no-alternative title

ទូរស័ព្ទ​ iPhone​ នឹង​មាន​ក្រុមហ៊ុន​ចែកចាយ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​ឆាប់ៗ​នេះ​!

 

 

​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ពី​មាត់​ទៅ​មាត់​មួយ​ នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ជា​ពិសេស​នៅ​តាម​បណ្តាហាង​លក់​ទូរស័ព្ទ​ដៃ​ ក្រុមហ៊ុន​ឯកជន​ និង​ស្ថា​ប័​នានា​ ក៏​ដូច​ជា​នៅ​សាកលវិទ្យាល័យ​ជាដើម​ ដោយ​ពួក​គាត់​បាន​ប្រ​ឡូយ​ពាក្យ​ថា​ ទូរស័ព្ទ​ iPhone​ នឹង​មានការ​ធានា​ជា​ផ្លូវការ​ ជាមួយ​វត្តមាន​ ក្រុម​ ហ៊ុន​មួយ​ដែល​ទទួល​បាន​នូវ​សិទ្ធិ​នាំ​ចូល​និង​ចែកចាយ​ជា​ផ្លូវការ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ អតិថិជន​ និង​អ្នក​ដែល​ប្រើប្រាស់​ទាំងអស់​ គឺ​គាត់​មាន​ភាព​រីករាយ​នឹង​ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​ ព័ត​មាន​ ចចាមអារ៉ាម​ខាងលើ​ ហើយ​ពួក​គាត់​សង្ឃឹមថា​វា​គឺជា​ព័ត​មាន​ពិតប្រាកដ​និង​អាច​ជឿជាក់​បាន​ពីព្រោះ​សព្វថ្ងៃ​ នេះ​ទូរស័ព្ទ​ iPhone​ មានការ​ពេញ​និយម​ និង​ឲ​តម្លៃ​វា​យ៉ាង​ខ្លាំង​ ហើយ​នៅ​ពេល​ដែល​ចេញ​លក់​នូវ​ម៉ូ​ដែល​ថ្មីៗ​ ម្តងៗ​គឺ​វា​មានការ​ពុះ​ក​ញ្ច្រោ​ល​ពី​អតិ​ជន​មិនតែប៉ុណ្ណោះ​ត្រូវ​កុម្ម៉ង់​ទុកជា​មុន​ និង​មាន​តម្លៃ​ថ្លៃ​ដែល​មិនមែន​ជា​ តំលៃ​របស់​ក្រុមហ៊ុន​ស្របច្បាប់​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ប្រើប្រាស់​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធានា​ បន្ទាប់​ ពី​ទិញ​រួច​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាមួយនឹង​រឿងរ៉ាវ​ដ៏​រំភើប​មួយ​នេះ​អតិថិជន​ទាំងអស់​គឺ​អាច​ជាវ​ទូរស័ព្ទ​ដៃ​ iPhone​ គឺ​មានការ​ធានា​ យ៉ាង​ត្រឹម​ ត្រូវ​ពី​ក្រុមហ៊ុន​ ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ក្រុមហ៊ុន​ណាមួយ​ផ្តល់​ជូន​នូវ​ការ​ធានា​បែប​នេះ​ទេ​។​ នេះ​បាន​បង្ហាញ​ឲ​ឃើញច្បាស់​ថា​ វា​គឺជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត​ចំពោះ​ការ​មក​ដល់​ជា​ផ្លូវការ​នៃ​ទូរស័ព្ទ​ iPhone​ សំរាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone​ លែង​ មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធានា​បន្ទាប់​ពី​ទិញ​ទៀត​ហើយ​។​

 

​តាម​ការ​បញ្ចេញមតិ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ដែល​បាន​និយាយ​តៗ​គ្នា​នោះ​គឺ​ពួក​គេ​បាន​ឆ្ងល់​ថា​ក្រុមហ៊ុន​ណា​ដែល​មាន​សិទ្ធិ​នាំ​ចូល​ទូរស័ព្ទ​ iPhone​ នេះ​ជា​ផ្លូវការ​?​ បើសិនជា​ក្រុមហ៊ុន​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ នាំ​ចូល​ទូរស័ព្ទ​ iPhone​ នេះ​ជា​ផ្លូវការ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ នោះ​គឺជា​ក្រុមហ៊ុន​ iOne​ គឺ​រឹតតែ​ប្រសើរ​ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​ គឺ​មានបទពិសោធន៍​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយនឹង​ការ​នាំ​ចូល​នូវ​ ផលិតផល​ Apple​ ជា​ច្រើន​ប្រភេទ​រួម​មាន​ដូច​ជា​ ឧបករណ៍​ iPad​ ឧបករណ៍​ចាក់​ភ្លេង​ iPod​ ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ ដៃ​ និង​លើ​តុ​ម៉ាក​ Apple​ ក៏​ដូច​ជា​ Accessories​ មួយ​ចំនួន​ទៀត​ មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ជា​ពិសេស​គឺ​ ក្រុមហ៊ុន​នេះ​ មាន​ច្រើន​សាខា​។​ ហើយ​កន្លង​មក​ក្រុមហ៊ុន​ iOne​ គឺ​មានការ​ពេញ​និយម​នឹង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ សំណាក់​ អតិថិជន​អ្នក​ប្រាស់​ផលិតផល​ម៉ាក​ Apple​ ជា​ច្រើន​។​

 

​គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ ក៏​ដូច​ជា​មាន​សិទ្ធិ​ស្របច្បាប់​នៅ​ក្នុង​ការ​នាំ​ចូល​ទូរស័ព្ទ​ iPhone​ នេះ​មក​កាន់​ទីផ្សារ​កម្ពុជា​នៅឡើយ​ទេ​។​ ផលិត​ ផល​ទូរស័ព្ទ​ iPhone​ ទាំងអស់​ដែល​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​កន្លង​មក​ រហូត​មក​ដល់​ពេល​នេះ​ គឺ​ត្រូវ​បាន​នាំ​ចូល​ដោយ​បណ្តា​អ្នក​រកស៊ី​នាំ​ទូរស័ព្ទ​ពី​ទីផ្សារ​ងងឹត​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​សំរាប់​ផលិតផល​ Apple​ ម៉ូ​ដែល​ ផ្សេង​ ទៀត​មាន​ដូច​ជា​ ឧបករណ៍​ iPad​ ឧបករណ៍​ចាក់​ភ្លេង​ iPod​ ម៉ាស៊ីន​កុំព្យូទ័រ​យួ​ដៃ​ Macbook​ និង​លើ​តុ​ iMac​ ម៉ាក​ Apple​ គឺ​មាន​ក្រុមហ៊ុន​ធំ​មួយ​មាន​សិទ្ធិ​ស្របច្បាប់​ ហើយនឹង​បាន​នាំ​ចូល​ចែកចាយ​ជា​ ផ្លូវការ​នៅ​កម្ពុជា​ រួម​មក​ហើយ​។​ ដូច្នេះ​យើង​រង​ចាំ​មើល​បន្ត​ទៀត​ថា​តើ​ក្រុមហ៊ុន​ណា​ដែល​នឹង​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​លក់​ ទូរស័ព្ទ​ iPhone​ នេះ​។​

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន