ថ្មីៗនេះជាមួយការមកដល់របស់ Nokia Lumia 630 ដែលជាទូរស័ព្ទ Smartphone ម៉ូដែលថ្មីទើបនឹងមកដល់ទីផ្សារព្រះរាណាចក្រកម្ពុជា ក្រុមហ៊ុន Nokia បានរៀបចំបង្កើតនូវកម្មវិធីជើងឯកអ្នកវាយអក្សរលឿនបំផុតជាមួយ Lumia ស៊េរីថ្មីនេះ ដោយបានទទួលការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមដ៏ច្រើនកុះករ។ កម្មវិធីនេះ បានធ្វើនៅ ផ្សារទំនើប TK ផ្សារទំនើបសូរិយា និងតាមសកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ។ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Nokia បានស្វែងរកអ្នកដែលអាចដណ្តើមយកជ័យលាភីនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រឃើញហើយ ដែលកម្មវិធីប្រកួតនេះ គឺនៅប្រព្រិត្តទៅនៅផ្សារទំនើបសូរិយា។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ គណះកម្មការរៀបចំប្រកួត បានស្វែងរកឃើញជើងឯកលេខ1 គឺបានទៅលើនិស្សិតឈ្មោះ សុវណ្ណ ពេជ្រ ផានិត ទទួលបានជើងពានប្រាក់មួយ និងទូរស័ព្ទ Nokia Lumia 630 ដ៏ថ្មីស្រឡាងពីក្រុមហ៊ុន Nokia ចំនួន១ គ្រឿង។ ជ័យលាភីលេខ 2 គឺបានទៅនិស្សិតឈ្មោះ ស ភក្តី និងលេខ3 គឺបានទៅនិស្សិត រ័ត្ន មុន្នីជោត ទទួលបានទូរស័ព្ទ Nokia Lumia 630 ដ៏ថ្មីស្រឡាងពីក្រុមហ៊ុន Nokia ម្នាក់ចំនួន១ គ្រឿងផងដែលរ។
ក្រុមហ៊ុន Nokia តែងតែបង្កើតនូវកម្មវិធីពិសេសៗ ជាច្រើន ដើម្បីជាកិច្ចតបស្នងដល់ការគាំទ្ររបស់អតិថិជនដែលនិយមប្រើទូរស័ព្ទ Nokia។ ជាពិសេសទូរស័ព្ទ Nokia Lumia 630 ដែលទើបតែមកដល់នេះ បានផ្តល់ជូនអតិថិជន នូវលក្ខណៈពិសេស និងបទពិសោធន៍ដ៏អស្ចារ្យ ដូចជា អាចជួយអ្នកឲ្យវាយអក្សរបានលឿនបំផុត ដោយការទាយអក្សរ កែអក្សរស្វ័យប្រវត្តិជាមួយប៊ូតុង Word Flow Keyboard មានអេក្រង់ធំ ClearBlack ដ៏ភ្លឺថ្លាទំហំ4.5អ៊ីញប្រព័ន្ធប្រតិបត្តិ ការ Window Phone 8.1 ល្បឿនដំណើរការលឿន 1.2GHz Quad Core និងមាន keyboard ជាភាសាខ្មែរស្រាប់ ងាយស្រួលធ្វើការងារជាមួយកម្មវិធី Microsoft® Office® ។ លើសពីនោះក៏មានបន្ថែមភាពរីករាយ ជាមួយកម្មវិធីពិសេសៗជាង250.000កម្មវិធី ជាពិសេសវាមានតម្លៃសមរម្យ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស។