កាលពីថ្ងៃទី 12 កក្កដា ឆ្នាំ 2014 ក្រុមហ៊ុន LG សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តក្នុងការចុះពិនិត្យ ផ្ទៃពោះ និងព្យាបាល ជំងឺមាត់ធ្មេញ ដោយឥតគិតថ្លៃ ជូនដល់ប្រជាជន និង សិស្សានុសិស្សនៅមណ្ឌលសុខភាព ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សកម្មភាពនេះបានចាប់ដំណើរការពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 3 រសៀល និងមាន ការចូលរួមពីប្រជាជន និងសិស្សានុសិស្សជាង 600 នាក់មកចូលរួមត្រួតពិនិត្យ។ ជាមួយគ្នានេះដែរក្រុមហ៊ុន LG ក៏បាននាំយកដបទឹកស្អាតសំរាប់ចែកជូនសិស្សានុសិស្សសំ-រាប់ដាក់ទឹកស្អាតញុំា។ ហើយក្រុមហ៊ុន LG ក៏បាននាំយកកម្មវិធីកំសាន្តសំរាប់កុមារដូចជា ការផាត់ពណ៌រូបភាព ព្រមទាំងការទស្សនាទូរទស្សន៍ 3D ដ៏អស្ចារ្យរបស់ LG។
លោក សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្ត្ររបស់ LG នៅកម្ពុជាមានប្រសាសន៍ថា “ យើងមានការសប្បាយចិត្តដោយបានចូលរួមសកម្មភាពមនុស្សធម៌ជូនសង្គមយើង និងប្រជាជនយើង ” ។ គួរបញ្ជាក់ដែរថា LG នៅតែបន្តរជួយសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពេញមួយឆ្នាំ ក្នុងឆ្នាំ 2014 នេះ។ LG បានចូលរួមសកម្មភាពបែបនេះជាច្រើនលើកមកហើយដូចជានៅភ្នំពេញ កំពង់-ចាម សៀមរាប ក្រុងព្រះសីហនុ។សកម្មភាពទាំងអស់នេះសបញ្ជាក់ឲឃើញថា ក្រុមហ៊ុន LG មិនត្រឹមតែចូលមកវិនិយោគ ដើម្បីទ្រទ្រង់នូវវិស័យសេដ្ឋ កិច្ចនៃប្រទេស នោះទេ ថែមទាំងបានផ្តល់នូវផលប្រយោជន៍ជាច្រើនក្នុង ការគាំទ្រទៅលើវិស័យផ្សេងៗជាច្រើនថែមទៀតផង៕