no-alternative title

Huawei​ រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​និន្នាការ​វិវត្តន៍​ថ្មី​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​សារ​គមនាគមន៍​ (ICT)​ កម្ពុជា​ឆ្នាំ​២០១៤

 

​កាលពី​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​ ២០១៤:​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ ផ្តល់​ដំណោះស្រាយ​ ផ្នែក​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរ គមនា គមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​លើ​ពិភពលោក​ បាន​សហការ​ជាមួយ​ស្ថានទូត​ចិន​និង​ ក្រសួង​ ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ ដើម្បី​រៀប ចំ​ កិច្ចប្រជុំ​ស្តី​ពី​និន្នាការ​វិវត្តន៍​ថ្មី​ វិស័យ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​សារ​គមនាគមន៍​ (ICT)​ កម្ពុជា​ ឆ្នាំ​ ២០១៤​ ។​ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​ នេះ​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ក្នុង​រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​ Huawei​ បាន​ធ្វើការ​ចែក​រំ​លែ​និន្នាការ​ ឱកាស​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ក្នុង​វិស័យ​ឧស្សាហកម្ម​ បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​(ICT)​ ដោយ​បាន​បង្ហាញ​ថា​ បច្ចេកវិជ្ជា​អាច​ធ្វើ​ឲ្យ​វិស័យ​ទូរ​គម​នាគ​ន៍​ និង​ជីវិត​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ក្រោម​ប្រធានបទ​ "​កិច្ចប្រជុំ​ស្តី​ពី​និន្នាការ​វិវត្តន៍​ថ្មី​ បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​សារ​គមនាគមន៍​(ICT)​ កម្ពុជា​ឆ្នាំ​ ២០១៤"​ ប្រតិបត្តិ​ករ​កម្ពុជា​ទាំងអស់​ រួម​មាន​ ឯកឧត្តម​ កាន​ ច័ន្ទ​មេត្តា​ រដ្ឋលេខាធិការ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ និង​ ឯកឧត្តម​ Song​ Xiaoguo​ ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណៈរដ្ឋ​ ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែករំលែក​ទស្សនៈ​ និង​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​លើ​ការ​រំពឹង​ទុក​នូវ​ការ​ពង្រីក​ និង​ធ្វើ​ពាណិជ្ជកម្ម​ ក្នុង​ប្រទេស​កម្ពុជា​។​

 

 

"​បច្ចេកវិជ្ជា​ទូរគមនាគមន៍​កំពុង​បន្ត​ដឹកនាំ​ពិភព​ឌី​ជី​ថ​ល​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ឆ្ពោះទៅ​កាន់​ចំណុចកំពូល​មួយ​នៃ​ពិភពលោក​។​ វា​មិន​ត្រឹមតែ​ជា​ឧបករណ៍​មួយ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ​ទេ​ ប៉ុន្តែ​វា​ជា​កត្តា​លី​ករ​ដែល​មាន​សមត្ថភាព​សម្រាប់​ការ​ផ្លាស់​ប្តូ​រលើ​វិស័យ​ឧស្សាហកម្ម​ទាំងអស់​"​ លោក​ Yu​ បាន​បន្ថែម​ទៀត​ថា​៖​ «​វិស័យ​នានា​ជា​ច្រើន​ដែល​ប្រើប្រាស់​របៀប​ជា​ប្រពៃណី​ ដូច​ជា​ ការ​អប់រំ​ ការ​ដឹក​ជញ្ជូន​ និង​ធនាគារ​ នឹង​ត្រូវ​បាន​ផ្តល់​នូវ​របត់​ថ្មី​ ជាក់ស្តែង​ការ​ប្រើប្រាស់​ អ៊ី​ន​ធើ​ណេ​ត​ ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនា គមន៍​(ICT)​បាន​ក្លាយជា​គោលការណ៍​មូលដ្ឋាន​ថ្មី​មួយ​សម្រាប់​ជា​ផ្នត់គំនិត​នៃ​អាជីវកម្ម​ដែល​តម្រូវ​ឱ្យ​យើង​ចាត់​ទុក​អតិថិជន​ជា​ចម្បង​នៅ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​នៃ​អាជីវកម្ម​ ជា​ពិសេស​យើង​ត្រូវ​ផ្តោត​លើ​ ការ​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ដល់​អតិថិជន​ តាម​មធ្យោបាយ​មួយ​ដែល​យើង​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​"​។​

 

 

​ក្រុមហ៊ុន​ Huawei​ បាន​ចែករំលែក​ដំណោះស្រាយ​លើ​វិស័យ​ព័ត៌មានវិទ្យា​ និង​បច្ចេកវិជ្ជា​ទូរគមនាគមន៍​(ICT)​ និង​ថែម​ទាំង​បាន​បង្ហាញ​គ្រឿង​ឧបករណ៍​ជា​ច្រើន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។​ បច្ចេកវិទ្យា​ថ្មី​នេះ​ នឹង​បង្កើន​អោយ​មាន​តំណ​ភ្ជាប់​រវាង​មនុស្ស​បាន​កាន់តែ​ច្រើន​ ខណៈ​ពេល​ដែល​វា​ក៏​បាន​លើកកម្ពស់​ នូវ​បទ​ពិសោធន៍​របស់​អតិថិ​   ជន​។​ នៅ​ក្នុង​ការ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ក្នុងស្រុក​ ក្រុមហ៊ុន​ Huawei​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​នាំ​យក​យុទ្ធសាស្ត្រ​និន្នាការ​វិវត្តន៍​ថ្មី​ វិស័យ​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនាគមន៍​(ICT)​ ក្នុង​ប្រទេស​កម្ពុជា​។​

 

បច្ចុប្បន្ន​នេះ​ ឧស្សាហកម្ម​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនាគមន៍​(ICT)​ បាន​ដំណើរការ​ដល់​ចំណុចរួម​កាន់តែ​ច្រើន​ ជាមួយនឹង​ឧស្សាហកម្ម​ដែល​កំពុង​រីក​លូតលាស់​ផ្សេង​ទៀត​។​ ប្រតិបត្តិ​ករ​បាន​សម្លឹង​ឆ្ពោះទៅ​មុខ​ ក្នុង​ការ​បង្កើត​នូវ​ទម្រង់​ព័ត៌មាន​មួយ​ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការ​ទទួល​ព័ត៌មាន​សង្គម​ នា​ពេល​អនាគត​។​      និន្នាការ​វិវត្តន៍​ថ្មី​ នេះ​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​ចំពោះ​ផលិតផល​ និង​សេវាកម្ម​ថ្មី​ ព្រមទាំង​បង្ហាញ​ពី​កិច្ច​ខិតខំ​របស់​យើង​ ចំពោះ​ការ​បង្កើត​ទម្រង់​ថ្មី​ នៃ​ទូរគមនាគមន៍​-​ព័ត៌មានវិទ្យា​សម្រាប់​អនាគត​អ្នក​ជំនាន់​ក្រោយ​។​

 

​ក្រុមហ៊ុន​ Huawei​ បាន​បង្កើត​ឡើង​នូវ​រាល់​ផលិតផល​ទូរគមនាគមន៍​បណ្តាញ​តរ​ភ្ជាប់​ នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនាគមន៍​(ICT)​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​ដំណោះស្រាយ​ដ៏​ទូលំទូលាយ​។​ ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ Huawei​ នឹង​បន្ត​ប្តេជ្ញា​ផ្តល់​ជូន​នូវ​យុទ្ធសាស្ត្រ​(3D)​ សម្រាប់​ឧស្សាហកម្ម​ទូរគមនាគមន៍​នេះ​ ដែល​រួម​មាន​ បង្កើន​សមត្ថភាព​ជំនាញ​បច្ចេកទេស​ និង​ការ​ច្នៃប្រឌិត​យ៉ាង​ទូលំទូលាយ​ដើម្បី​សម្រេច​បាន​នូវ​ព័ត៌មានវិទ្យា​ និង​បច្ចេកវិជ្ជា​ទូរគមនាគមន៍​(ICT)​គ្រប់​ ទីកន្លែង​,​ បទ​ពិសោធន៍​នៃ​ការ​បំផុសគំនិត​ និង​ការ​ច្នៃប្រឌិត​ដ៏​ឆ្លាត​វៃ​ សម្រាប់​ក្រុមហ៊ុន​ទូ​ទាំង​ពិភពលោក​,​ រួម​ទាំង​ជួយ​ប្រតិបត្តិ​ករ​ អតិថិជន​ និង​ដៃគូ​ ដើម្បី​បន្ត​ការ​ប្រកួតប្រជែង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​,​ ដោយ​យើង​អាច​ស្រមើស្រមៃ​ទាំងអស់​គ្នា​ ទាំង​ថ្ងៃនេះ​ និង​ពេល​ខាង​មុខ​ទៀត​។​

 

​មន្ត្រី​រាជរដ្ឋាភិបាល​ជាង​ ៨០​រូប​ និយ័ត​ករ​ និង​អ្នកជំនាញ​ឧស្សាហកម្ម​ បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ បំ​លាស់​ប្តូរ​វិស័យ​ បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​សារ​គម​នាគ​ន៍​(ICT)​ ក្រោម​ប្រធានបទ​ "​ការ​ច្នៃប្រឌិត​ដើម្បី​អនាគត​"​ ដើម្បី​ពិភាក្សា​ពី​របៀប​លើកកម្ពស់​ការ​អភិវឌ្ឍ​ នៃ​ឧស្សាហកម្ម​ ផ្នែក​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិជ្ជា​ទូរគមនាគមន៍​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន