ឥឡូវនេះ ក្រុមហ៊ុន Smart Axiata បានចាប់ដៃគូរជាមួយក្រុមហ៊ុនធានារ៉ាប់រង Forte Insurance ដើម្បីផ្តល់នូវសេវាធានារ៉ាប់រងតាមរយៈទូរសព្ទ័ដៃ លើកដំបូងគេបង្អស់នៅកម្ពុជា និងមានសារៈប្រយោជន៍បំផុតនោះ គឹ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។ ក្រុមហ៊ុន Smart Axiata (ស្មាត) គឺជាភ្នាក់ងារលក់សេវាធានារ៉ាប់រងឲក្រុមហ៊ុនធានារ៉ាប់រង Forte ហើយតួនាទីជាភ្នាក់ងារនេះលក់សេវាធានារ៉ាប់រងនេះគឺ ក្រុមហ៊ុន Smart Axiata បានទទួលអជ្ញាបណ្ណ័ជាផ្លូវការ និង ស្របច្បាប់ពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។
អតិថិជន Smart (ស្មាត) ទាំងអស់ដែលមានអាយុចាប់ពី 18 ដល់ 59 ឆ្នាំ អាចទិញធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដែលមានតំលៃទាបបំផុតត្រឹមតែ ២ សេន រឺ ៨០ រៀល តែប៉ុណ្ណោះ ក្នុង១ថ្ងៃ ដើម្បីទទួលបាននូវការការពារផ្នែកហិរញ្ញវត្ថុ ជាមួយសំណងជាទឹកប្រាក់ បើសិនជាករណីបុគ្គលដែលបានទិញនោះមានគ្រោះថ្នាក់ដល់ជីវិត រឺ ក៏ពិការភាពនៃផ្នែកណាមួយ ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយចែដន្យណាមួយ។ ការធានារ៉ាប់រងនេះគឺ ផ្តល់ការពារគ្រប់គ្រប់ពេលវេលា គឺ ២៤ ម៉ោង ក្នុង១ថ្ងៃ ពេញមួយឆ្នាំ និង គ្រប់ទីកន្លែងទូទាំងពិភពលោក។
ដើម្បីទិញសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលSmart(ស្មាត) អតិថិជន Smart(ស្មាត) គ្រាន់តែចុចសារជាអក្សរ REG PA <ថ្ងៃខែឆ្នាំកំណើត>, <ឈ្មោះ> ហើយផ្ញើរទៅកាន់លេខ ២៥០០ លោកអ្នកនឹងទទួលបានសារបញ្ជាក់ត្រឡប់មកវិញជាភាសារអង់គ្លេសដែលមានន័យជាភាសារខ្មែរថា “ការចុះឈ្មោះរបស់លោកអ្នកបានជោគជ័យហើយ” “លេខកូដរបស់លោកអ្នកគឺ…” នេះជាសារភាសារអង់គ្លេសដែលលោកអ្នកទទួលបាន“Your registration is successful” Your policy number is YY-NNNNNN។ ការទិញសេវាធានារ៉ាប់រងនេះតាមរយះ Smart (ស្មាត) គឺមិនត្រូវការឯកសារ រឺ ត្រូវចំណាយ ពេលរងចាំនៅក្រុមហ៊ុនធានារ៉ាប់រងអ្វីនោះទេ អតិថិជនអាចទិញបានពីគ្រប់ទីកន្លែងក្នុងប្រទេសគ្រាន់តែត្រូវការទូរសព្ទ័ដៃនិងជាអតិថិជន Smart តែប៉ុណ្ណោះ ។
លោក ថូម៉ាស ហ៊ុន អគ្គនាយកប្រតិបត្តក្រុមហ៊ុន Smart Axiata (ស្មាត អាសៀតា) បានមានប្រសាសន៍ថា សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល Smart គឺមានតំលៃត្រឹមតែ ២ សេនប៉ុណ្ណោះក្នុង ១ ថ្ងៃ វាជាតំលៃដែលទាបជាងគេបំផុតដែលអាចរកទិញបាននៅកម្ពុជា រួមផ្សំជាមួយការផ្តល់សេវាដែលអតិថិជនអាចទិញបានតាមរយៈទូរសព្ទ័ដៃ នឹងធានាដោយក្រុមហ៊ុន ធារារ៉ាប់រង Forte ដែលគួរអោយទុកចិត្តបានបំផុត។ ការធានារ៉ាប់រងដ៏មានសារៈសំខាន់នេះ នឹងអាចទិញបានយ៉ាងទូលំទូលាយ ក្នុងតំលៃសមរម្យបំផុតសំរាប់ប្រជាជនកម្ពុជា។ លោកបន្តថា យើងពិតជាមានសេចក្តីរីករាយដែលបានសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង Forte សំរាប់ការលក់សេវានេះ ដែលក្រុមហ៊ុនទាំង២ មានទស្សនវិសយ័ដូចគ្នា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ Smart ដែលជាក្រុមហ៊ុនប្រព័ន្ធទូល័តចល័តបានផ្តល់សេវា ដែល មានតំលៃទាបបំផុត និងបានផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់រួចទៅហើយ ហើយយើងសង្ឃឹមថា សេវាថ្មី នេះ យើងអាចផ្តល់ការការពារហានិភយ័ ដល់ប្រជាជនកម្ពុជា និង ក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
Forte ជាក្រុមហ៊ុនធានារ៉ាប់រង (មិនមានធានារ៉ាប់រងអាយុជីវិត) នាំមុខគេនៅកម្ពុជា បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំហើយ។ Forte មានបទពិសោធន៍ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលទុកចិត្ត និងប្រកបដោយជំនាញខ្ពស់ ។ រួមគ្នាជាមួយ Smart នឹងធ្វើអោយ Forte អាចផ្តល់សេវាទៅដល់ជាង 97% នៃប្រជាជនកម្ពុជាទាំងអស់ ដោយប្រើសេវារបស់ Smart ។