កាលពីថ្ងៃទី 10 រហូតដល់ថ្ងៃទី14 ខែមិថុនាក្រុមហ៊ុន LG និង G Gear បាននាំដៃគូលក់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន 3 នាក់ទៅចូលរួមដំណើរកំសាន្ត LG VIP Trip ទៅកាន់ប្រទេសកូរ៉េ និងកោះជេជូ (Jeju) ដ៏ស្រស់ស្អាត។ តាមរយះលោក ហ៊ ហាប់ ប្រធានផ្នែកលក់ផលិត ផលម៉ាក LG របស់ក្រុមហ៊ុន G Gear មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ម៉ាក LGដែល មានការចូលរួមពីអ្នកចែកចាយ និងលក់បន្តមកពីជាង 10 ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកសង្ឃឹមថាឆ្នាំក្រោយ និងមានអ្នកចូលរួមកាន់តែច្រើនមកពីប្រទេសកម្ពុជា ពីព្រោះតែការលក់ម៉ាស៊ីនត្រជាក់ម៉ាក LG កំពុងតែមានការពេញនិយម ហើយក៏លក់កំពុងតែកើនឡើង ដោយ សារតែគុណភាពផលិតផល សេវាកម្មក្រោយពេលលក់ និងលក្ខណះពិសេសរបស់ម៉ាស៊ីន។ កាលពីឆ្នាំមុនមានដៃគូចែកចាយលក់បន្តចំនួន 4 របស់ក្រុមហ៊ុន G Gear បានចូលរួមព្រឹត្តិការណ៍នេះ។អ្នកចែកចាយបន្តម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ម៉ាស៊ីនត្រជាក់ម៉ាក LG ពិតជាមានគុណភាពល្អ សំឡេងស្ងាត់ និងមានកម្មវិធីជួយរក្សាស្បែក។ នៅផ្ទះរបស់ខ្ញុំបានដោះម៉ាស៊ីនត្រជាក់ម៉ាកផ្សេងចេញ ហើយចាប់ផ្តើមប្រើម៉ាក LG អស់ហើយ ”៕