no-alternative title

អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​ថ្មី​របស់​ទូរទស្សន៍​អេ​ក្រង់​កោង​ LG​ OLED​ TV

 

 

​នៅ​ក្នុង​ឆ្នាំ​ 2014 ​នេះ​ក្រុមហ៊ុន​ LG​ បាន​នាំ​មក​ជូន​នូវ​សម្ម​ទ្ធិ​ផល​ដ៏​ថ្មីស្រឡាង​របស់​ខ្លួន​ ដែល​មាន​ លក្ខ​ណះ​ប្លែក​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​ នោះ​គឺ​ទូរទស្សន៍​អេ​ក្រង់​កោង​ដំបូង​បំផុត​នៅ​លើ​ ពិភពលោក​ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ជោះ​បូក​រួម​ជាមួយ​បច្ចេកវិទ្យា​ OLED​ ដោយ​ មាន​រូបរាង​ថ្មី​គឺ​ អេ​ក្រង់​កោង​យ៉ាង​ស្តើង​ដ៏​ពិសេស​ កំរាស់​ត្រឹមតែ​ 4.3​ mm​ ជាមួយ​និង​គុណភាព​ ដ៏​ភ្លឺ​ច្បាស់​ហួស​ពី​ការ​បរិយាយ​។​ ទូរទស្សន៍​អេ​ក្រង់​កោង​ LG​ OLED​ TV​ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​ដ៏​ពិសេស​ដូច​ជា​៖​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

-​​Curved​ Screen:​ អេ​ក្រង់​ដ៏​ពិសេស​បាន​រចនា​ឡើង​ឲ្យ​កោង​មូល​សម​ស្រប​ទៅ​ និង​ធម្ម​ ជាតិ​ដែល​ធ្វើ​ឲ្យ​ការ​ទស្សនា​របស់​មនុស្ស​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីតាំង​ដែល​សម​ស្រប​បំផុត​។​ ក្នុង​ការ​ទស្សនា​រូបភាព​បាន​សាង​រយះ​ចម្ងាយ​ខ្សែ​ភ្នែក​ស្មើគ្នា​ មិន​ថា​ការ​​ទស្សនា​ទៅ​កាន់​ទីតាំង​ណាមួយ​នៃ​អេ​ក្រង់​នោះ​ទេ​។​

-​​Crystal​ Stand:​ ភាព​កោង​របស់​ទូរទស្សន៍​ OLED​ ពី​ក្រុមហ៊ុន​ LG​ បាន​ភ្ជាប់​មក​ជាមួយ​នូវ​ ជើង​បញ្ឈរ​ធ្វើ​ពី​គ្រី​ស្តា​ល់​ថ្លា​។​ដែល​ចាត់​ទុក​ថា​គឺជា​ការ​វិវត្តន៍​នៃ​ការ​រចនា​យ៉ាង​ល្អ​ឥត​ខ្ចោះ​មួយ​ ឆ្លុះ​ប​ញ្ជាំ​ង​ពី​គំនិត​នៃ​ការ​អភិវឌ្ឍន៍​ថ្មី​ មើលទៅ​ប្រៀប​ដូច​ជា​អេ​ក្រង់​កំពុង​តែ​​អណ្តែត​នៅ​លើ​អាកាស​។​

-​​Clear​ Speaker:​ ឧបករណ៍​បំពង​សំលេង​មាន​រូបរាង​ថ្លា​របស់​ LG​ ផ្តល់​នូវ​ថាមពល​សំលេង​ ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​ត្រូវ​បាន​ផលិត​ចេញពី​សេ​រ៉ា​ម៉ិច​ មាន​សាច់​ស្តើង​ដែល​ ធ្វើ​ឲ្យ​មាន​សំលេង​ជ្រៅ​ ព្រមទាំង​រំពង​រលក​សំលេង​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​កាន់តែ​ពិ​រោះ​។​

-​​OLED​ CINEMA​ 3D:​ មាន​លក្ខ​ណះ​ភ្លឺ​ច្បាស់​ និង​ត្រជាក់​ភ្នែក​ហាក់ដូចជា​លោក​អ្នក​កំពុង​ ស្ថិត​នៅ​ និង​កន្លែង​ផ្ទាល់​តែ​ម្តង​។​ រីឯ​ចំពោះ​ វែ​នតា​ 3D​ ជា​វែ​នតា​ដែល​ត្រូវ​បាន​បង្កើត​ ឡើង​ដោយ​បច្ចេកវិទ្យា​ខ្ពស់​បំផុត​ ដោយ​មាន​ទំងន់​ស្រាល​ មាន​លក្ខ​ណះ​ធុន​មិន​ ងាយ​ បែក​រឺ​ស្រាំ​ឡើយ​ និង​ដង​វ៉ែនតា​មាន​លក្ខ​ណះ​ទន់​យ៉ាង​ពិសេស​។​

-​​4​ Color​ Pixel:​ ទូរទស្សន៍​កោង​ OLED​ នេះ​ បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ WRGB​ (White,​ Red,Green​ &​ Blue)​ ដែល​ធ្វើ​អោយ​ទូរទស្សន៍​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​មើល​ទូរទស្សន៍​ ច្បាស់​បំផុត​។​

-​​Infinite​ Contract:​ ពណ៌​របស់​រូបភាព​មាន​លក្ខ​ណះ​ដូច​ពិតៗ​ ។​

-​​Absolute​ Motion​ Clarity:​ ល្បឿន​នៃ​ការ​ឆ្លើយ​តប​របស់​ទូរទស្សន៍​ ល្អ​ជាង​ទូរទស្សន៍​​ធម្មតា​ដល់​ទៅ​ 100​ ដង​។​ ដូច្នេះ​លោក​អ្នក​អាច​រីករាយ​ជាមួយ​និង​រូបភាព​មាន​ចលនា​ បាន​យ៉ាង​ឆាប់រហ័ស​ ព្រមទាំង​ជៀស​ផុត​ពី​រូបភាព​ព្រិល​។​

-​​Perfect​ Viewing​ Angle:​ ទូរទស្សន៍​ OLED​ បាន​ដើរ​ឆ្លង​ផុត​ពី​ដែន​កំណត់​ទាក់ទង​ និង​មុំ​នៃ​ ការ​ទស្សនា​រូបភាព​ ការ​បង្ហាញ​ពណ៌​សម្បុរ​យ៉ាង​ទៀងទាត់​ មិន​ថា​លោក​អ្នកធ្វើការ​​ទស្សនា​ពី​មុំ​ណាមួយ​ឡើយ​ ។​ ​

 

 

លោក​អ្នក​អាច​ធ្វើការ​អញ្ជើញ​ទៅ​ទស្សនា​នូវ​ទូរទស្សន៍​ដ៏​ទំនើប​ថ្មី​អេ​ក្រង់​កោង​ LG​ OLED​ TV​ នេះ​ ឬ​ធ្វើការ​ស្វែងរក​ព័ត៌មាន​បន្ថែម​តាម​អាសយដ្ឋាន​ដូច​តទៅ​:​ 

1.​ LG​ Brand​ Shop​ (​រាជធានី​ភ្នំពេញ​)​ :​ អាគារ​លេខ​ 135​ មហាវិថី​ព្រះ​មុនី​វង្ស​ ខណ្ឌ​ 7​មក​រា​

​ទូរ​សព្ទ​ :​ 023​ 888​ 199/023​ 888​ 299

2.​ LG​ Brand​ Shop​ (​ក្រុង​សៀមរាប​)​ :​ អាគារ​លេខ​ 18​ ផ្លូវ​សម្តេច​ ទេព​វង្ស​ សង្កាត់​ស្វាយ​ដង្គំ​

​ក្រុង​សៀមរាប​ ទូរ​សព្ទ​ :​ 063​ 966​ 199/​ 092​ 966​ 199

3.​ LG​ Brand​ Shop​ (​ក្រុង​បាត់ដំបង​)​ :​ ផ្លូវ​លេខ​ 1​ កែង​ផ្លូវ​ 121​ ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​

​ក្រុង​បាត់​ដំប​ថ​ ទូរ​សព្ទ​ :​ 053​ 952​ 199

4.​ ហាង​ LG​ នៅ​ផ្សារ​ទំនើប​ AEON​ MALL​ ជាន់​ទី​ 2


 

​​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន