no-alternative title

ស្វែង​យល់​ត្រួសៗ​ពី​អត្ថប្រយោជន៍​របស់​ Microsoft​ Account

អ្វី​ទៅ​ជា​ Microsoft​ Account?

 

 

​ជាមួយនឹង​ Microsoft​ Account​ តែ​មួយ​ លោក​អ្នក​អាច​ប្រើប្រាស់​គ្រប់​សេវាកម្ម​របស់​ Microsoft​ នៅ​លើ​កំ​ព្យូ​ទ័​រ​,​ ទូរស័ព្ទ​ និង​ឧបករណ៍​ Surface​ ជាដើម​។​​គ្រាន់តែ​ចំណាយពេល​ Sign​ in​ តែ​ម្តង​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ Skype,​ ដោ​ន​ឡូ​ដ​ហ្គេ​ម​,​ កម្មវិធី​,​ ចំរៀង​,​ វី​ដេ​អូ​ ហើយ​និង​អាច​ប្រើ​ប្រាស់​ ​​សេវាកម្ម​ផ្ទុក​ ទិន្នន័យ​អន​ឡាញ​ OneDrive​ ថែម​ទៀត​ផង​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​គណនី​ Microsoft​ Account​ អាច​បង្កើត​បាន​យ៉ាង​ងាយស្រួល​ និង​មិន​ចាំបាច់​បង់ប្រាក់​ថែម​ទៀត​ផង​។​ គណនី​ Microsoft​ Account​ មួយ​​ រួម​មាននូវ​អាសយដ្ឋាន​អ៊ីមែ​ល​(​ប្រើ​ជា​ User​ Name)​ និង​លេខ​សំងាត់​។​ លោក​អ្នក​អាច​បង្កើត​គណនី​ Microsoft​ Account​ បាន​ដោយ​ប្រើប្រាស់​អីុ​មែ​ល​ outlook.com,​ live.com,​ gmail.com,​ yahoo.com​ រឺ​ក៏​ Hotmail.com​ ក៏​បាន​។​ គណនី​នេះ​ វា​មាន​សារៈសំខាន់​បំផុត​សំរាប់​អ្នក​ប្រើប្រាស់​ ព្រោះថា​ វា​អាច​ឲ​លោក​អ្នកធ្វើការ​គ្រប់គ្រង​ និង​ចែករំលែក​ទិន្នន័យ​រវាង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​,​ កំ​ព្យូ​ទ័​រ​,​ និង​ឧបករណ៍​ដែល​ដើរ​ដោយ​ Windows​ និង​ Windows​ Phone​ បាន​យ៉ាង​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ជាទី​បំផុត​។​ 

 

 

​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​ Microsoft​ Account

​ខាងក្រោម​នេះ​ ពិភព​អេ​ឡិច​ត្រូ​និក​ សូម​ធ្វើការ​បង្ហាញ​ជូន​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​មួយ​ចំនួន​របស់​គណនី​ Microsoft​ Account៖

Choose​ Your​ Setting​ Once:​ លោក​អ្នក​ដំឡើង​ Windows​ 8.1​ ថ្មី​មែន​ទេ​?​ អ្នក​គ្រាន់តែ​ធ្វើការ​ Sign​ in​ ជាមួយនឹង​គណនី​ Microsoft​ Account​ របស់​លោក​អ្នក​នៅ​លើ​កំ​ុ​ព្យូ​ទ័​រ​ ដែល​ដំឡើង​ Windows​ ថ្មី​នោះ​ លោក​អ្នក​មិន​ចាំបាច់​ Add​ Printer​ ឡើង​វិញ​ម្តងទៀត​ទេ​ ព្រោះ​ Microsoft​ Account​ នឹង​ផ្ទេរ​ (Setting)​ េ​នះ​ពី​កំ​ុ​ព្យូ​ទ័​រ​ចាស់​ មក​កាន់​កំ​ុ​ព្យូ​ទ័​រ​ថ្មី​ដោយ​ស្វ័យប្រវត្តិ​។​

New​ Outlook.com​ Account:​ អ្នក​ប្រើប្រាស់​អាច​បង្កើត​គណនី​អី​ុ​ម៉ែ​ល​ថ្មីស្រឡាង​មួយ​ គឺ​គណនី​អី​ុ​ម៉ែ​ល​ outlook.com​។​

Access​ to​ Windows​ Store​ លោក​អ្នកមាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាញ​យក​កម្មវិធី​ និង​ហ្គេ​ម​ថ្មីៗ​ពី​ក្នុង​Windows​ Store​ មក​ដំឡើង​ លេង​កម្សាន្ត​មាន​ទាំង​គិតលុយ​ និង​ឥត​គិតលុយ​។​

Control​ Xbox​ with​ Windows​ Phone:​ លោក​អ្នក​អាច​ប្រើប្រាស់​ទូរស័ព្ទ​ និង​ឧបករណ៍​ដែល​ដើរ​ដោយ​ Windows​ Phone​  របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​លើ​ឧបករណ៍​លេង​ហ្គេ​ម​ Xbox​។​

OneDrive:​ លោក​អ្នក​អាច​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​នៅ​លើ​ឃ្លាំង​ផ្ទុក​ទិន្នន័យ​ OneDrive​ បាន​យ៉ាង​មាន​សុវត្ថិភាព​។​

Access​ to​ OneDrive​ Anywhere,​ Anytime:​ បន្ទាប់​មក​លោក​អ្នក​អាច​ទាញ​ទិន្នន័យ​ដែល​ផ្ទុក​លើ​ OneDrive​ មក​មើល​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង​នៅ​ លើ​ស្មា​ត​ហ្វូ​ន​ក៏​បាន​ និង​នៅ​លើ​កុំព្យូទ័រ​ក៏​បាន​។​ 

Set​ Limit​ for​ Kids:​ លោក​អ្នក​អាច​កំនត់​កម្មវិធី​ដែល​មាន​សារសំខាន់​សម្រាប់​បុត្រ​ធីតា​របស់​លោក​អ្នក​ប្រើប្រាស់​ជាមួយនឹង​ ពេល​វា​លា​ មួយ​ដ៏​ជាក់លាក់​បំផុត​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​ 

Read​ Book​ on​ your​ Phone:​ លោក​អ្នក​អាច​ទទួល​បាន​សៀវភៅ​អេ​ឡិច​ត្រូ​និក​ E-Book​ ជា​ច្រើន​បែប​មក​អាន​នៅ​លើ​ទូរស័ព្ទ​,​ កំ​ុ​ព្យូ​ទ័​រ​ រឺ​ Surface​ ដោយ​ គ្រាន់តែ​ដំឡើង​កម្មវិធី​សំ​រាប់អាន​មួយ​ចំនួន​ដូច​ជា​ Nook,​ Kindle,​ Audible​ និង​ Kobo​។​

Sync​ between​ multiple​ device:​ រាល់​ទិន្នន័យ​ទាំងអស់​ អ្នក​ប្រើប្រាស់​អាច​ចែករំលែក​រវាង​កំ​ុ​ព្យូ​ទ័​រ​,​ ទូរស័ព្ទ​,​ និង​ឧបករណ៍​ដើរ​ដោយ​ Windows,​ Windows​ Phone​ ផ្សេង​ទៀត​បាន​យ៉ាង​ងាយស្រួល​ ដោយ​ប្រើប្រាស់​គណនី​ Microsoft​ Account​ តែ​មួយ​ ហើយ​ Sing​ in​ លើ​ឧបករណ៍​ដែល​គេ​ចង់​ធ្វើការ​ Sync​ រវាង​គ្នា​ជា​ការ​ស្រេច​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន