថែមចំនួន​សន្ទះ​ទប់​ខ្យល់​ ពី​ 4​ ទៅ​ 6​ គ្រាប់​ដែល​អាច​អោយ​យើង​គ្រប់គ្រង​នៅ​ភាព​ត្រជាក់​បាន​បើ​យើង​ ប្រៀបធៀប​ទៅ​ និង​ផលិតផល​ដ៏​ទៃ​ទៀត​ដែល​មាន​សន្ទះ​ទប់​ខ្យល់​ត្រឹមតែ​ 4​ គ្រាប់​ប៉ុណ្ណោះ​។​

 

​លោក​ឧកញ៉ា​ សុខ​ ពិសិដ្ឋ​ ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​     G​ Gear​ បាន​មាន​ប្រសាសន៍​ថា​“​សំរាប់​ LG​ អត្ថប្រយោជន៍​របស់​អតិថិជន​ គឺជា​អ្វី​ដែល​សំខាន់​បំផុត​។​ ប្រ​ព​ន្ធ័​ម៉ាស៊ីនត្រជាក់​ LG​ Multi​ V​ IV​ បាន​រួម​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​ HVAC​ (Heating,​ Ventilation​ and​ Air-Conditioning)​ ដែល​ឈានមុខ​គេ​ និង​បច្ចេកវិទ្យា​អភិវឌ្ឍន៍​ចុង​ក្រោយ​គេ​បង្អស់​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​អោយ​ម៉ាស៊ីនត្រជាក់​ LG​ Multi​ V​ ស៊េរី​ថ្មី​ជំនាន់​ទី​4​ នេះ​មានកំ​លាំង​ថាមពល​ល្អ​គ្មាន​គូ​ប្រៀប​ទាំង​ដំណើរការ​ប្រតិបត្តិការ​របស់​ ម៉ាស៊ីន​ និង​ ការ​សន្សំ​សំចៃ​អគ្គិសនី​ ”​ ។​

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន