កាលពីថ្ងៃទី ២៤ ខែកក្កដានេះ សណ្ឋាគារ Intercon សហពន្ធ័ ICT នៃប្រទេសកម្ពុជា បានធ្វើការសម្ភោធ ជាផ្លូវការហើយគោលបំណងសំខាន់គឺដើម្បីជំរុញឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយដ៏ទំនើប ក្នុងការប្រើប្រាស់ប្រព័ន្ធ ICT ក៏ដូជាដើម្បីផ្តល់នូវភាពងាយស្រួលនៅក្នុងការទំនាក់ទំនងគ្នា ជាមួយនឹងវិស័យឯកជននានា ជាពិសេស គឺវិស័យឧស្សាហកម្ម និង រាជរដ្ឋាភិបាល។ សហពន្ធ័ ICT ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជា ថ្មីនេះ នឹងដើរតួជាអ្នកនាំពាក្យឲវិស័យឯកជនជាពិសេស គឺវិស័យឧស្សាហកម្ម និងព័ត៌មានវិទ្យាជាមួយនឹងរាជរដ្ឋាភិបាល។ សហពន្ធ័មួយនេះ ត្រូវបានចាត់ជាតំណាងមួយសំរាប់ធ្វើការទាក់ទងជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏។
លោក សុខ ពុទ្ធីវុឌ្ឍ ដែលជាប្រធានសហពន្ធ័ ICT នៃកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតសហពន្ធ័ ICT នេះឡើង គឺដើម្បីជាការជួយជំរុញឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ ទៅជាប្រទេសមួយ ដែលទំនើប ដែលមានប្រព័ន្ធ ប្រើប្រាស់ ICT ទាន់សម័យ និងអាចជួយលើកស្ទួយជីវភាពរស់នៅរបស់កសិករ និងលើកស្ទួយសកម្មភាពក្រុមហ៊ុនឯកជន ក៏ដូចជាក្រសួងស្ថាប័នរាជរដ្ឋាភិបាល។
លោកបន្តថា ការបង្កើត ICT នេះ ទីមួយគឺយើងតំណាងឲ្យសមាជិក ICTF ដើម្បីគាត់បានជួយដោះស្រាយបញ្ហាគាត់ និងស្វែងរកវិធីធ្វើយ៉ាងណា ដើម្បីជួយគាត់រីកចម្រើន បើនិយាយរួមទៅ ICT សហព័ន្ធនេះនៅមិនទាន់ រីកចម្រើន ប៉ុន្មានទេ បើធៀបទៅនិងប្រទេសជិតខាង គឺយើងនៅតូចនៅឡើយទេ ប៉ុន្តែយើងនៅមាន សក្កានុពល ច្រើន តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យក្រុមហ៊ុននេះ បានរីកចម្រើន ដើម្បីឲ្យក្រុមហ៊ុនរបស់គាត់អាចពង្រឹកនូវសមត្ថភាពក្នុងការទាញយក បុគ្គលរបស់គាត់ឲ្យកាន់តែច្រើន និងក៏ដើម្បីឲ្យសកម្មភាព ICT កាន់តែមានប្រសិទ្ធភាពនៅក្នុងកម្ពុជា ឬនៅតាមតំបន់។ លោកបន្តថា ទស្សនៈវិស័យដែលនាំមកនូវការរួមគ្នានឹងបានជម្រុញយើងទាំងអស់គ្នាឲ្យឆ្ពោះ ទៅរកទស្សនៈវិស័យ IT នេះសម្រាប់កម្ពុជា។ សហព័ន្ធ ICT កម្ពុជា នឹងខិតខំប្រមូលផ្តុំរាល់ក្រុមហ៊ុន IT ទាំងអស់នៅក្នុងប្រទេសកម្ពុជា និងបរទេសដើម្បីជួយឲ្យកម្ពុជា បានសម្រេចនូវទស្សនៈវិស័យ៕