ឆ្លងកាត់តាមការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបៗ ដែលស្ថិតនៅក្នុងទូរទស្សន៍ ឥលូវនេះទូរទស្សន៍ របស់ក្រុមហ៊ុន LG បានធ្វើការវិវត្តន៍ខ្លួនរហូតដល់ ULTRA HD ដែលជាបច្ចេកវិទ្យាដ៏កំពូល និង ចុងក្រោយគេបំផុតនៅលើពិភពលោក។ ទូរទស្សន៍ LG ULTRA HDTV ត្រូវបានរចនាឡើងដោយ មានភាពភ្លឺច្បាស់ជាង Full HD រហូតដល់ទៅ 4 ដង ហើយមានអេក្រង់ IPS ភ្លឺច្បាស់គ្រប់ជ្រុង មានពណ៌ស្រស់ថ្លា ដែលធ្វើអោយការទស្សនារបស់លោកអ្នកកាន់តែច្បាស់កាន់តែពិតដូចធម្ម ជាតិ និងមានភាពរឹងមាំប្រកបដោយភាពទាក់ទាញអារម្មណ៍យ៉ាងអស្ចារ្យបំផុត។
តើលោកអ្នកចង់ដឹងដែរទេថាតើទូរទស្សន៍ LG ULTRA HDTVមានភាពអស្ចារ្យអ្វីខ្លះ?
ទូរទស្សន៍ LG ULTRA HDTV ត្រូវបានបង្កើតឡើងដោយបានបំពាក់នូវបច្ចេកវិទ្យាយ៉ាងទំនើបៗជា ច្រើនដែលមានលក្ខណះអស្ចារ្យដូចជាទូរទស្សន៍នេះមាន ULTRA HD 8.3M Pixels ដែលជាការ វិវត្តន៍នៃភាពភ្លឺច្បាស់ មានអេក្រង់លំដាប់ខ្ពស់បំផុតនៃ ULTRA High Definition 8លានភីកស៊ែល (3.840 x 2.160) ដែលមានភាពភ្លឺច្បាស់ជាង Full HD ដល់ទៅ4ដង ផ្តល់នូវរូបភាពដូចមានជីវិត ភ្លឺច្បាស់ប្រៀបដូចជាលោកអ្នកនៅក្នុងហេតុការណ៍ផ្ទាល់។ IPS Panel ដែលបច្ចេកវិទ្យាអេក្រង់ ដ៏រឹងមាំបំផុត បង្ហាញនូវរូបភាពមានចលនាយ៉ាងរហ័សមានពណ៌ស្រស់ថ្លាដូចធម្មជាតិ អេក្រង់ ធំទូលាយ ទោះបីជាលោកអ្នកមើលពីចំហៀងក៏ដោយ។ ទូរទស្សន៍នេះថែមទាំងមានបន្ទះ ឧបករណ៍ ប្រមូលទិន្នន័យដ៏អស្ចារ្យ(Tru-ULTRA HD Engine ) ដែលបង្ហាញពីពណ៌ខុសគ្នា និង ភាពភ្លឺច្បាស់ពេញលេញលំដាប់ខ្ពស់បំផុតនៃ ULTRA HD បំពេញបទពិសោធន៍ផ្នែកកម្សាន្តដ៏ ពិសេស ជូនដល់លោកអ្នក។ មិនតែប៉ុណ្ណោះទេទូរទស្សន៍ LG ULTRA HDTV នេះ ថែមទាំងមាន សមត្ថ ភាពក្នុងការបង្កើនកំរិតកម្ពស់នូវគុណភាពនៃរូបភាព Full HD ធម្មតាឲ្យក្លាយទៅជាភ្លឺ ច្បាស់ប្រហាក់ប្រហែល ULTRA HDយ៉ាងអស្ចារ្យបំផុត។
លោកអ្នកអាចធ្វើការអញ្ជើញទៅទស្សនានូវទូរទស្សន៍ដ៏ទំនើបថ្មី LG ULTRA HDTV នេះ ឬធ្វើការ ស្វែងរកព័ត៌មានបន្ថែមតាមអាសយដ្ឋានដូចតទៅ:
1. LG Brand Shop (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG Brand Shop (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG Brand Shop (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបថ ទូរសព្ទ : 053 952 199
4. ហាង LG នៅផ្សារទំនើប AEON MALL ជាន់ទី 2