កាលពីថ្ងៃទី ១៥សីហា ២០១៤ Heineken បានធ្វើការចាប់រង្វាន់លើកទី ២ សម្រាប់កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ ២០១៣-២០១៤ ដែលកម្មវិធីនេះ មានការចួលរួមពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេស ភ្ញៀវកិត្តិយសដែលជាអ្នកចែកចាយបន្ត និងអ្នកលក់រាយ ស្រាបៀរ Heineken បានចូលរួមធ្វើជាសាក្សីក្នុងកម្មវិធីចាប់រង្វាន់ ដើម្បីស្វែងរកគូស្វាមីភរិយា ៦គូ ដែលមានសំណាងហើយដែលទើបតែរៀបអាពាហ៍ពិពាហ៍នាពេលថ្មីៗនេះ។ រង្វាន់ទំនើបនិងទាន់សម័យដូចជាទូរស័ព្ទ iPhone 5s និង iPad mini ត្រូវបានផ្តល់ជូន។រង្វាន់ធំគឺដំណើរកម្សាន្តលើនាវាជាលើកទី១សម្រាប់កម្ពុជាដែលកំពុងរង់ចាំគូស្វាមីភរិយា ដែលមានសំណាងជាងគេបំផុត។
ដំណើរកម្សាន្តលើនាវាដ៏អស្ចារ្យរយៈពេល ៥ថ្ងៃ ៤យប់ទៅកាន់ឆ្នេរសមុទ្រប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង រួមជាមួយទឹកប្រាក់បន្ថែម ២៨០០ដុល្លារ។ លោក យូ អាង ជាប្រធានគ្រប់គ្រងស្លាកសញ្ញាស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា នេះជាលើកទី១សម្រាប់ក្រុមហ៊ុនស្រាបៀរ Heineken កម្ពុជាដែលមានសំណាង និង កិត្តិយសដោយមានឱកាសបានបញ្ជូនគូស្វាមីភរិយាថ្មីជាជនជាតិខ្មែរ២គូ ដែលមានសំណាងបំផុត ទៅចូលរួមធ្វើដំណើរកម្សាន្តលើនាវាដ៏អស្ចារ្យ និងទទួលបានបទពិសោធន៍កម្រិត VIP ទៅកាន់ឆ្នេរ សមុទ្រប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង។ កម្មវិធីដំណើរកម្សាន្តលើនាវាជាព្រឹត្តិការណ៍ដ៏ធំ បំផុតក្នុងពិភពលោកដែលនឹងមានការចូលរួមពីភ្ញៀវរាប់ពាន់នាក់នៅជុំវិញពិភពលោក។
ស្វាមីភរិយាដែលឈ្នះរង្វាន់មានរាយនាមដូចខាងក្រោម៖
-អ្នកឈ្នះរង្វាន់ធំ
អ្នកនាង គឹម វណ្ណា - លោក ហ៊ន វណ្ណាមកពីចំការមន
-អ្នកឈ្នះរង្វាន់ទី ២ iPhone 5s
1 –អ្នកនាងហ៊ុយ នីតា - លោកស៊រ ទី មកពីចំការមន
2 –អ្នកនាងប៊ូ សុភាព - លោកខឹម សុចិន្តា មកពីពោធិ៍សែនជ័យ
-អ្នកឈ្នះរង្វាន់ទី ៣ iPad mini
1 –អ្នកនាងលឹម លាងជូ - លោកធីម សុជាតិ មកពីចំការមន
2 –អ្នកនាងឃុត ដាលីន - លោកកែវ វណ្ណា មកពីដូនពេញ
3 –អ្នកនាងឡោ លក្ខិណា - លោកញ៉ិល សុចន្ទតារា មកពីឬស្សីកែវ
លោកហ៊ន វណ្ណា - អ្នកនាងគឹម វណ្ណានឹងចូលរួមជាមួយលោក ហេង ស៊ុនហ៊ី និងអ្នកនាង ហេង ហារី រស់នៅខណ្ឌចំការមនជាគូស្វាមីភរិយាដែលបានឈ្នះរង្វាន់ធំក្នុងកម្មវិធីចាប់ រង្វាន់លើកទី១ ក្នុងខែមីនា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ អេស្ប៉ាញ អ៊ីតាលី និងបារាំង។គូស្វាមី ភរិយាផ្សេងទៀតដែលនឹងប្រារព្ធពិធីមង្គលនាពេលខាងមុខនៅតែមានឱកាសចូលរួមក្នុង កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ ២០១៤-២០១៥ ដែលនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ ហើយ នឹងមានរង្វាន់ធំ និងរង្វាន់ដ៏ពេញនិយមទំនើបជាច្រើនគ្រឿងទៀតសម្រាប់គូស្វាមីភរិយាដែលមាន សំណាង។ ព័ត៌មានលំអិតពីប្រូម៉ូសិនបន្ទាប់សូមទូរស័ព្ទមកលេខ 078 999 688 ឬមើលការផ្សព្វ ផ្សាយនានារបស់ Heineken ឬទស្សនាគេហទំព័រ facebook Heineken Cambodia ។