no-alternative title

ក្រុមហ៊ុន​ iOne​ នឹង​សម្ភោ​ធ​ iPhone​ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​18​ ខែកក្កដា​នេះ​ហើយ​

​ក្រុមហ៊ុន​ iOne​ ដែល​ជា​ក្រុមហ៊ុន​ធំ​មាន​សិទ្ធិ​នាំ​ចូល​ផ្តាច់មុខ​នូវ​ផលិតផល​ Apple​ មក​កាន់​ទីផ្សារ​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ បាន​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ស្របច្បាប់​ពី​ក្រុមហ៊ុន​ Apple​ នៅ​​ក្នុង​ការ​នាំ​ចូល​ទូរស័ព្ទ​ទំនើប​ម៉ាក​ iPhone​ ជា​ផ្លូវការ​ហើយ​។​ នេះ​គឺ​ព័ត​មាន​ដ៏​សំខាន់​និង​គួរ​ឲ្យ​មាន​មោ​ទ​នះ​​ភាព​បំផុត​សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ ដែល​នឹក​ស្មាន​មិន​ដល់​ថា​ ក្រុមហ៊ុន​យក្ស​ដ៏​ធំ​មួយ​នេះ​ អាច​នឹង​មាន​​វត្តមាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ ប្រទេស​កម្ពុជា​របស់​យើង​។​ ការ​សម្ភោ​ធ​ជា​ផ្លូវការ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​18​ ​ខែកក្កដា​ ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ​ នៅ ហាង​ iOne​ កា​ណា​ឌី​យ៉ា​ ជាន់​ផ្ទាល់​ដី​អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា ​មហាវិថី​ព្រះ​មុនី​វង្សកែង​ផ្លូវ​ក្រមួនស​។​ អតិថិន​ទាំងអស់​អាច​ចូលរួម​រីករាយ​ជាមួយ​កម្មវិធី​ជា​ច្រើន​ដូច​ជា​ ការ​ទទួល​បាន​ថ្ម​សាក​សំរាប់​ iPhone​ ចំនួន​ 60​  រង្វាន់​ សំរាប់​អតិថិជន​ 60​ នាក់​ដំបូង​។​


រូបភាពពាណិជ្ជកម្ម
no-alternative title

​​អតិថិជន​គ្រាន់តែ​បង្ហាញ​ទូរ​សព្ទ័​ iPhone,​ iPad,​ iPod​ តែ​ប៉ុណ្ណោះ​។​ អ្វី​ដែល​រឹតតែ​ពិសេស​ទៅ​ទៀត​នោះ​ អតិថិ​​ជន​អាច​ឈ្នះ​រង្វាន់​ កាស​ស្តាប់ភ្លេង​ម៉ាក​ B&O​ ដែល​មាន​តំលៃ​ $159​ ចំនួន​ 2​រង្វាន់​ បន្ថែម​ទៀត​សំរាប់​អ្នក​ដែល​​ថតរូប​បាន​ឡូយ​ ប្រកបដោយ​ភាព​ចៃ្ន​ប្រឌិត​បាន​ស្អាត​ជាងគេ​ជាមួយ​ iPhone​ ។​ សូម​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​​អោយ​កម្មវិធី​នេះ​កាន់តែ​សប្បាយ​រីករាយ​។​

 

 

​សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ iOne​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​តែ​មួយ​គត់​ នៅ​ក្នុង​ទីផ្សារ​ប​ចេ្ច​ក​វិទ្យា​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែល​មានបទ ពិសោធន៍​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយនឹង​ការ​នាំ​ចូល​ និង​ចែកចាយ​ផលិត​​ផល​ Apple​ ជា​ច្រើន​ប្រភេទ​ រួម​មាន​ដូច​ជា​ ឧបករណ៍​ iPad​ ឧបករណ៍​ចាក់​ភ្លេង​ iPod​ ម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ​ ​និង​លើ​តុ​ម៉ាក​ Apple​ ក៏​ដូច​ជា​ Accessories​ មួយ​ចំនួន​ទៀត​។​ ហើយ​ថែម​ទាំង​មាន​ មជ្ឈមណ្ឌល​សេវាកម្ម​ សំរាប់​បំរើ​ជូន​អតិថិជន​ ដែល​ផ្តល់​សិទ្ធិ​ពី​ក្រុមហ៊ុន​ Apple​ ទៀត​ផង​។​

 

​នេះ​គឺជា​ការ​បើក​នូវ​ទំព័រ​សករាជ​ថ្មី​មួយទៀត​ សំរាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់ៗ​​គ្នា​ ពីព្រោះ​ថា​ ពួក​គាត់​នឹង​លែង​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ផល​លំបាក​នានា​ ដែល​បាន​កើត​មាន​ឡើង​នា​​ពេល​កន្លង​មក​ចំពោះ​ ការ​ប្រើប្រាស់​ ទូរស័ព្ទ​ iPhone​ របស់​ពួក​គាត់​។​ក្រុមហ៊ុន​ iOne​​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​​ស្វែងរក​នូវ​ផលិតផល​ថ្មីៗ​ និង​បច្ចេកវិទ្យា​ទំនើបៗ​ ក៏​ដូច​ជា​ដំណោះ​ ស្រាយ​ល្អ​ឥត​ខ្ចោះ​ ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​​ទាំងអស់​មាន​ភាព​ងាយស្រួល​ និង​មាន​ភាព​ជឿជាក់​កាន់តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ Apple​ ជា​ពិសេស​នោះ​ គឺ​ទូរស័ព្ទ​ iPhone​ ដែល​កំពុង​តែ​មាន​វត្តមាន​ជា​ផ្លូវការ​នៅ​ពេល​នេះ​។​

 

​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ iOne​ មាន​ចំនួន​ 6​ សាខា​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សាខា​ទី​មួយ​ iOne​ ​Canadia​ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា​ មហាវិថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​​ក្រមួនស​ ទូរស័ព្ទ​លេខ​ 023​ 99​ 88​ 89,​ សាខា​ទី​ពីរ​ iOne​ Sovanna​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​​សុ​វ​ណ្ណា​ លេខ​ទូរស័ព្ទ​ 023​ 99​ 31​ 81,​ សាខា​ទី​បី​ iOne​ Ratana​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ ផ្ទាល់​ដី​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រូ​ស្ស៊ី​ លេខ​ទូរស័ព្ទ​ 023​ 88​ 31​ 01​ សាខា​ទី​បួន​ iOne​ Monivong​​មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​អគារ​លេខ​ 463​ មហាវិថី​ព្រះ​មុនី​វង្ស​ ខាងត្បូង​អតីត​ក្រសួងទេសចរណ៍​ ទូរស័ព្ទ​លេខ​ ​023​ 22​ 22​ 40,​ និង​សាខា​ទី​ប្រាំ​ iOne​ Siem​ Reap​ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ផ្សារ​ទំនើប​ Lucky​ Mall​ ជាន់​ទី​ 2​ ​ផ្លូវ​ស៊ី​វត្ថា​ មណ្ឌល​ 2​ សង្កាត់​ស្វាយ​ដង្គុំ​ ខេត្តសៀមរាប​ ទូរស័ព្ទ​លេខ​ 063​ 76​ 10​ 19​ ហើយ​និង​ iOne​ Service​ ​Center​ ថ្មី​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី​ 2​ អគារ​លេខ​ 25​ តាម​បណ្តា​យ​មហាវិថី​ម៉ៅ​សេ​ទុង​ជាប់​នឹង​ ស្ថាន​​អគ្គរដ្ឋទូត​ឡាវ​ ទូរស័ព្ទ​លេខ​ 023​ 99​ 75​ 75៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន