no-alternative title

បណ្តុំ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​គឺ​មាន​តែ​ Nokia​ Lumia​ 930

 

​ពេញចិត្ត​ជាមួយ​រចនាបថ​ដ៏​ថ្មី​យ៉ាង​ប្រណីត​

​ភាព​ស្រស់​ស្អាត​នៃ​ផលិតផល​មួយ​គឺ​វា​ពិតជា​មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ ព្រោះថា​ វា​បាន​សម្តែង​ ចេញ​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ប្រើ​។​  Nokia​ Lumia​ 930​ គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ Nokia​  ដែល​មាន​ រចនាបថ​យ៉ាង​ស្រស់​ស្អាត​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ ដោយសារ​តែ​វា​ត្រូវ​បាន​ក្រម​ហ៊ុន​រចនា​ឡើង​មាន​ភាព​ខុស​ ប្លែក​ពី​ម៉ូ​ដែល​មុនៗ​ក្នុង​អាណ​ចក្រ​ Lumia​ របស់​វា​ ។​ រូបរាង​របស់​ Lumia​ 930​ មាន​រាង​ជ្រុង​ និង​មាន​គែម​ជុំវិញ​ ហ៊ុម​ព័ទ្ធ​ដោយ​ដែក​អុ​ី​ណុ​ក​យ៉ាង​រឹង​មាំ​។​ ហើយ​ផ្នែក​ខាងក្រោយ​របស់​វា​រំលេច​ភាព​ស្រស់​ស្អាត​ជាមួយនឹង​ពណ៌​ ស្រស់​ឆើតឆាយ​ចំនួន​ប្រាំ​ពណ៌​គឺ​ ក្រហម​ លឿង​ ត្រួយ​ចេក​ខ្ចី​ ខ្មៅ​ និង​ស​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​អេ​ក្រង់​ទំហំ​ 5.0​ អុ​ី​ង​ AMOLED,​ ClearBlack,​ Super​ Sensitive​ Touch​ 

​ជាមួយនឹង​អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ប្រភេទ​ AMOLED,​ ClearBlack​ ទំហំ​ 5.0​ អី​ុ​ង​ ដែល​មាន​ភាព​ធន់​នឹង​ការ​កកិត​ឆ្កូត​ ធ្លាក់​ប៉ះទង្គិច​ មាន​ភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ព្រមទាំង​អាច​បង្ហាញ​រូ​ព​ភាព​បាន​ក្នុង​កម្រិត​ Full​ HD​ 1080p​។​ ចំនែក​ ឯការ​ចុច​ថា​ច់​បញ្ជា​ដំណើរការ​កម្មវិធី​ និង​មុខងារ​នៅ​លើ​អេ​ក្រង់​របស់​ Lumia​ 930​ គឺ​លឿន​រហ័ស​ទាន់​ ចិត្ត​ដោយ​ សារ​តែ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ AMOLED​ នេះ​ បាន​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ Super​ Sensitive​ Touch​ ជួយ​ដល់​ការ​ចុច​ ថា​ច់​បញ្ចា​ទទួល​បាន​ភាព​រលូន​ជា​និច្ច​។​

 

សមត្ថភាព​ប្រើ​ការ​លឿន​រហ័ស​ត្រូវចិត្ត​អ្នក​ប្រើ​

​ការ​លេង​ហ្គេ​ម​ ទស្សនា​វី​ដេ​អូ​ ឆែក​អ៊ី​ន​ធើ​ណែ​ត​ និង​ការ​ទំនាក់ទំនង​របស់​លោក​អ្នក​លែង​មាន​ភាព​ រអាក់រអួល​ ទៀត​ហើយ​ជាមួយនឹង​ Lumia​ 930​ ព្រោះថា​ម៉ូ​ដែល​ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​មក​ជាមួយ​ដោយ​ផ្នែក​រឹង​ខ្ពស់ៗ​ មាន​ដូច​ជា​វត្តមាន​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon™​ 800​ ដែល​មាន​ល្បឿន​ប្រតិបត្តិការ​លឿន​រហ័ស​ជាង​ស៊េរី​មុនៗ​ទេ្វ​ដង​។​ អង្គ​គណនា​បួន​គ្រាប់​(Quad-Core)​ ល្បឿន​គណនា​ 2.2​ GHz​ Krait​ 400,​ RAM​ ទំហំ​ 2GB​ និង​អង្គ​ក្រាហ្វិក​ Adreno​ 330​ ទាំងនេះ​គឺជា​គុណសម្បត្តិ​ដ៏​មហិមា​ដែល​អ្នក​ប្រើប្រាស់​តែងតែ​ប្រាថ្នា​ចង់បាន​។​

 

 

​កាមេរ៉ា​កម្រិត​ 20​ MP​ បំពាក់​ដោយ​បច្ចេកវិទ្យា​ PureVeiw

​គ្រប់​កម្រង​រូបភាព​ និង​វី​ដេ​អូ​ដែល​លោក​អ្នក​បាន​ថត​ជាមួយនឹង​កាមេរ៉ា​ទំហំ​ 20​ MP,​ Dual​ LED​ flash​ ដែល​បំពាក់​នៅ​លើ​ Lumia​ 930​ ពិតជា​ធ្វើ​ឲ្យ​លោក​អ្នក​ពេញចិត្ត​ជាមួយនឹង​រូបភាព​ដ៏​ភ្លឺ​ច្បាស់​ដូច​ធម្មជាតិ​ និង​សកម្មភាព​ដ៏​រស់​រវើក​ នោះ​ក៏​ដោយសារ​កញ្ចក់​កាមេរ៉ា​របស់​វា​ជា​ប្រភេទ​ Carl​ Zeiss​ optics​ និង​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​ចាប់​យក​រូបភាព​-​វី​ដេ​អូ​ PureVeiw​ រួម​ទាំង​មុខងារ​ចាប់​យក​រូបភាព​ Optical​ Image​ Stabilization​ និង​ Autofocus​ ដែល​ជួយ​ឲ្យ​ការ​ចាប់​យក​រូបភាព​បាន​លឿន​រហ័ស​ហើយ​ច្បាស់​គ្រប់​ផ្នែក​ទាំងអស់​នៃ​ផ្ទៃ​រូបភាព​ទោះបី​ស្ថិត​ក្នុង​ល័ក្ខខ័ណ្ឌ​ណា​ក៏​ដោយ​។​

 

ដំណើរការ​ដោយ​ប្រតិបត្តិការ​ Windows​ Phone​ 8.1​  

​គ្រប់ពេល​លោក​អ្នក​តែងតែ​ចង់​បើក​ប្រើប្រាស់​ទូរស័ព្ទ​ Lumia​ 930​ របស់​អ្នក​ ព្រោះតែ​ភាព​រស់​រវើក​នៃ​ប្រតិបត្តិការ​ Windows​ Phone​ 8.1​ ដែល​ជា​កំនែប្រែ​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ Microsoft​ ដែល​បង្ហាញ​នៅ​លើ​អេ​ក្រង់​របស់​វា​។​ ហើយ​ជាមួយនឹង​ប្រតិបត្តិការ​ Windows​ Phone​ 8.1​ នេះ​ លោក​អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយនឹង​កម្មវិធី​ ហេ្គ​ម​ និង​មុខងារ​ប្រើប្រាស់​ថ្មីៗ​យ៉ាង​សម្បូរ​បែប​សម្រាប់​ឲ្យ​លោក​អ្នក​ទាញ​យក​មក​ដំឡើង​លេង​នៅ​លើ​ Lumia​ 930​ បាន​យ៉ាង​សប្បាយ​រីករាយ​រសាយ​អស់​ភាព​អផ្សុក​ និង​ភាព​ហត់នឿយ​ទាំងឡាយ​។​ ដូច្នេះ​ Nokia​ Lumia​ 930​ គឺជា​មិត្ត​ដ៏​ជិត​ស្និត​បំផុត​តែងតែ​នៅ​កំដរ​អ្នក​គ្រប់ពេល​ជា​និច្ច​នៅ​ពេល​អ្នក​ឯកា​៕

 

​លក្ខ​ណះ​សម្បត្តិ​៖

​ប្រព័ន្ធ​បណ្តាញ​:​​2G/3G​ (HSDPA)/4G​ LTE/EDGE

​សី​ុ​មកា​ត​:​​​ប្រភេទ​ Nano​ SIM

​ទំហំ​វិមាត្រ​:​​​137​ x​ 71​ x​ 9.8​ ម​ម​

​ទម្ងន់​:​​​167​ក្រាម​

​អេ​ក្រង់​ទំហំ​:​​5.0​ អុ​ី​ង​ AMOLED​ ClearBlack​ Capacitive​ Touchscreen​ ​(1080​ x​ 1920​ ភិ​ច​សែ​ល​)​ 441​ ppi,​ Corning​ Gorilla​ Glass​ 3,​ 

​កាមេរ៉ា​ថតរូប​សន្លឹក​:​​ក្រោយ​:​ 20​ MP,​ autofocus,​ Dual​ LED​ flash​ ​មុខ​:​ 1.2​ MP​ ប្រើ​សម្រាប់​ថតរូប​ និង​សន្ទនា​តាម​វី​ដេ​អូ​ខ​ល​

​កាមេរ៉ា​ថត​វី​ដេ​អូ​:​​1080p@30fps

​បន្ទះ​ឈី​ប​:​​​Qualcomm​ MSM8974​ Snapdragon​ 800

​អង្គ​គណនា​:​​Quad-Core​ ល្បឿន​គណនា​ 2.2​ GHz​ Krait400

​អង្គ​ចង់​ចាំ​(RAM):​​2​ GB​ 

​អង្គ​ក្រាហ្វិក​:​​Adreno​ 330

​ទំហំ​ផ្ទុក​ក្នុង​ម៉ា​សី​ុ​ន​:​​32​ GB

​រន្ធ​ដោត​មេ​៉​មូ​រី​កាត​:​​គ្មាន​

​កា​រត​ភ្ជាប់​:​​​ប្លូ​ធូ​ស​ v4.0(A2DP),​ បន្ទះ​ NFC,​ រន្ធ​ដោត​ micro​ USB​ v2.0,​ GPS,​ Wi-Fi

​ថ្ម​ប្រភេទ​:​​​Li-Ion​ 2420​ mAh​ (BV-5QW)​ (​ជាប់​តួ​ម៉ា​សី​ុ​ន​)

​ប្រព័ន្ធ​ប្រត្តិបត្តិការ​:​​Windows​ Phone​ 8.1

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន