លោកអ្នកពិតជាបានជ្រាបរួចមកហើយអំពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងភាពស៊ីវីល័យឥតខ្ជោះនៃបច្ចេកវិទ្យាដ៏កំពូលដែលត្រូវបានបំពាក់ចំពោះទូរសព្ទដៃ LG G3 របស់ក្រុមហ៊ុន LG ។ ឥលូវនេះ ក្រុមហ៊ុន LG បានបង្កើតឲ្យមាននូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យមួយជូនចំពោះរាល់អតិថិជនដែលជាវនូវទូរសព្ទដៃទំនើប LG G3 នេះ។ ដោយនៅពេលដែលលោកអ្នកធ្វើការជាវនូវទូរសព្ទដៃទំនើប LG G3 លោកអ្នក នឹងទទួលបាននូវឱកាសក្នុងការចូលរួមជាមួយកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យនៃការទទួលបាននូវការបន្ថែមជូនកាដូដ៏ពិសេសដែលមានដូចជា Case, Screen នឹង Wireless Charger (ឧបករណ៍សាកថ្មទូរសព្ទដៃដោយមិនចាំបាច់ប្រើខ្សែរ) ដែលស្មើរនិងលោកអ្នកចំណេញជាទឹកប្រាក់រហូតដល់ជាង $80។ កម្មវិធីដ៏ពិសេសនេះ ត្រូវបានធ្វើឡើងនៅគ្រប់ LG BRANDSHOP ទាំងបីសាខាគឺនៅរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបង និងតាមបណ្តារហាងលក់ទូរសព្ទដៃទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីដ៏អស្ចារ្យនេះត្រូវបានធ្វើការផ្តល់ជូនចាប់ពីពេលនេះរហូតដល់ពេលកាដូអស់ពីស្តុក។
LG G3 ត្រូវបានដាក់អោយប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKate ជាមួយនិងការប្រើប្រាស់ស៊ឹម 1 បំពាក់ដោយអេក្រង់ Quad HD 5.5 អ៊ិញ មានរូបភាពយ៉ាងច្បាស់បំផុតទំហំ 1440 x 2560 ភិចសែល និងកំរិតច្បាស់រហូតដល់ 538 ppi ដែលមិនគួរអោយជឿ។ LG G3 មានអង្គប្រតិបត្តិការ Guad-core Qualcomm Snapdragon 801 ដែលមានល្បឿន 2.46 GHz ជាមួយនិង RAM 2GB ព្រម ទាំងអង្គចងចាំចំនួន 16 GB និងអាចធ្វើការបន្ថែមអង្គចងចាំរហូតដល់ 128 GB។ LG G3 ត្រូវបានបំពាក់ដោយកាមេរ៉ា OIS+ យ៉ាងពិសេសបំផុតដែលមាន Laser Auto Focus លើសពី OIS+ ដែលកាត់បន្ថយភាពព្រិល និងរំញ័រ បច្ចេកវិទ្យា Auto Focus ដោយឡាស៊ែរ (Laser Auto Focus) អាចវាស់ចម្ងាយរវាងកាមេរ៉ា និងវត្ថុដែលត្រូវថតយកធ្វើអោយរូបភាពច្បាស់ល្អឥតខ្ជោះ និងមានថាមពលថ្មកាន់បានយូររហូតដល់ 3000mAh ហើយអាចធ្វើការសាកថ្មដោយប្រើប្រាស់ Wireless Charger បានថែមទៀតផង។អស្ចារ្យយ៉ាងនេះរកឯណាបាន!!! ប្រញាប់ឡើងអញ្ជើញមកជាវនូវទូរសព្ទដៃទំនើបថ្មីម៉ូដែល LG G3 នេះនិងទទួលយកនូវឱកាសដ៏អស្ចារ្យក្នុងការរីករាយជាមួយការបន្ថែមជូននូវកាដូដ៏ពិសេសនេះ។
លោកអ្នកអាចធ្វើការស្វែងរកព័ត៌មានបន្ថែម ជាវ ឬអញ្ជើញមកទស្សនាផ្ទាល់នៅតាមបណ្តារហាងលក់ទូរសព្ទដៃទូទាំងប្រទេស និងLG BRANDSHOP ទាំងបីសាខាតាមអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199