no-alternative title

ក្រុមហ៊ុន​ Sony​ សហការ​ជាមួយ​ Westec​ Media​ ផ្ដល់​កា​ម៉េ​រា​ដល់​សាធារណៈជន​ខ្ចី​ប្រើប្រាស់​

ក្រុមហ៊ុន​Sony​ បាន​ប្រកាស​ផ្ដល់​កា​ម៉េ​រា​ដល់​ក្រុមហ៊ុន​Westec​ Media​ ក្នុង​គោលបំណង​ដើម្បី​អោយ​ក្រុមហ៊ុន​Westec​ Media​ អនុញ្ញាតិ​សាធារណៈជន​ទូទៅ​ ដែល​មាន​បំណង​ថតរូប​ ខ្ចី​ប្រើប្រាស់​។​ ការ​ផ្ដល់​កា​ម៉េ​រា​នេះ​ គឺជា​ការ​ចូលរួម​ក្នុង​សង្គម​មួយ​របស់​ក្រុមហ៊ុន​Sony​ ព្រោះ​សាធារណៈជន​ដែល​មិន​មានកា​ម៉េ​រា​ អាច​មក​ធ្វើការ​ទំនាក់ទំនង​ខ្ចី​កា​ម៉េ​រា​ឌី​ជី​ថ​ល​ពី​ក្រុមហ៊ុន​Westec​ Media​ ជា​ពិសេស​សិស្ស​និស្សិត​ ដែល​កំពុង​សិក្សា​វិស័យ​ថត​ រូប​ រឺ​វិស័យ​សា​ព័ត៌មាន​ជាដើម​ នៅ​ស្នាក់​ការ​ក្រុមហ៊ុន​Westec​ Media​ នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ។​ ពិធី​ប្រកាស​ក៏​ដូច​ជា​ការ​ផ្ដល់​កា​ម៉េ​រា​នេះ​ បាន​ធ្វើ​ឡើង​នៅ​ជ​ម្ឈ​មណ្ឌល​ជួសជុល​ និង​ថែទាំ​ក្រុមហ៊ុន​Sony​ នៅ​តាម​បណ្ដោយ​មហាវិថី​ ព្រះ​មុន្នី​វង្ស​ ខាងលិច​ផ្សារ​ធំ​ថ្មី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ កក្កដា​ ២០១៤​ ។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ Alexyee​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Sony​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ជា​រៀង​រាល់​ឆ្នាំ​ ក្រុមហ៊ុន​Sony​ តែងតែមាន​គម្រោង​​គាំទ្រ​ដល់​សកម្មភាព​សង្គម​ផ្សេងៗ​ ហើយ​នៅ​ពេល​នេះ​យើង​ក៏​បាន​ផ្ដល់​កា​ម៉េ​រា​ថតរូប​ ចំនួន​៥០​ គ្រឿង​ និង​កា​ម៉េ​រា​សម្រាប់​ថត​វី​ដេ​អូ​ចំនួន​ ១៩​គ្រឿង​សម្រាប់​អោយ​សាធារណៈជន​ទូទៅ​ ដែល​ស្រលាញ់​ការ​ថតរូប​ និង​មានគំនិត​ច្នៃប្រឌិត​ក្នុង​ការ​ថតរូប​ អាច​មានឱកាស​ខ្ចី​កា​ម៉េ​រា​ ពី​ក្រុមហ៊ុន​Westec​ Media​ សម្រាប់​ការ​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ​ខ្លី​។ ​មិនតែប៉ុណ្ណោះ​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​វិស័យ​សា​រ​ព័ត៌​មាន​ក៏​អាច​មានឱកាស​ខ្ចី​កា​ម៉េ​រា​ Sony​ ប្រើប្រាស់​ និង​អនុវត្តន៍​ក្នុង​មុខ​ជំនាញ​ របស់​ពួក​គេ​បាន​ផង​ដែរ​។

 

 

អ្នកស្រី​ ឡៅ​ ផា​ន្នី​ អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​ Westec​ Media​ Limited​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ ចំពោះ​កា​ម៉េ​រា​ដែល​ក្រុម​ហ៊ុន​Sony​ បាន​ផ្ដល់​អោយ​នា​ពេល​នេះ​ គឺ​សម្រាប់​អោយ​សាធារណៈជន​ទូទៅ​ខ្ចី​ប្រើប្រាស់​ក្នុង​ការ​ថតរូប​របស់​ពួក​គេ​ តែ​មុន​នឹង​អនុញ្ញាតិ​អោយ​ពួក​គេ​ខ្ចី​បាន​ ពួក​គេ​ត្រូវ​មក​បំពេញ​ទំរង់​បែបបទ​ជា​មុន​សិន​ ថា​តើ​ពួក​គេ​ខ្ចី​ដើម្បី​ធ្វើ​អ្វី​ ។​ យើង​បង្កើត​គម្រោង​អោយ​ខ្ចី​កា​ម៉េ​រា​នេះ​ ក្នុង​គោលបំណង​ដើម្បី​អោយ​អ្នក​ខ្ចី​នេះ​ មានគំនិត​ច្នៃប្រឌិត​ក្នុង​ការ​ថតរូប​អោយ​បាន​ស្អាត​និង​ប្រកបដោយ​អត្ថន័យ​ខ្ពស់​ ។​ គម្រោង​នេះ​នឹង​ធ្វើ​អោយ​សាធារណៈជន​  មានឱកាស​កាន់តែ​ច្រើន​ សម្រាប់​សិក្សា​ពី​វិស័យ​ថតរូប​ ជា​ពិសេស​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​លើ​វិស័យ​នេះ​ មានឱកាស​ និង​មាន​ឧបករណ៍​គ្រប់គ្រាន់​ សម្រាប់​អនុវត្តន៍​ជាក់ស្ដែង​ ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន