no-alternative title

កញ្ញា ​ឱ​ក​ សុគន្ធ​កញ្ញា​ រត់​ហាត់ប្រាណ​ដើម្បី​សុខភាព​ជាមួយនិង​នាឡិកា​ Samsung​ Gear​ Fit​ និង Samsung​ Galaxy​ S5​

 

កាលពីថ្ងៃ​ទី​ 11​ ខែ​ មេ​សា​ ឆ្នាំ​ 2014​ ក្រុមហ៊ុន​ Samsung​ បាន​រៀបចំ​កម្មវិធី​រត់​ហាត់ប្រាណ​ដើម្បី​សុខភាព​ Samsung​ Runner​ 5​ ក្នុង​គោល បំណង​លើកកម្ពស់​អំពី​បញ្ហា​សុខភាព​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។​ ក្នុង​កម្មវិធី​នោះ​ យើង​ក៏​ឃើញ​មាន​វត្តមាន​ កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ ដែល​ជា​អ្នកតំណាង​ផលិតផល​ Samsung​ និង​ជា​តារាចម្រៀង​ល្បី​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​មិត្តភក្តិ​ និង​បុគ្គលិក​ក្រុមហ៊ុន​ Samsung​ ក្នុង​ឈុត​សម្លៀក​បំពាក់​កីឡា​ ជាមួយ​នាឡិកា​ Samsung​ Gear​ Fit​ ដើម្បី​រត់​ហាត់ប្រាណ​ចំងាយ​ 1,052​ ម៉ែត្រ​ ដោយ​ចាប់ផ្តើម​ពី​ ពហុ​កីឡាដ្ឋាន​ អូ​ឡាំ​ពិ​ក​ រួច​ឆ្លងកាត់​មហាវិថី​សីហ​នុ​ ដើម្បី​ទៅ​ដល់​ហាង​លក់​ទូរស័ព្ទ​ទំនើប​ Samsung​ KLD​ 3​ ដែល​ជាទី​ផ្តាច់ព្រ័ត្រ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ក្នុង​រយៈ​ចំងាយ​នោះ​ ក្រុម​អ្នកចូលរួម​រត់​ហាត់ប្រាណ​បាន​ចូល​សម្រាក​នៅ​ហាង​លក់​ទូរស័ព្ទ​ទំនើប​ នី​ កា​ និង​សៀង​ លី​ន​ ដោយ​ពួក​គាត់​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ប្រើប្រាស់​សាកល្បង​ ទូរស័ព្ទ​ Samsung​ Galaxy​ S5​ ដែល​ទើបតែ​ចេញ​ថ្មីៗ​នេះ​ ថា​តើ​ទូរស័ព្ទ​នេះ​មាន​ភាព​អស្ចារ្យ​លើសគេ​លើ​ ចំណុច​ណាខ្លះ​។​ 

 

ក្នុងអំឡុងពេល​ឈប់​សម្រាក​នៅ​ហាង​លក់​ទូរស័ព្ទ​ទាំង​ 2​ នេះ​ កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ បាន​ធ្វើការ​សាក​ សួរ​អំពី​ទូទៅ​ ក៏​ដូច​ជា​ផលិតផល​ Samsung​ ដែល​មាននៅ​ក្នុង​ហាង​របស់​គាត់​ និង​ការ​លក់​ផង​ដែរ​។​ យោង​តាម​ម្ចាស់​ហាង​ នី​កា​ បាន​មាន​ចំណាប់អារម្មណ៍​លើ​ទូរស័ព្ទ​ Samsung​ Galaxy​ S5​ ថា​ “​ចំណុច​ដែល​ Samsung​ Galaxy​ S5​ ផ្តល់​ជូន​ពិសេស​អស្ចារ្យ​ប្លែក​ជាងគេ​ គឺ​ កម្មវិធី​ សុខភាព​ដែល​ បំពាក់​ក្នុង​ទូរស័ព្ទ​ស្រាប់​ ដែល​ប្រៀប​ដូច​ជា​វេជ្ជបណ្ឌិត​ប្រចាំ​ខ្លួន​សម្រាប់​ផ្តល់​ជូន​នូវ​ ព័ត៌មាន​ទុកចិត្ត​អំពី​ ការ​ថែទាំ​សុខភាព​។​ ជាមួយ​ចំណុច​ពិសេស​ជា​ច្រើន​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ S5​ មាន​ អតិថិជន​ជា​ច្រើន​បាន​អញ្ជើញ​មក​សាកសួរ​ និង​កុម្ម៉ង់​ទិញ​អស់​ជា​ច្រើន​គ្រឿង​ តាំងពី​មិន​ទាន់​មាន​លក់​ នៅ​លើ​ទីផ្សារ​”​។​ រីឯ​ម្ចាស់​ហាង​ទូរស័ព្ទ​ សៀង​ លី​ន​ ក៏​បាន​មាន​ចំណាប់អារម្មណ៍​ លើ​ទូរស័ព្ទ​ Samsung​ Galaxy​ S5​ ដែរ​ថា​ “​ទូរស័ព្ទ​ Samsung​ Galaxy​ S5​ ដែល​ទើប​ចេញ​ថ្មី​នេះ​ មាន​ចំណុច​ និង​មុខងារ​ពិសេស​ជាងគេ​។​ ចំណុច​ដែល​គួរ​កត់សម្គាល់​នោះ​ គឺ​ ទូរស័ព្ទ​ថ្មី​នេះ​ មិន​ជ្រាប​ទឹក​ ក៏​ដូច​ជា​ សមត្ថភាព​កាមេរ៉ា​ដែល​អាច​រូបថត​ច្បាស់​ល្អ​ ជាមួយ​ល្បឿន​លឿន​នៃ​ប្រព័ន្ធ​ដំណើរការ​ និង​អ៊ី​ន​ធើ​ណិ​ត​ ផង​ដែរ​។​ តាម​រយៈ​បច្ចេកវិជ្ជា​ថ្មី​ ទំនើប​ចុង​ក្រោយ​របស់​  Samsung​ Galaxy​ S5​ ខ្ញុំ​ជឿ​ថា​ពិតជា​ជួយ​ ជំរុញ​ការ​លក់​បាន​រហ័ស​សម្រាប់​ ហាង​ខ្ញុំ​ និង​ហាង​ទូរស័ព្ទ​ដទៃ​”​។​ 

 

 

 

​កម្មវិធី​រត់​ហាត់ប្រាណ​ Samsung​ Runner​ 5​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សា​ភ្ជាប់​រវាង​ បច្ចេកវិជ្ជា​ និង​សុខភាព​។​ ហើយ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ Samsung​ ចង់​ពង្រីក​សក្តានុភាព​ជា​អ្នក​នាំ​ មុខ​គេ​ជាមួយ​មោទនភាព​ផ្នែក​បច្ចេកវិជ្ជា​ ដូច​ជា​ការ​បង្កើត​នូវ​នាឡិកា​ Samsung​ Gear​ Fit​ ដែល​ផ្សា​ ភ្ជាប់​រវាង​ សុខភាព​ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ទៅ​នឹង​ទូរស័ព្ទ​ដៃ​។​ 

 

 

 

នាឡិកា​ Samsung​ Gear​ Fit​ ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា​ជា​ដំណោះស្រាយ​បញ្ហា​សុខភាព​ទំនើប​ចុង​ ក្រោយ​ ដែល​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​នៅ​ពេល​ពាក់​ ជាមួយ​អេ​ក្រង់​ភ្លឺ​ច្បាស់​ត្រជាក់​ ភ្នែក​។​ បើ​ប្រៀបធៀប​ទៅ​នឹង​ឧបករណ៍​សុខភាព​ពាក់​ដៃ​ផ្សេងៗ​ នាឡិកា​ Samsung​ Gear​ Fit​ ផ្តល់​ជូន​អត្ថប្រយោជន៍​ ច្រើន​ជាងគេ​ដូច​ជា​ សារ​ជូនដំណឹង​បន្ទាន់​ ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Galaxy​ ដូច​ជា​ការ​ហៅ​ទូរស័ព្ទ​ចូល​ អ៊ី​ម៉ែ​ល​ សារ​ SMS​ ការ​ជូនដំណឹង​ S-planner​ កម្មវិធី​ 3rd​ party​ ក្នុង​ ខណៈ​ពេល​ដែល​លោក​អ្នក​កំពុងធ្វើការ​ផ្សេងៗ​ ដូច្នេះ​លោក​អ្នក​នៅ​តែ​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​។​ ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ នាឡិកា​ Samsung​ Gear​ Fit​ ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​នៃ​ការ​ ណែនាំ​ ក៏​ដូច​ជា​ដំបូន្មាន​អំពី​លំ​ហាត់ប្រាណ​សុខភាព​ដែល​មិន​មាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ណា​ផ្តល់​ជូន​ដូច​ នេះ​បាន​ទេ​។​ ហើយ​ទោះបីជា​ទូរស័ព្ទ​ Samsung​ Galaxy​ S5​ មិនមែន​ជា​ឧបករណ៍​ត្រួតពិនិត្យ​ សុខភាព​ ប៉ុន្តែ​ទូរស័ព្ទ​នេះ​មាន​តួនាទី​ដែល​យើង​អាច​ហៅ​បាន​ថា​ជា​អ្នក​ជំនួយការ​សុខភាព​ដោយ​ផ្តល់​ ដំណឹង​ ក៏​ដូច​ជា​ការ​ណែនាំ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ដើម្បី​លោក​អ្នក​ទទួល​បាន​សុខភាព​ល្អ​។​​ក្រុមហ៊ុន​ Samsung​ និង​កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ ក៏​សូម​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​យកចិត្តទុកដាក់​ឱ្យ​ ខ្លាំង​អំពី​បញ្ហា​សុខភាព​ និង​ព្យាយាម​ស្វែ​ករក​ពេល​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​សុខភាព​ល្អ​ទាំង​ អស់​គ្នា​។​ 

ក្រុមហ៊ុន​ Samsung​ Electronics​ co.,​ Ltd​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​ តាម​រយះ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ ​យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរ​ទស្ស​ន៏​ ស្មា​ត​ហ្វូន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ ម៉ាស៊ីន​បោះ​ពុ​ម្ភ​ កាមេរ៉ា​ ប្រព័ន្ធ​ LTD​  ឧ​បករ​ណ៏​ពេទ្យ​ ឧបករណ៍​អគ្គិសនី​ និង​ដំណោះស្រាយ​ LED​ ​ក្រុមហ៊ុន​ Samsung​ មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​នៅ​ទូ​ទាំង​ 80​ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិច​។​​ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន