no-alternative title

ក្រុមហ៊ុន​ Samsung​ រួមចំណែក​អភិវឌ្ឍ​សង្គម​តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​ Samsung​ Tech​ Institute

 

​ដូច​អ្វី​ដែល​យើង​គ្រប់​គ្នា​ដឹង​ថា​ ក្រុមហ៊ុន​ Samsung​ ជា​ក្រុមហ៊ុន​លេខ​ 1​ ទាំង​ផ្នែក​ទូរស័ព្ទ​ និង​ទូរទស្សន៍​ទូ​ទាំង​ពិភព​ លោក​ ក៏​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកវិជ្ជា​ធំ​បំផុត​ក្នុង​ពិភពលោក​។​ ក្រុមហ៊ុន​ Samsung​ មិនមែន​គ្រាន់តែ​ជា​ក្រុមហ៊ុន​រក​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មាន​ម​ហិ​ច្ច​តា​ខ្ពស់​ចំពោះ​កិច្ចការ​ សង្គម​ដែល​បាន​កំណត់​ទៅ​ក្នុង​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បេស​កម្ម​របស់​ក្រុមហ៊ុន​ក្នុង​គោលបំណង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សហគមន៍​។​ ក្រុមហ៊ុន​ Samsung​ ក៏​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​សង្គម​ជា​ច្រើន​នា​ពេល​កន្លង​មក​រួច​ហើយ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយ​កត្តា​ធនធានមនុស្ស​ គឺជា​បញ្ហា​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ ដូចនេះ​ហើយ​ក្រុមហ៊ុន​ Samsung​ បាន​ចាប់​យក​ ឱកាស​មួយ​ដ៏​សំខាន់​ដើម្បី​រួម​ដៃ​ក្នុង​ការ​បង្កើន​ធនធានមនុស្ស​នៅ​ក្នុង​ផ្នែក​អេ​ឡិច​ត្រូ​និក​នេះ​។​ ជា​លទ្ធផល​ ក្រុមហ៊ុន​ Samsung​ បាន​ផ្តួចផ្តើម​បង្កើត​វគ្គ​បណ្តុះបណ្តាល​ "Samsung​ Tech​ Institute"​ ដោយ​ផ្តោត​លើ​បច្ចេកវិជ្ជា​ទូរស័ព្ទ​ដៃ​ Smartphone​ ដែល​នេះ​គឺជា​វគ្គ​បណ្តុះបណ្តាល​ផ្នែក​អេ​ឡិច​ត្រូ​និក​ ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឡើង​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (NPIC)​ ដោយ​មាន​កិច្ចសហការ​ជាមួយ​ឯកឧត្តម​សាកល​វិទ្យា​ធិ​ការ​ និង​ក្រោម​ ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

 

 

​ក្រុមហ៊ុន​ Samsung​ មិន​ត្រឹមតែ​បាន​ធ្វើការ​ឧបត្ថម្ភ​លើ​ផលិតផល​បច្ចេកវិជ្ជា​ សម្ភារៈ​សិក្សា​ និង​បញ្ជូន​គ្រូ​បង្គោល​ជំនាញ​ សម្រាប់​វគ្គ​សិក្សា​នេះ​ទេ​ គឺ​ថែម​ទាំង​ផ្តល់​ឱកាស​ពិសេស​ដល់​សិក្ខាកាម​ដែល​មាន​សមត្ថភាព​អាច​នឹង​ទទួល​បានការ​ងារ​ និង​អាច​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​ Samsung​ ផង​ដែរ​។​ ទាំងនេះ​រឹតតែ​ធ្វើ​ឱ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ ព្យាយាម​ដោយ​យកចិត្តទុកដាក់​ចំពោះ​មេរៀន​ដែល​គ្រូ​បង្គោល​ផ្តល់​ជូន​ក្នុង​ការ​សិក្សា​ប្រកួតប្រជែង​គ្នា​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ខ្ពស់​នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា​នេះ​។​

 

 

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ឯកឧត្តម​ ប៊ុ​ន​ ភា​រិ​ន​ សាកល​វិទ្យា​ធិ​ការ​ នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​ កម្ពុជា​ (NPIC)​ បាន​មាន​ប្រសាសន៍​ថា​ «​ក្នុង​នាម​ជា​អ្នកតំណាង​វិទ្យាស្ថាន​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ Samsung​ សម្រាប់​កិច្ចសហការ​យ៉ាង​ល្អជា​មួយ​ NPIC​ របស់​យើងខ្ញុំ​ក្នុង​ការ​នាំ​មក​នូវ​វគ្គ​បណ្តុះបណ្តាល​ "Samsung​ Tech​ Institute"​ ឱ្យ​លេច​ចេញ​ជា​រូបរាង​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិជ្ជា​ទូរស័ព្ទ​ចល័ត​ដល់​ សិស្ស​សម្រាប់​ជា​ធនធាន​ និង​ទទួល​បាន​ឱកាស​ការងារ​ខ្ពស់​នា​ពេល​អនាគត​របស់​ពួក​គេ​។​ ហើយ​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​ លើក​ដំបូង​បង្អស់​ដែល​ពុំ​ទាន់​មាន​ម៉ាក​ផលិត​បច្ចេកវិជ្ជា​ក្នុង​ប្រទេស​កម្ពុជា​ណា​បង្កើត​ឡើង​ឡើយ​"​។​

 

 

​រីឯ​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន​ Samsung​ ដែល​បាន​បណ្តុះបណ្តាល​ក្នុង​វគ្គ​នេះ​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សិក្ខាកាម​ដែល​បាន​ចូល​សិក្សា​ឱ្យ​សម​ស្របគ្នា​ទៅ​នឹង​សម័យ​បច្ចុប្បន្ន​នេះ​ខណៈ​ដែល​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ Smartphone​ សម្រាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ និង​សម្រាប់​ កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​។​នោះ​ហើយ​ជា​មូល ហេតុ​ដែល​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ហ្វឹកហាត់​សិក្ខាកាម​ឱ្យ​ដឹង​ទាំងអស់​នៃ​មុខងារ​ និង​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​របស់​ទូរស័ព្ទ​បូក​រួម​ទាំង​ការ​ជួសជុល​ផង​ដែរ​។​ ជា​ពិសេស​ខ្ញុំ​សង្កេត​ឃើញ​ថា​ សិក្ខាកាម​ទាំងអស់​គ្នា​ខំប្រឹង​យកចិត្តទុកដាក់​សិក្សា​ស្វែង​យល់​យ៉ាង​ពេញទំហឹង​ 100%​ លើ​វគ្គ​បណ្តុះបណ្តាល​នេះ​។​

 

​សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​ទាំងអស់​ក៏​បានឱ្យ​ដឹង​ថា​៖​ «​វគ្គ​បណ្តុះបណ្តាល​នេះ​ ពិតជា​គួរ​ឱ្យ​ ចាប់អារម្មណ៍​ និង​ ពិតជា​ផ្ដល់​ប្រយោជន៍​ដល់​ខ្ញុំ​យ៉ាងច្រើន​។​ វគ្គ​បណ្តុះបណ្តាល​នេះ​បង្រៀន​ឱ្យ​ខ្ញុំ​ចេះ​វិធី​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​ Samsung​ ស្មា​ត​ហ្វូ​ន​ដែល​មានមុខ​ងារ​ប្រើប្រាស់​ច្រើន​ និង​ទំនើបៗ​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​ និង​មានមុខ​ងារ​ ពិសេស​ សម្រាប់​ជា​ប្រយោជន៍​ច្រើន​ជាមួយ​ការ​គ្រប់គ្រង​ការងារ​។​ លើស​ពី​នេះ​ទៅ​ទៀត​ខ្ញុំ​អាច​ដឹង​អំពី​ប្រព័ន្ធ​ដំណើរការ​ និង​វិធី​ជួសជុល​ផង​ដែរ​។​ គួរ​កត់​សម្គាល់ថា​ក្រុមហ៊ុន​ Samsung​ មាន​ក្តី​រំពឹង​ទុក​យ៉ាង​ជឿជាក់​ថា​វគ្គ​បណ្ដុះ​ បណ្ដាល​នេះ​ នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ផ្លែផ្កា​ក៏​ដូច​ជា​ចូលរួម​ចំណែក​ផ្តល់​ជូន​នូវ​ធនធានមនុស្ស​ដែល​មាន​សក្តានុពល​ដល់​សង្គម​។​ ក្រុម​ ហ៊ុន​ Samsung​ មាន​មោទនភាព​សន្យា​ថា​នឹង​បន្ត​ចូលរួម​ការងារ​សង្គម​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ និង​ សហគមន៍​ឱ្យ​កាន់​ល្អ​ប្រសើរ​។​

 

​អំពី​ក្រុមហ៊ុន​ Samsung​ Electronics​ co.,​ Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ ឡើង​នូវ​ពិភព​ទូរ​ទស្ស​ន៏​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គី​ស​នី​  និង​ដំណោះ​ ស្រាយ​ផ្សេងៗ​ ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​សូម​ មើល​គេហទំព័រ​ www.samsung.com​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន