ថ្មីៗនេះជាមួយការមកដល់ Nokia Lumia 630 ជាទូរស័ព្ទ Smartphone ម៉ូដែលថ្មី នៅកម្ពុជា ក្រុមហ៊ុន Nokia បានបង្កើតនូវកម្មវិធីជើងឯកអ្នកសរសេរអក្សរលឿនបំផុតជាមួយ Lumia បានទទួលការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមដ៏ច្រើនកុះករ ដែលកម្មវិធីនេះធ្វើនៅតាមសកលវិទ្យាល័យមួយចំនួន ផ្សារ TK និង ផ្សារទំនើបសូរិយា នៅរាជ ធានីភ្នំពេញ។ ក្រុមនិសិត្ស និងអតិថិជនជាច្រើនបានចូលរួមប្រកួតប្រជែងវាយរអក្សរនៅលើទូរស័ព្ទ Nokia Lumia 630 យ៉ាងស្វិតស្វាញ និងសប្បាយរីករាយបំផុត ដើម្បីដណ្តើមយកជ័យលាភី ទៅធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារំនើបសូរិយានាថ្ងៃទី 13 កក្កដា 2014។ អ្នកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រចំនួន3រូបទទួលបានរង្វាន់ពានប្រាក់ និងទូរស័ព្ទ Nokia Lumia 630 ពីក្រុមហ៊ុន Nokia។
គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយឱ្យអតិថិជននៅទូទាំងប្រទេសបានស្វែងយល់ពីការមកដល់នៃទូរស័ព្ទថ្មី Nokia Lumia 630 ជាមួយលក្ខណៈ ពិសេស និងភាពអស្ចារ្យជាច្រើនដូចជា អាចជួយអ្នកឲ្យវាយអក្សរបានលឿនបំផុត ដោយការទាយអក្សរ និងកែអក្សរស្វ័យប្រវត្តិជាមួយប៊ូតុង Word Flow Keyboard។ វាមានអេក្រង់ ធំ ClearBlack ដ៏ភ្លឺថ្លាទំហំ 4.5 អ៊ីញ ប្រព័ន្ធប្រតិបត្តិការ Window Phone 8.1 ល្បឿនដំណើរ ការលឿន 1.2GHz Quad Core មាន keyboard ជាភាសាខ្មែរស្រាប់ងាយស្រួលធ្វើការងារជាមួយកម្មវិធី Microsoft® Office® បន្ថែមភាពរីករាយ និងកម្មវិធីពិសេសៗជាង 250,000 កម្មវិធី ជាពិសេសវាមានតម្លៃសមរម្យ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស។ ដូច្នេះ ទូរ ស័ព្ទ Nokia Lumia 630 ជាជម្រើសថ្មីដែលអតិថិជនកម្ពុជាកំពុងទន្ទឹងរង់ចាំ៕