no-alternative title

Nokia​ Lumia​ ស៊េរី​ថ្មី​ រួម​និង​កម្មវិធី​ Windows​ Phone​ 8.1​ បង្ហាញខ្លួន​នៅ​កម្មវិធី​ BarCamp

កាលពី​ថ្ងៃ​ទី​ 13​ ខែកញ្ញា​ ឆ្នាំ​ ២០១៤​ កន្លង​ទៅ​នេះ​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ ហៅ​កាត់​ថា​ (​សាលា​តិច​ណូ​)​ មាន​ រៀប​ឡើង​នូវ​ពិព័រណ៍​បច្ចេកវិទ្យា​ BarCamp​ ដែល​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ម​ រម​ណ្យី​ នាយក​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ រេ​បិ​ក​កា​ ប្លេ​ក​ នាយក​ផ្នែក​បេសកកម្ម​របស់​ USAID​ និង​មានការ​ចូលរួម​ពី​សំណាក់​អ្នកតំណាង​ក្រុមហ៊ុន​នានា​ ក៏​ដូច​ជា​និស្សិត​ អង្គការក្រៅរដ្ឋាភិបាល​ បុគ្គលិក​ក្រុមហ៊ុន​ អ្នក​វិនិយោគទុន​ យ៉ាង​ ច្រើន​កុះករ​។​ កម្មវិធី​នេះ​ គឺ​មាន​រយះ​ពេល​ពីរ​ថ្ងៃ​ ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ Microsoft​ បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ចំណេះដឹង​បច្ចេកវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នេះ​។​

 

 

​តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន​ Microsoft​ បាន​ឲ​ដឹង​ថា​ គោលបំណង​ចម្បង​ដែល​ក្រុមហ៊ុន​ Microsoft​ ចូលរួម​ក្នុង​កម្មវិធី​នេះ​ គឺ​ដើម្បី​ដាក់​បង្ហាញ​ពី​ផលិតផល​ Lumia​ និង​ Nokia​ មួយ​ចំនួន​ ដែល​ជា​ការ​បើកឱកាស​ឲ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី​អាច​ទទួលយក​នូវ​បទ​ពិសោធន៍​ថ្មីៗ​ពី​ផលិតផល​ ក៏​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ 8.1​ ថ្មី​ដែល​ទើបនឹង​បាន​អភិវឌ្ឍន៍​ថ្មី​ ហើយ​ក្នុង​នោះ​ក៏​មានការ​លែង​ល្បែង​កម្សាន្ត​ និង​ចាប់​រង្វាន់​ផង​ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ស្ទើរតែ​គ្រប់​លក្ខ​ណះ​ពិសេស​របស់​ទូរស័ព្ទ​ Nokia​ Lumia​ ទាំងអស់​ គឺ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មានការ​កោត​ស​សើរ​យ៉ាង ខ្លាំង​ជាមួយនឹង​កា​រវិ​វ​ឌ្ឍ​ន៏​របស់​ Windows​ Phone​ 8.1​ ដែល​មាន​បញ្ចូល​ Khmer​ Keyboard​ ការ​ប្តូរ​អេ​ក្រង់​ជាមួយនឹង​រូបភាព​ផ្សេងៗ​គ្នា​ និង​មាន​ព័ណ៌​ស្រស់​ស្អាត​ជា​ច្រើន​ ដែល​មាន​ល្បឿន​លឿន​ ហើយ​មាន​តម្លៃ​ចាប់ពី​ ១០០​ ដុល្លា​ឡើង​ទៅ​។​ 

 

ផលិតផល​ដែល​បាន​ដាក់​តាំង​ក្នុង​ពិព័រណ៍​រួម​មាន​ Lumia​ 530​ ស៊ី​ម​ពីរ​ចុង​ក្រោយ​បំផុត​ដែល​មាន​តម្លៃ​សមរម្យ​ និង​ Lumia​ 1320​ ដែល​មាន​អេ​ក្រង់​ ៦​អ៊ី​ញ​ផ្សេង​ទៀត​,​ 630​ ស៊ី​ម​ពីរ​ និង​ផលិតផល​ Nokia​ ជា​ច្រើន​មុខ​ទៀត​។​ ផលិតផល​ Lumia​ ទាំង​អស់នោះ​ គឺ​អាច​ផ្តល់​ជូន​នូវ​ដំណោះ ស្រាយ​ដ៏​ល្អ​ដល់​អ្នក​ប្រើប្រាស់​គ្រប់ៗ​គ្នា​។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​របស់​ទូរ​ស៍ព្ទ​ Lumia​ គឺ​សេវាកម្ម​ OneDrive​ 15G​ ដែល​អាច​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​អ្វីៗ​ជា​ច្រើន​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។​ ជាមួយ​ OneDrive​ អ្នក​ប្រើប្រាស់​អាច​ផ្ទុក​ឯកសារ​ និង​រូបភាព​នៅ​លើ​ Cloud​ ហើយ​ពូក​គេ​អាច​ចូល​ទៅ​កាន់​ឯកសារ​ទាំងនោះ​តាម​មធ្យោបាយ​ផ្សេងៗ​ ដូច​ជា​ computer,​ laptop,​ tablet​ និង​ Windows​ Phone​ ផ្សេង​ទៀត​មិន​ថា​នៅ​ទីណា​ក៏​ដោយ​។​ 

 

 

​សូម​អញ្ជើញ​ចូលរួម​ទស្សនា​ នឹង​ធ្វើការ​សាកល្បង​នូវ​លក្ខ​ណះ​ពិសេស​របស់​ទូរស័ព្ទ​ Nokia​ Lumia​ ក៏​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ 8.1​ ពិសេស​គឺ​ OneDrive​ ឲ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ ពី​ការ​ប្រើ​ ប្រាស់​ទូរស័ព្ទ​ Nokia​ Lumia​ គ្រប់​ម៉​ដែល​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន