4G LTE ជាសេវាអ៊ីនធើណេតចុងក្រោយបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ 4G LTE មានល្បឿនលឿនជាងសេវាអ៊ីនធើណេត 3G រហូតដល់ 12ដងដែលមានអានុភាពដ៏អស្ចារ្យក្នុងការប្រើប្រាស់ដូចជា download, upload ទិន្នន័យ, ឆែកអ៊ីនធើណេត, ឬធ្វើការកំសាន្តផ្សេងៗដូចជាការលេងហ្គេមតាមប្រព័ន្ធអ៊ីនធើណេតដោយមានល្បឿនលឿនបំផុតស្ទើរនឹកស្មានមិនដល់។
យ៉ាងណាមិញគេសង្កេតឃើញថាទូរសព្ទដៃម៉ាក LG មានភាពឈានមុខបំផុតលើសេវាអ៊ីនធើណេត 4G LTE នេះដូចជាម៉ូដែលទូរសព្ទដៃដ៏ទំនើបៗ និងចុងក្រោយបំផុតទាំងអស់របស់ក្រុមហ៊ុន LG សុទ្ធសឹងតែបានបង្កើតឡើងដោយមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យដែលអាចប្រើប្រាស់ជាមួយសេវាអ៊ីនធើណេត 4G LTE បានដូចជា LG G3 , LG G Flex , LG G2 , Nexus 5 , LG Optimus G Pro ,និង LG F70 ដែលយើងអាចហៅបានថា LG 4G LTE Series។ ដែលអស្ចារ្យជាងនេះទៅទៀតសេវាអ៊ីនធើណេត 4G LTE ត្រូវបានបំពាក់អោយប្រើប្រាស់បានមិនត្រឹមតែសំរាប់ម៉ូដែលរបស់ ទូរសព្ទដៃ LG ដែលមានតម្លៃខ្ពស់ៗនោះទេ សូម្បីតែទូរសព្ទដៃ LG ដែលមានតម្លៃមធ្យមក៏អាចប្រើប្រាស់បានជាមួយនិងសេវាអ៊ីនធើណេត 4G LTE បានយ៉ាងពិសេសបំផុត។
ទូរសព្ទដៃ nexus 5 ជាប្រភេទទូរសព្ទដៃដ៏ទំនើបរបស់ក្រុមហ៊ុន Google ដែលត្រូវបានបង្កើតឡើងដោយមានការរចនា និងច្នៃប្រឌិតឡើងដ៏ល្អឥតខ្ជោះស្ថិតក្រោមការស្រាវជ្រាវដ៏ម៉ត់ចត់បំផុតពីសំណាក់បណ្តារអ្នកជំនាញនៃក្រុមហ៊ុន LG ។ nexus 5 មានអានុភាពយ៉ាងពិសេសដែលអាចប្រើប្រាស់ជាមួយនិងសេវាអ៊ីនធើណេត 4G LTE បានដោយវាជាទូរសព្ទដៃម៉ូដែលទំនើប មួយដែលត្រូវបានបំពាក់ដោយអង្គប្រតិបត្តិការដែលមានល្បឿនលឿនបំផុត 2.26 GHz Quad Core Snapdragon 800 ដែលមានកម្លាំង ខ្ពស់ ខ្លាំង ព្រមទាំងមិនមានភាពរអាក់រអួលមានលក្ខណះធន់ មានគុណភាពខ្ពស់។ nexus 5 ត្រូវបានបំពាក់ដោយអេក្រង់ 5.0” Full HD IPS ពណ៌ច្បាស់បែបធម្មជាតិ ជាមួយកាមេរ៉ាខាងមុខដែលមានទំហំ 1.3MP និងខាងក្រោយដែលមានទំហំ 8MP OIS ដ៏ពិសេសដែលថតច្បាស់បានគ្រប់កាលៈទេសៈ។ជាមួយនិងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ Android 4.4 KitKat ដែលមានអង្គចងចាំរហូតដល់ 16GB ដោយមាន RAM 2GB ថាមពលថ្មដែលមានកំលាំងរហូតដល់ 2,300 mAh OIS+។ ឥលូវនេះទូរសព្ទដៃ nexus 5 បានមកដល់ព្រះរាជាណាចក្រកម្ពុជា លោកអ្នកអាចធ្វើការស្វែងរកព័ត៌មានបន្ថែម ឬទស្សនាផ្ទាល់នូវប្រភេទទូរសព្ទដៃ nexus 5 ដ៏ទំនើបនេះនៅតាមបណ្តារហាងលក់ទូរសព្ទដៃ និង LG BRANDSHOP ទាំងបីសាខា។