ឥលូវនេះរាល់ពេលដែលលោកអ្នកធ្វើការជាវនូវទូរសព្ទដៃទំនើបប្រចាំឆ្នាំ 2014 ម៉ូដែល LG G3 លោកអ្នកនឹងទទួលបានឱកាសដ៏អស្ចារ្យនូវការបន្ថែមជូនជាមួយនឹងស៊ីម Smart លេខពិសេសដោយឥតគិតថ្លៃ ដែលមានតម្លៃ $54 ដែលនៅក្នុងស៊ីមនោះមានការ Free Internet ចំនួន 2GB ក្នុង1ខែ រយៈពេល 3ខែ។ មិនទាន់អស់នៅឡើយទេ លោកអ្នកនឹងទទួលបានបន្ថែមនូវការ ផ្តល់ជូនជាមួយកាដូដ៏ពិសេសដែលមានដូចជា Case និង Screen ដ៏ទំនើបថែមទៀតផង។ កម្មវិធីដ៏ពិសេសនេះត្រូវបានធ្វើឡើងនៅគ្រប់ LG BRANDSHOP ទាំងបីសាខាគឺនៅ រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបង និងតាមបណ្តារហាងលក់ទូរសព្ទដៃទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីដ៏អស្ចារ្យនេះនឹងធ្វើការផ្តល់ជូនចាប់ពីពេលនេះរហូតដល់ពេលអស់ពីស្តុក។
LG G3 ត្រូវបានដាក់អោយដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat បំពាក់ដោយ អេក្រង់ Quad HD 5.5 អ៊ិញ IPS ពណ៌ធម្មជាតិ យ៉ាងច្បាស់បំផុតទំហំ (1440 x 2560 ភិចសែល) និងកំរិតភាពច្បាស់ 538 ppi ដែលមិនធ្លាប់មានពីមុនមក។ LG G3 មានអង្គប្រតិបត្តិការចំនួន 4 គ្រាប់ ( Quad-core) QualcommTM Snapdragon 801 ដែលមានល្បឿន 2.5 GHz ជាមួយនិង RAM 2GB អង្គចងចាំចំនួន 16 GB និងអាចធ្វើការបន្ថែមអង្គចងចាំរហូតដល់ 128 GB។ LG G3 ត្រូវបានបំពាក់ដោយកាមេរ៉ា OIS+ ជំនាន់ថ្មី យ៉ាងពិសេសបំផុតភ្ជាប់ជាមួយ Laser Auto Focus លើសពី OIS+ ដែលកាត់បន្ថយភាពព្រិល និងរំញ័រ ។ បច្ចេកវិទ្យា Auto Focus ដោយឡាស៊ែរ (Laser Auto Focus) អាចវាស់ចម្ងាយរវាងកាមេរ៉ា និងវត្ថុដែលត្រូវថតយក ធ្វើអោយរូបភាពច្បាស់ល្អឥតខ្ជោះ និងមានថាមពលថ្មកាន់បានយូររហូតដល់ 3000mAh ហើយអាចធ្វើការសាកថ្មដោយប្រើប្រាស់ Wireless Charger បានថែមទៀតផង។
សូមអតិថិជនទាំងអស់ប្រញាប់ឡើង!!! អញ្ជើញមកជាវនូវទូរសព្ទដៃទំនើបថ្មីម៉ូដែល LG G3 នឹងទទួលយកនូវឱកាសដ៏អស្ចារ្យក្នុងការរីករាយជាមួយការបន្ថែមជូនដ៏ពិសេសនេះ។លោកអ្នកអាចធ្វើការស្វែងរកព័ត៌មានបន្ថែម ជាវ ឬអញ្ជើញមកទស្សនាផ្ទាល់នៅតាមបណ្តារហាងលក់ទូរសព្ទដៃទូទាំងប្រទេស និងLG BRANDSHOP ទាំងបីសាខាតាមអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199