ថ្ងៃនេះ ជាថ្ងៃចុងក្រោយហើយនៃព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍ ដែលបានប្រព្រឹត្តទៅ ចាប់តាំងពី ថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែកក្កដា ឆ្នាំ2014 នេះនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ នៅក្នុងព្រឹត្តិការណ៍ដ៏ អស្ចារ្យដែល 1 ឆ្នាំមានតែម្តងនេះ ក៏មានវត្តមានដ៏ពិសេសនៃការដាក់តាំងបង្ហាញ នូវផលិតផលដ៏ទំនើប សំរាប់ប្រើប្រាស់ក្នុងគេហដ្ឋានរបស់ក្រុមហ៊ុន LG ជាក្រុមហ៊ុនដែលមាន កេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ លំដាប់ថ្នាក់អន្តរជាតិនៅលើពិភពលោកក្នុងពិព័រណ៍នេះផងដែរ។ មិនតែ ប៉ុណ្ណោះទេក្រុមហ៊ុន LG ថែមទាំងបានបង្កើតអោយមាន កម្មវិធីបញ្ចុះតម្លៃសម្រាប់គូស្វាមីភរិយាយ៉ាងពិសេសថែមទៀតផង។
កម្មវិធីដ៏អស្ចារ្យនេះត្រូវបានផ្តល់ឱកាសអោយអញ្ជើញចូលរួមកំសាន្តសប្បាយ ជូនរាល់គ្រប់ទស្សនិក ជន និងអតិថិជនទាំងអស់ ដោយមានភាពងាយស្រួលបំផុត គ្រាន់តែទស្សនិកជននិងអតិថិជនទាំង អស់អញ្ជើញទៅទទួលខិតប័ណ្ណផ្សព្វផ្សាយដ៏ពិសេសនេះនៅស្តង់ដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន LG ដែលស្ថិតនៅក្នុងពិធីពិព័រណ៍ ហើយធ្វើការកាត់នូវប័ណ្ណបញ្ចុះតម្លៃពិសេសដែលមាននៅលើខិត ប័ណ្ណនោះ ព្រមទាំងធ្វើការភ្ជាប់ជាមួយនិងរូបថតអាពាហ៍ពិពាហ៍របស់លោកអ្នកចំនួនតែមួយសន្លឹកគត់ នោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗសំរាប់ធ្វើការទិញនូវរាល់ផលិតផល LG នៅតាម បណ្តា LG BRANDSHOP ទាំងបីសាខានៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ។ ប័ណ្ណ បញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2014។
សូមអញ្ជើញមកទទួលយកប័ណ្ណបញ្ចុះតម្លៃដ៏ពិសេសនេះទាំងអស់គ្នានៅស្តង់ដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន LG ដែលស្ថិតនៅក្នុង ពិព័រណ៍អាពាហ៍ពិពាហ៍ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ សូមភ្ជាប់មកជាមួយនូវរូបថតអាពាហ៍ពិពាហ៍មួយសន្លឹកផងណា សំរាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងតាមអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199