កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន Canon ដែលជាក្រុមហ៊ុននាំមុខខាងផ្នែកដំណោះស្រាយរូបភាពបែបឌីជីថលបានធ្វើការបង្ហាញននូវ SELPHY CP910 ដែលជាប្រភេទម៉ាស៊ីនផ្តិតរូបភាព ស្គាល់ជាមួយកម្មវិធី Apple AirPrint ពិសេសសំរាប់លោកអ្នកប្រើ អាយហ្វូន ឬអាយផេដ ក្នុងព្រីនដោយមិនប្រើខ្សែភ្លាមៗ ដូចនេះលោកអ្នកអាចប្រើទូរស័ព្ទក៏បាន កាម៉េរាក៏បាន ក្នុងការព្រីនរូបជាទីស្រលាញ់ផ្ទាល់។
លោកអ្នកអាចអោយ SELPHY CP910 បង្កើតនូវចំនុចភ្ជាប់ឥតខ្សែ (Access Point Mode) ដោយស្វ័យប្រវតិ្ត និង មិនចាំបាច់ត្រូវការដុំ រ៉ោទ័រដទៃនោះទេ ហើយលោកអ្នកអាចចាប់ផ្តើមភ្ជាប់ ទូរស័ព្ទ ឬ Tablet ឬ កាម៉េរា ឬ កុំព្យូទ័រ ដើម្បីភ្ជាប់ព្រីនផ្តិតយករូបភាពយ៉ាងងាយស្រួល។ ជាពិសេស SELPHY CP910 ស្គាល់ Apple AirPrint ដែលជាកម្មវិធីអនុញ្ញាតិអោយអ្នកប្រើប្រាស់ អាយហ្វូន អាយផេដ និង កុំព្យូទ័រ Mac ព្រីនភ្លាមៗ មិនចាំបាច់តំឡើង Driver បន្ថែមនោះទេ។ SELPHY CP820 និង CP910 គឺជាប្រភេទម៉ាស៊ីនផ្តិតរូបប្រើទឹកថ្នាំ Canon RP series ថ្មី ដែលមានសមត្ថភាពព្រីនដល់ 54 សន្លឹក ជួយកាត់បន្ថយការប្តូរទឹកថ្នាំញឹកញាប់ និងការពារពីធូលីចូលក្នុងម៉ាស៊ីន ដែលជាហេតុបណ្តាលមកពីការប្តូរទឹកថ្នាំ។
ដោយសារ SELPHY ត្រូវបានផលិតឡើងក្នុងគោលបំណងសំរាប់អ្នកប្រើប្រាស់ទល់មុខគ្នា ពិសេសនៅទីតាំង មានធូលីហុយច្រើន SELPHY CP820 ត្រូវបានឌីសាញដាក់អោយមានរបាំងការពារធូលីពីខាងមុខ និង ខាងក្រោយម៉ាស៊ីន កុំអោយធូលីហុយចូលតួម៉ាស៊ីនខាងក្នុង ដើម្បីបង្កលក្ខណៈអោយដំនើរការព្រីនបានល្អ ជានិច្ច។ នេះជាការកែប្រែគួរអោយកត់សំគាល់ ដោយយើងឃើញថាម៉ូឌែលមុន SELPHY CP810 មានតែរបាំង ក្រោយប៉ុណ្ណោះ។
Canon SELPHY 820 key features
•LCD Screen 2.7-inch TFT colour
•CompactFlash, SD, SDHC, SDXC
•Resolution 300 x 300dpi
•Ink Tanks Dedicated ink cassette (Y, M, C and overcoating)
•Automatic paper feed from the paper cassette
•USB 2.0 Hi-Speed, PictBridge
Canon SELPHY 910 key features
•LCD Screen 2.7-inch TFT colour
•SD / SDHC / SDXC
•Resolution 300 x 300dpi
•Ink Tanks Dedicated paper
•Automatic paper feeding from the paper cassette
•USB 2.0 Hi-Speed, Wireless / Wireless LAN
Canon SELPHY 820 និង Canon SELPHY 910 មានដាក់តាំងលក់នៅហាង អាយគ្លីក (i-Qlick) ដែលជាភ្នាក់ងារ ចែកចាយផលិតផល Canon មានអជ្ញាប័ណ្ណនៅកម្ពុជា និង នៅតាមបណ្តាហាង ជាដៃគូ។ តំលៃប្រហាក់ប្រហែល ត្រឹមតែ 133 ដុល្លា សំរាប់ SELPHY 820 និង 144ដុល្លាសំរាប់ SELPHY 910 និង ផ្តល់ការធានាជូនរយៈពេល 12 + 3 ខែនៅពេលលោកអ្នកធ្វើការចុះឈ្មោះផលិតផលមានការធានាតាមរយៈ គេហទំព័រ www.i-qlick.com/warranty ។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋានស្ថិតនៅអគារលេខ ១៤៦ តាមបណ្តោយមហាវិថីព្រះសីហនុ ក្បែរផ្សារទំនើបឡាក់គី។ សំរាប់ព័ត៌មានពីកម្មវិធីលក់ពិសេសៗ នានា សូមចូលទៅកាន់ www.facebook.com/iQlickCabmdia