no-alternative title

ក្រុមហ៊ុន Samsung សម្ពោធ Tablet Galaxy Tab S ជាមួយនិងកម្មវិធីពិសេសបំផុត

 

​ក្នុង​ពេល​ថ្មីៗ​នេះ​ Samsung​ Galaxy​ Tab​ S​ គឺជា​ប្រធានបទ​មួយ​ត្រូវ​បាន​លើក​មក​ពិភាក្សា​ ច្រើន​បំផុត​ដែល​កំពុង​មាន​ភាព​ពុះកញ្ជ្រោល​ក្នុង​ពិភព​ Tablet​។​ នេះ​ជា​ការ​រចនា​រូបរាង​ឡើង​ដ៏​ស្តើង​ និង​ ស្រាល​ជាមួយ​អេ​ក្រង់​ដ៏​អស្ចារ្យ​ផ្តល់​ជូន​ពណ៌​ធម្មជាតិ​ពិតៗ​ដែល​ធ្វើ​ឱ្យដៃ​គូប្រកួត​ប្រជែង​ហាមាត់​មិន​រួច​។​ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​ និង​ចំណុច​ពិសេស​របស់​ Samsung​ Galaxy​ Tab​ S​ ក្រុមហ៊ុន​ Samsung​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរ​ស័​ទ្ទ​ដៃ​លេខ​1​  នៅ​ក្នុង​ពិភពលោក​  ហើយ​ក៏​ជា​ក្រុមហ៊ុន​ទូរ​ស័​ទ្ទ​ដៃ​លេខ​១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ បាន​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​ Samsung​ Galaxy​ Tab​ S​ នៅ​ហាង​ទូរស័ព្ទ​ទំនើប​ សាម​សុង​ អប្សរា​ ផាក​វ៉េ​ មហាវិថី​ម៉ៅ​សេ​ទុង​ នៅ​ថ្ងៃ​ទី​ 08​ ខែ​កក្កដា​ ឆ្នាំ​ 2014​ ។​ Samsung​ Galaxy​ Tab​ S​ នឹង​ផ្តល់​ជូន​លោក​អ្នក​ជាមួយ​ជម្រើស​នៃ​ទំហំ​អេ​ក្រង់​ 10.5​ អ៊ី​ង​ និង​ 8.4​ អ៊ី​ង​ ដែល​​ផលិត​ឡើង​ជាមួយ​លក្ខណៈ​ពិសេស​នៃ​អេ​ក្រង់​ Super​ AMOLED​ (WQXGA​ 2560x1600,16:10)​ផ្តល់​ នូវ​រូបភាព​ និង​វី​ដេ​អូ​ច្បាស់​ល្អ​ឥត​ខ្ចោះ​ មិន​ធ្លាប់​មាន​ជាមួយ​កម្រាស់​ដ៏​ស្តើង​ត្រឹមតែ​ 6.6​ mm​ ប៉ុណ្ណោះ​។​

 

 

​អ្វី​ដែល​ភ្ញាក់ផ្អើល​នៅ​ក្នុង​កម្មវិធី​នោះ​ គឺ​មានការ​ចូលរួម​ដ៏​ច្រើន​កុះករ​ពី​អតិថិជន​គ្រប់​វ័យ​តារាចម្រៀង​ និង​តារា​សម្តែង​ដែល​ មាន​ប្រជាប្រិយ​ភាព​ក្នុង​ពិភព​សិល្បៈ​ មក​តម្រង់​ជួរ​ដណ្តើម​ឱកាស​ក្លាយជា​ម្ចាស់​ Samsung​ Galaxy​ Tab​ S​ 30​ នាក់​ដំបូង​ ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​និង​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ Samsung​។​ ទាំងនោះ​មាន​ ក្តារ​ចុច​(Keyboard)​ តម្លៃ​ 150​ ដុល្លារ​ គម្រប​ដ៏​ប្រណិត​ (premium​ cover)​  តម្លៃ​ 50​ ដុល្លារ​ និង​រីករាយ​ជាមួយ​ទិន្នន័យ​អ៊ី​ន​ធើ​ណិ​ត​ឥត​គិតថ្លៃ​ចំនួន​ 24​ GB​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 

 

​លោក​ ហ្គី​ហាន់​ លី​ នាយក​គ្រប់គ្រង​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ ប្រចាំ​កម្ពុជា​-​ឡាវ​ បានឱ្យ​ដឹង​ថា​ “​យើង​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ការ​បង្ហាញ​ និង​ប្រាប់​ទៅ​កាន់​ ពិភពលោក​ចំពោះ​វត្តមាន​របស់​ Samsung​ Galaxy​ Tab​ S​ ដែល​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ក្លាយជា​ Tablet​ ឈាន​មុ​ខ​គេ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ និង​ទីផ្សារ​កម្ពុជា​។​ បច្ចេកវិជ្ជា​ថ្មី​របស់​ Samsung​ គឺ​ ត្រូវ​បាន​ផលិត​ឡើង​ជាមួយនឹង​ការ​យល់​ច្បាស់​អំពី​តម្រូវការ​ជាក់ស្តែង​របស់​អ្នក​ប្រើប្រាស់​ ហើយ​បច្ចេកវិជ្ជា​ ចុង​ក្រោយ​បំផុត​នេះ​ គឺជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ទាំងនោះ​ និង​ការ​កែប្រែ​ថ្មី​សម្រាប់​អ្នក​។​ ឧទាហរណ៍​បច្ចេកវិជ្ជា​អេ​ក្រង់​ Super​ AMOLED​ ដែល​ធានា​ថា​មនុស្ស​គ្រប់​រូប​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ រាល់ពេល​ទស្សនា​វី​ដេ​អូ​ជាមួយនឹង​ពណ៌​ដ៏​រស់​រវើក​លេចឡើង​នៅ​លើ​អេ​ក្រង់​ដ៏​ច្បាស់​ល្អ​ឥត​ខ្ចោះ​នេះ​។​ ហើយ​អ្នក​នឹង​មាន​មោទនភាព​ក្នុង​ការ​កាន់​ និង​ប្រើ​ Samsung​ Galaxy​ Tab​ S​ នៅ​គ្រប់​ទីកន្លែង​ពីព្រោះ​គ្រប់​ជ្រុង​នៃ​ Samsung​ Galaxy​ Tab​ S​ ត្រូវ​បាន​រចនា​ឡើងជា​មួយ​ភាពល្អ​ប្រណិត​ និង​កម្រាស់​ដ៏​ស្តើង​ត្រឹម​ 6.6​ mm​ តែ​ប៉ុណ្ណោះ​ និង​អាច​ទស្សនា​កម្មវិធី​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​"​ ។​

 

 

 

 

​អំពី​ក្រុមហ៊ុន​ Samsung​ Electronics​ co.,​ Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ នូវ​ពិភព​ ទូរ​ទស្ស​ន៏​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីន​ ថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គី​ស​នី​  និង​ដំណោះ ស្រាយ​ផ្សេងៗ​ ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286,000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​ លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ព័ត៌មាន​បន្ថែម​សូម​ មើល​គេហទំព័រ​ www.samsung.com​៕​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន