Samsung រចនាសំរិតសំរាំងរូបរាងទូរស័ព្ទ Samsung Galaxy Alpha យ៉ាងប្រណិតល្អឆើតឆាយដោយរួមបញ្ចូលអ្វីដែលអស្ចារ្យនឹកស្មានមិនដល់។ កាលពីថ្ងៃទី 13 សីហា 2014 ក្រុមហ៊ុន Samsung Electronics នាពេលថ្មីនេះនេះបានបង្ហាញការរចនាបែបផែនថ្មី ស្រឡាងតាមរយៈទូរស័ព្ទ Galaxy Alpha ដែលជាស្មាតហ្វូនថ្មីបំផុតរបស់ត្រកូល Galaxy។ យ៉ាងរឹងមាំGalaxy Alpha មានលក្ខណៈ ពិសេសលើការររចនាយ៉ាងផ្ចិតផ្ចង់ដ៏ប្រណិតទំនើប ដោយប្រើលោហៈដ៏រឹងមាំវ័ន្តព័ទ្ធជុំវិញគែម។ ហើយនេះច្បាស់ណាស់ថា Galaxy Alpha ជាការរួមបញ្ចូលដ៏ល្អឥតខ្ចោះនៃរចនាបទថ្មី និងបច្ចេកវិជ្ជាដ៏ទំនើបចុងក្រោយបំផុត។
លោក JK Shin នាយកប្រតិបត្តិ និងជាប្រធានផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា៖ "Galaxy Alpha ត្រូវបានផលិត និងរចនាឡើងដោយផ្អែកលើតម្រូវការដ៏ជាក់លាក់ និងអ្វីដែលជាការប្រាថ្នាចង់បានរបស់ អតិថិជន"។ ជាមួយនឹងរូបរាងដ៏ថ្មីស្រឡាងអស្ចារ្យនេះទូរស័ព្ទ Galaxy Alpha ផ្តល់ជូននូវភាពស្រស់ស្អាតដ៏ប្រណិត និងមុខងាររួមបញ្ចូល គ្នារវាងស៊ុមលោហៈព័ទ្ធជុំវិញដ៏គួរឱ្យភ្ញាក់ផ្អើល និងពិតជាស្ដើងហើយស្រាលប៉ុន្តែរឹងមាំព្រមគ្នាជាមួយលក្ខណៈពិសេសដែលអ្នកប្រើប្រាស់ រំពឹងទទួលបានពីត្រកូល Galaxy" ។
ការកំណត់ស្តង់ដាថ្មីលើការរចនារបស់ Samsung Galaxy Alpha
ដោយផ្ដោតទៅលើសោភ័ណ្ឌភាពឆើតឆាយ និងការដាក់រួមបញ្ចូលគ្នាជាមួយបច្ចេកវិជ្ជាទំនើបចុងក្រោយ Samsung បាននាំមកជូននូវការរចនាដ៏ថ្មីស្រឡាងបង្ហាញតាមរយៈទូរស័ព្ទ Galaxy Alpha ដើម្បីជួយដល់អ្នកប្រើប្រាស់បង្ហាញពីរចនាបទល្អប្លែកគេតែមួយគត់។ ជាមួយកម្រាស់ស្តើងជាង 7 mm បានធ្វើឱ្យទូរស័ព្ទ Galaxy Alpha ជាទូរស័ព្ទស្រាល និងស្តើងបំផុតក្នុងត្រូកូល Galaxy ជាមួយការរួមបញ្ចូលដ៏ប្លែកល្អឥតខ្ចោះសម្រាប់ភាពងាយស្រួលបំផុតក្នុងការកាន់ និងការត្រួតពិនិត្យនានា។
សមត្ថភាពរបស់ Samsung Galaxy Alpha
ទូរស័ព្ទ Galaxy Alpha មានរាងស្តើង និងស្រាល ប៉ុន្តែរឹងមាំអស្ចារ្យ ជាពិសេសវាមានលក្ខណៈពិសេសៗដោយបំពាក់ជាមួយអេក្រង់ 4.7 អ៊ីញ ប្រភេទ Super AMOLED HD ច្បាស់ឥតខ្ចោះ ក៏ដូចជាគុណភាពកាមេរ៉ាគ្មានគូប្រៀបកម្រិត HDR សម្រាប់ការទស្សនា និងថតរូបថតដែលកាមេរ៉ាក្រោយរបស់ មានទំហំដល់ទៅ 12 MP និង កាមេរ៉ាមុខ 2.1 MP សម្រាប់អ្នកចូលចិត្តថតរូប Selfie ហើយមានថាមពលថ្ម 1,860mAh។ មុខងារផ្សេងទៀតដែលអស្ចារ្យសម្រាប់ Galaxy Alpha ត្រូវបានបំពាក់ CPU ប្រភេទ Octa-Core (Cortex-A15 Exynos 5) មានសន្ទុះល្បឿន 1.8 GHz និងប្រភេទ Cortex-A7 មានសន្ទុះល្បឿន 1.3 GHz ជាមួយ Ram ទំហំ 2GB និងអង្គចងចាំដ៏ធំ 32 GB ប្រើប្រព័ន្ធប្រតិបត្តិការជាមួយ Android 4.4.4 KitKat ។ អ្វីដែលកាន់តែអស្ចារ្យ គឺវាបានភ្ជាប់មកជាមួយបច្ចេកវិជ្ជា Finger Print Sensor ក៏ដូចជា Heart-Rate Sensor ដែលអាចដំណើរជាមួយ Samsung Gear Smartwatch។ ហើយគេនឹងរំពឹងទុក ថា Samsung Galaxy Alpha នឹងមានដាក់លក់នៅទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ។
អំពីក្រុមហ៊ុនSamsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើត ថ្មីនិង របកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះ ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។