no-alternative title

Smart​ និង​ Universal​ Music​ សហការ​គ្នា​ផ្តាច់មុខ​ និង​ជា​លើក​ដំបូង​បំផុត​សំរាប់​វិសយ៍​តន្ត្រី​នៅ​កម្ពុជា​

 

កាលពី​ថ្ងែ​ទី​ 10​ កញ្ញា​ ឆ្នាំ​ 2014​ ក្រុមហ៊ុន​តន្ត្រី​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ពិភពលោក​ Universal​ Music​ Group​ (UMG)​ និង​ក្រុមហ៊ុន​​​ Smart​ Axiata​ បាន​សហការ​គ្នា​ផ្តល់​ជូន​នូវ​ការ​កំសាន្ត​ថ្មីៗ​ និង​ទាន់​សម​យ័​ ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​។​កិច្ចសហការ​គ្នា​ជា​ដៃគូរ​ផ្តាច់មុខ​នេះ​ នឹង​ផ្តល់​ជូន​នូវ​បទ​ចំរៀង​យ៉ាងច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សំរាប់​ទូរ​សព្ទ័​ដៃ​ បូក​រួម​ទាំង​ Smart​ Tune​ (​ស្មា​ត​ធូ​ន​)​ ការ​ទាញ​យក​បទ​ចំរៀង​ ការ​ទាញ​យក​វី​ដេ​អូ​បទ​ចំរៀង​ ហើយនឹង​ស្តាប់​ចំរៀង​ និង​វី​ដេ​អូ​តាម​អ៊ិ​ន​ធឺ​ណិ​ត​។​ ហើយនឹង​នាំ​មក​ជូន​នូវ​បទ​ចំរៀង​ជា​ច្រើន​ប្រភេទ​ ដែល​ផ្តល់​ដោយ​តារាចំរៀង​ល្បីៗ​នៅ​លើ​ពិភពលោក​ http://www.universalmusic.com​ ។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ Thomas​ Hundt​ នាយក​ប្រ​តិ​បត្ត​របស់​ក្រុមហ៊ុន​ Smart​ Axiata​ បាន​មាន​ប្រសាសន៍​ថា​ Universal​ Music​ ជា​ក្រុមហ៊ុន​តន្ត្រី​ដែល​ធំ​ជាង គេ​នៅ​លើ​ពិភពលោក​ យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​ Smart​ ត្រូវ​បាន​ជ្រើសរើស​យក​ ជា​ដៃគូរ​ផ្តាច់មុខ​ក្នុង​ការ​លក់​ និង​ចែក ចាយ​ផលិតផល​របស់​ UM​ តាម​រយៈ​ ឌី​ជី​ថ​ល​សំរាប់​ប្រទេស​កម្ពុជា​។​ ការ​សហការ​គ្នា​នេះ​ នឹង​ផ្តល់​អោយ​កាន់តែ​ប្រសើរ​ឡើង​នូវ​បទ​ចំរៀង​ពិ​រោះៗ​ និង​បទ​ពិសោធន៍​ល្អៗ​សំរាប់​អតិថិជន​របស់​យើង​។​ យើង​ជឿជាក់​ថា​ ជាមួយ​សេវា​ 3.75G​ ដែល​គ្របដណ្តប់​គ្រប់​ខេត្ត​ក្រុង​ ហើយ​ឥលូវ​យើង​មាន​សេវា​ 4G​ LTE​ ដែល​មាន​ ល្បឿន​ 12​ ដង​លឿន​ជាង​ 3G​ នោះ​ អតិថិជន​អាច​រីករាយ​ជាមួយ​វី​ដេ​អូ​ចំរៀង​តាម​រយៈ​អ៊ិ​ន​ធឺ​ណិ​ត​ ដែល​មានគុណ​ភាពល្អ​ និង​តំលៃ​ទាប​សមរម្យ​ គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។​  សូម​បញ្ជាក់​ថា​ Smart​ គឺ​បាន​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ ផ្នែក​ឌី​ជី​ថ​ល​សំរាប់​ចែកចាយ​ និង​លក់​បន្ត​ផលិតផល​របស់​ Universal​ Music​ ក្នុង​ប្រទេស​កម្ពុជា​។​ ជាមួយ​ការ​សហការ​នេះ​ ក្រុមហ៊ុន​ Smart​ ត្រូវ​បាន​ផ្តល់​សិទ្ធ​អោយ​លក់​បន្ត​ទៅ​ក្រុមហ៊ុន​ណា​ដែល​ចង​ប្រើ​ផលិតផល​របស់​ UM​។​ 

  

 

​លោក​ Sandy​ Monteiro​ ប្រធាន​នាយក​ Universal​ Music​ Group​ ប្រចាំ​អាស៊ី​អ​គ្នេ​ហ៍​ និង​ជា​ប្រធាន​ជំនួញ​ទីផ្សារ​ថ្មីៗ​ ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​មាន​ប្រសាសន៍​ថា​ យើង​ពិតជា​មាន​សេចក្តី​រីករាយ​ដែល​បាន​សហការ​គ្នា​ជាមួយ​ Smart​ ព្រោះ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ចក្ខុ​វិ​ស​យ័​ខ្ពស់​ ដើម្បី​នាំ​ចំរៀង​លំដាប់​ពិភពលោក​ មក​ផ្តល់​ជូន​ដល់​អតិថិជន​តាម​ រយៈ​ទូរ​សព្ទ័​ដៃ​នៅ​ប្រទេស​កម្ពុជា​។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​តន្ត្រី​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ដែល​មាន​តារាចំរៀង​ ច្រើន​ជាងគេ​ ការ​សហការ​នេះ​និង​ផ្តល់​ឱកាស​ដើម្បី​ភ្ជាប់​អតិថិជន​ទៅ​បទ​ចំរៀង​ដែល​គេ​ចូល​ចិត្ត​ ហើយនឹង​នាំ​ ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​តន្ត្រី​ដែល​ពេញ​និយម​នៅ​លំដាប់ថ្នាក់​ពិភពលោក​។​ យើង​នឹង​ធ្វើការ​ជាមួយ​ Smart​ ធ្វើការ​ស្វែង​តារាចំរៀង​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ណែនាំ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​។​

 

ដើម្បី​អបអ​សាទរ​ខួប​ 5​ ឆ្នាំ​របស់​ Smart​ ក្រុមហ៊ុន​នឹង​បង្កើត​ Portal​ (​ផត​ថ​ល​)​ សំរាប់​បទ​ចំរៀង​ ភាព​ទាន់​សម​យ័​ និង​ការ​កំសាន្ត​ ដែល​អាច​ដំណើរការ​ដោយ​ប្រ​ព​ន្ធ័​ iOS​ Android​ និង​ Window​ Mobile​។​ អតិថិជន​ដែល​ប្រើ​ Portal​ នឹង​មាន​ឧកាស​អាច​ ឈ្នះ​បាន​សំបុត្រ​ចូល​មើល​ការ​ប្រគុំ​តន្ត្រី​ សំដែង​ដោយ​តារាចំរៀង​អន្តរជាតិ​ (​ទាំង​ការ​សំដែង​ ក្នុង​ឬ​ ក្រៅប្រទេស​)​ អាច​ជួប​ផ្ទាល់​ជាមួយ​ តារាចំរៀង​អន្តរជាតិ​ ឬ​ឈ្នះ​រង្វាន់​ ដូច​ជា​ ថាស​ចំរៀង​ Poster​ និង​រង្វាន់​ផ្សេងៗ​ជា​ច្រើន​ថែម​ទៀត​។​ 

 

 

​នៅ​ថ្ងៃ​ទី​ 15​ ខែកញ្ញា​នេះ​ Smart​ នឹង​មានកម្ម​វិធី​វិទ្យុ​ដែល​សំរាប់​ចាក់​ផ្សាយ​បទ​ចំរៀង​របស់​ UM​ ដែល​ច្រៀង​ដោយ​តារាចំរៀង​អន្តរជាតិ​។​ ដោយ​មាន​ចាក់​ផ្សាយ​នៅ​វិទ្យុ​ NRG​ FM​ 89​ ជា​វិទ្យុ​តែ​មួយ​គត់​ដែល​ផ្សាយ​ 24​ ម៉ោង​ ហើយ​នៅ​ចុងបញ្ចប់​កម្មវិធី​អតិថិជន​ Smart​ ក៏​អាច​សំណូមពរ​បទ​ចំរៀង​បាន​ដែរ​។​ ក្រុមហ៊ុន​ Smart​ ផ្តល់​ជូន​អោយ​អតិថិជន​ នូវ​ Smart​ Tune​ ចំនួន​ 10​ បទ​ដោយ​ឥត​គិតលុយ​ រយៈពេល​ 30​ ថ្ងៃ​ រហូត​ដល់​ដំណាច់ខែ​ កញ្ញា​ ឆ្នាំ​ 2014​។​ ប្រសិនបើ​អតិថិជន​ពេញចិត្ត​ អាច​បន្ត​បាន​ ត្រឹមតែ​ 30​សេន​ប៉ុណ្ណោះ​ក្នុង​ 1​ខែ​ សំរាប់​ 1​បទ​ ហើយ​ការ​ផ្តល់​ជូន​នេះ​សំរាប់​អតិថិជន​ Smart​ ទាំងអស់​។​ ក្រៅពី​ការ​ អតិថិជន​ក៏​អាច​រីករាយ​ជាមួយ​ ចំរៀង​ពិ​រោះៗ​ តាម​រយៈ​ Smart​ Tunes​ Club​ IVR​ ដោយ​គ្រាន់តែ​តេ​ទៅ​ 987​ (1​សេន​ក្នុង​មួយ​នាទី​)​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន