no-alternative title

កម្មវិធី​ប្រកួត​ថតរូប​ដ៏​អស្ចារ្យ​ជាងគេ​នៅ​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

 

​កាលពី​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៤​ក្រុមហ៊ុន​ អាយ​គ្លី​ក​ (i-Qlick)​ ដែល​ជា​តំនាង​ចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក​ Canon​ ប្រចាំ​កម្ពុជា​បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ពី​កម្មវិធី​ប្រកួត​ថតរូប​កាណុង​ ហ្វូ​តូ​ម៉ា​រ៉ា​តុង​ ប្រចាំ​កម្ពុជា​ឆ្នាំ​២០១៤​ (Canon​ PhotoMarathon​ Cambodia​ 2014)​ ដែល​នឹង​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​ នេះ​ជា​ឆ្នាំ​ទី​ ៤​ ហើយ​ដែល​ PhotoMarathon​  ត្រូវ​បាន​រៀបចំ​នៅ​កម្ពុជា​ ហើយ​ឆ្នាំ​នេះ​ពិតជា​កាន់តែ​ពិសេស​ ជាមួយ​កម្មវិធី​ប្រកួត​ថ្មី​ ជាង​ឆ្នាំ​មុន​ និង​ អាច​មាន​អ្នកចូលរួម​ប្រកួត​ជាង​ ១០០០​អ្នក​។​

 

​ដោយ​យោង​តាម​ល័ក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត​ពី​កម្មវិធី​ Canon​ PhotoMarathon​ ទូ​ទាំង​ទ្វីបអាស៊ី​អ្នកចូលរួម​ប្រកួត​ទាំងអស់​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​ប្រធាន​ បទ​សំរាប់​ការ​ប្រកួត​ បន្ទាប់​មក​ពួក​គេ​នឹង​បញ្ចេញស្នាដៃ​ថតរូប​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់​ច្នៃប្រឌិត​ខ្ពស់​ ដើម្បី​ថតរូប​ល្អ​បំផុត​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ និង​ ត្រលប់​មក​ប្រគល់​រូប​ នោះ​មុន​ ម៉ោង​កំណត់​។​ បន្ថែម​ពីលើ​ល័ក្ខខ័ណ្ឌ​ប្រកួត​បើក​ទួ​លាយ​ (Open​ Category)​ ឆ្នាំ​នេះ​កម្មវិធី​ Canon​ PhotoMarathon​ Cambodia​ នឹង​អនុញ្ញាតិ​អោយ​មាន​ល័ក្ខខ័ណ្ឌ​ប្រកួត​សំរាប់​សិស្សសាលា​ (Student​ Category)​ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ ក្រោម​ អាយុ​១៨​ ឆ្នាំ​ អាច​ចូលរួម​ការ​ប្រកួត​ ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​ Canon​ ក្នុង​ការ​លើកទឹកចិត្ត​ អោយ​យុវជន​វ័យក្មេង​កម្ពុជា​អភិវឌ្ឍ​នូវ​ចំ​នង់​ចំណូលចិត្ត​របស់​ពួក​គេ​ក្នុង​វិស័យ​ថតរូប​ផង​ដែរ​។​ អ្នកចូលរួម​ក្រោម​ល័ក្ខខ័ណ្ឌ​ប្រកួត​សំរាប់​សិស្សសាលា​ ត្រូវ​គោរព​តាម​ល័​ក្ខ​ខ​ន្តិ​កៈ​នានា​ព្រមទាំង​ប្រកួត​ក្រោម​ ប្រធានបទ​ដូច​ទៅ​នឹង​ល័ក្ខខ័ណ្ឌ​ ប្រកួត​បើក​ទួ​លាយ​ផង​ដែរ​ ប៉ុន្តែ​អ្នកចូលរួម​ក្នុង​ល័​ក្ខ​ខណ្ឌ​នេះ​ នឹង​ទទួល​រង្វាន់​ ខុស​ពី​ល័​ក្ខ​ខណ្ឌ​ប្រកួត​បើក​ទូលាយ​។​

 

​កញ្ញា​ លី​វិ​ន​ តាន់​ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ក្នុង​តំបន់​ក្រុមហ៊ុន​ អាយ​គ្លី​ក​ បាន​មាន​ចំណាប់អារម្មណ៍​ថា​ ការ​ប្រកួត​ឆ្នាំ​នេះ​ ពិតជា​ប្លែក​អស្ចារ្យ​!​ អ្នក​ឈ្នះ​មួយ​រូប​ក្នុង​ចំនោម​អ្នក​ឈ្នះ​ទាំង​ ៩​រូប​ពី​ Open​ Category​ នឹង​ត្រូវ​បាន​ជ្រើស​អោយ​ចូលរួម​ក្នុង​ដំណើរ​កំសាន្ត​ថតរូប​ជាមួយ​អ្នក​ឈ្នះ​ដទៃ​ទៀត​ក្នុង​តំបន់​នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ​អ្នក​ថតរូប​អាជីព​ល្បីៗ​ក្នុង​សកម្មភាព​ពង្រឹងសមត្ថភាព​ថតរូប​របស់​ពួក​គេ​អោយ​ឈាន​ឡើង​ ដល់​កំរិត​ អន្តរជាតិ​។​ រាល់​ការ​ចំនាយ​ទាំងអស់​ត្រូវ​បាន​រ៉ាប់រង​ដោយ​ក្រុមហ៊ុន​។​​Canon​ PhotoMarathon​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ចេញពី​ក្រុមហ៊ុន​ Canon​ ប្រទេស​សិង្ហ​បូ​រី​ ដែល​ជា​កម្មវិធី​ប្រកួត​ ថតរូប​ធំ​មួយ​ ហើយ​បាន​ប្រមូលផ្តុំ​អ្នក​ថតរូប​ពី​គ្រប់​ទិស​ទី​ ចូលរួម​ប្រកួត​ថតរូប​ពេញ​មួយ​ថ្ងៃ​។​ អស់​រយៈពេល​ជាង​ ១២​ ឆ្នាំ​ ដោយ​គិត​ចាប់ពី​ឆ្នាំ​ ២០០២​ មក​ កម្មវិធី​ប្រកួត​ថតរូប​ Canon​ PhotoMarathon​ អាស៊ី​ អាស៊ី​ខាងត្បូង​ និង​ អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​រៀបចំ​នៅ​ ប្រទេស​ សិង្ហ​បូ​រី​ ម៉ា​ឡេ​ស៊ី​ ថៃ​ ឥណ្ឌា​ វៀតណាម​ ឥណ្ឌូ​នេ​ស៊ី​ ព្រុយ​ណេ​ និង​ ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​សមាជិក​ចុង​ក្រោយ​។​​​ ​កម្មវិធី​ Canon​ Photo​ Marathon​ Asia​ 2014​ នឹង​មាន​សភាព​កាន់តែ​ធំ​ ចាប់តាំងពី​ការ​ចាប់ផ្តើម​នា​ឆ្នាំ​ដំបូង​ ហើយ​កាលពី​ឆ្នាំ​ ២០១៣​ គេ​សង្កេត​ឃើញ​មាន​អ្នកចូលរួម​ជាង​ ១៤០០០​ នាក់​ ក្នុង​ចំនោម​ប្រទេស​ទាំង​ ៦​។​ ហើយ​ឆ្នាំ​នេះ​ យើង​ជឿជាក់​ថា​ចំនួន​អ្នកចូលរួម​សរុប​ នឹង​កើនឡើង​ជាង​ឆ្នាំ​មុន​ដោយសារ​ មានការ​ចូលរួម​ពី​ប្រទេស​ ជា​ច្រើន​ទៀត​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន