no-alternative title

EMAXX​ សហការ​ជាមួយ​ Huawei​ បំពាក់​ប្រព័ន្ធ​ 4G​ LTE​ ក្នុង​ប្រទេស​កម្ពុជា​

 

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​ Huawei​ និង​ ក្រុមហ៊ុន​ EMAXX​  បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចសន្យា​មួយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ដើម្បី​បំពាក់​ប្រព័ន្ធ​ 4G​ LTE​ ដល់​ក្រុមហ៊ុន​ EMAXX​ ។​ ភ្ញៀវ​ កិត្តិយស​ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​ រួម​មាន​៖​ ឯកឧត្តម​ Li​ Zhigong​ ទីប្រឹក្សានយោបាយ​និង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​  ឯកឧត្តម​ កាន​ ច័ន្ទ​មេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ លោក​ Ye​ Qiong​ អគ្គ​nayk​ក្រុមហ៊ុន​ EMAXX​     អគ្គនាយក​គ្រប់គ្រង​ទូទៅ​ ក្រុមហ៊ុន​ Keybridge​ International​ (Hong​ Kong)​ Investment​ អគ្គនាយក​ក្រុមហ៊ុន​ Shenzhen​ KeyBridge​ Communications​ Technology​ លោក​ ជំទាវ​ Yang​ Jianping​ អគ្គនាយក​ក្រុមហ៊ុន​ Keybridge​ International​ (Hong​ Kong)​ Investment​ លោក​ Sean​  Ngu​ សមាជិក​ ក្រុមហ៊ុន​ EMAXX​ BOD​ Telecom​ លោក​ Ai​ Min​ អគ្គនាយក​ក្រុមហ៊ុន​ EMAXX​ Telecom​ លោក​ Yu​ Quan​ អនុប្រធាន​ផ្នែក​យុទ្ធ​សាស្ត្រ​ Wireless​ Product​ Line​ នៃ​ក្រុមហ៊ុន​ HUAWEI​ លោក​ Weng​ Kefeng​ អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Huawei​ Technologies​ (Cambodia)​ និង​បណ្តាសារ​ព័ត៌មាន​ប្រមាណ​ ២០​ អង្គភាព​ផ្សេង​ទៀត​។​ 

 

 

​យោង​តាម​កិច្ចសន្យា​សហការ​គ្នា​ ដែល​ជា​ដំណាក់កាល​ដំបូង​នៃ​គម្រោង​រួម​មាន​ស្ថានីយ​មូលដ្ឋាន​បណ្តាញ​ 4G​ LTE​ ដែល​​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ចំនួន​៨​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ ខេត្ត​ព្រះ​ សីហ​នុ​ ខេត្តបាត់ដំបង​។​ គម្រោង​ទាំងមូល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ ត្រូវការ​រយៈពេល​ពី​ ១​ឆ្នាំ​ទៅ​ ២​ឆ្នាំ​ ដើម្បី​សម្រេច​គោលបំណង​នៃ​ការ​កសាង​បណ្តាញ​ព័ត៌មានវិទ្យា​និង​ទូរ​គមនា​គម​ន៍​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មានការ​សាងសង់​ម​ជ្ឈ​មណ្ឌល​ប្រមូល​ទិន្នន័យ​ អ៊ី​ន​ធើ​ណេ​ត​(IDC)​ បណ្តាញ​ច្រក​ចេញចូល​តែ​មួយ​ និង​បណ្តាញ​ទូរគមនាគមន៍​ថ្នាក់​ជាតិ​ជាមួយនឹង​ល្បឿន​ 400Gb​ ក្នុង​ ១​វិនាទី​។​ ខណៈ​ដែល​គម្រោង​បាន​សម្រេច​ជោគជ័យ​ បណ្តាញ​ទាំងមូល​នឹង​បម្រើ​ប្រ​ជា​ជន​ចំនួន​ ៩០%​ នៃ​ទីក្រុង​នានា​ទាំង​៨​នៅ​កម្ពុជា​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ Ye​ Qiong​ អគ្គនាយក​ក្រុមហ៊ុន​ EMAXX​ Telecom​ បានឱ្យ​ដឹង​ទៀត​ថា​៖​ ក្រុមហ៊ុន​ EMAXX​ នឹង​បើក​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ 4G​ LTE​ ជា​ផ្លូវការ​លើក​ដំបូង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ដើមឆ្នាំ​ ២០១៥​ នេះ​ ដោយ​ផ្តល់​នូវ​បណ្តាញ​បច្ចេក​ វិទ្យា​ 4G​ VoLTE​ សេវា​ជា​សំឡេង​ សេវាកម្ម​អ៊ី​ន​ធើ​ណេ​ត​តាម​ទូរស័ព្ទ​ និង​សេវាកម្ម​អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន​ដ៏​ទូលំទូលាយ​។​ ប្រការ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​រីករាយ​នឹង​ល្បឿន​លឿន​នៃ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ឥត​ខ្សែ​ដែល​អាច​លឿន​ជាង​ប្រព័ន្ធ​ 3G​ ដល់​ទៅ​១២​ ដង​។​ លើស​ពី​នេះ​ទៀត​ ក្រុមហ៊ុន​ EMAXX​ នឹង​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​ល្បឿន​លឿន​ មាន​សមត្ថភាព​ខ្ពស់​ មិន​រអាក់រអួល​មាន​ស្ថេ​រ​ភាព​អាច​ជឿ​ទុកចិត្ត​ គុណភាព​ខ្ពស់​ ក៏​ដូច​ជា​តម្លៃ​ប្រកួតប្រជែង​ចំពោះ​ដៃគូ​​និង​អតិថិជន​របស់​យើង​។​ ចំពោះ​ដៃគូ​យូរអង្វែង​ និង​អតិថិជន​ VIP​ ក្រុមហ៊ុន​ EMAXX​ ក៏​នឹង​ផ្តល់​ជូន​នូវ​ផលិតផល​ម៉ាក​ល្បីៗ​ (Smart​ phone,​ Pads,​ CPEs)​ ក្នុង​តម្លៃ​ទាប​បំផុត​ផង​ដែរ​»​។​ ជា​ចុង​ក្រោយ​លោក​ Ye​ Qiong​ បាន​បញ្ជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ ហ៊ុន​ EMAXX​ និង​ Huawei​ នឹង​មាន​រយៈពេល​យូរអង្វែង​  និង​កាន់តែ​ទូលំទូលាយ​ជាង​នេះ​តទៅ​ទៀត​ ហើយ​ក្រុមហ៊ុន​ EMAXX​ នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​បម្រើប្រជាជន​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​ប្រើ​ ប្រាស់​ ធនធាន​ដែល​មាន​ស្រាប់​របស់​ខ្លួន​។​

 

 

​លោក​ Yu​ Quan​ នាយករង​ផ្នែក​យុទ្ធសាស្ត្រ​ Wireless​ Product​ Line​ នៃ​ក្រុមហ៊ុន​ HUAWEI​ បានឱ្យ​ដឹង​ថា​៖​ «​ក្រុមហ៊ុន​ Huawei​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ EMAXX​ ក្នុង​ប្រទេស​កម្ពុជា​ និង​ផ្តល់​នូវ​ផលិតផល​រួម​ទាំង​សេវា​កម្ម​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​។​​ ក្រុមហ៊ុន​ Huawei​ សម្លឹង​ឆ្ពោះទៅ​មុខជា​និច្ច​ដើម្បី​ធ្វើ​ឱ្យ​ការ​រួមចំណែក​របស់​យើង ​ជាមួយនឹង​ក្រុមហ៊ុន​ EMAXX​ អាច​បង្កើន​បទ​ពិសោធ​របស់​អ្នក​ប្រើប្រាស់​ទូរគមនាគមន៍​កម្ពុជា​ បាន​កាន់តែ​ប្រសើរ​ឡើង​ បង្កើន​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​»​។​

 

​ក្រុមហ៊ុន​ EMAXX​ Telecom​ ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​នៅ​កម្ពុជា​ បច្ចុប្បន្ន​ផ្តោត​លើ​ការ​ផ្តល់​សេវាកម្ម​អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន​ដល់​អតិថិជន​តាម​រយៈ​ការ​បង្កើត​មជ្ឈមណ្ឌល​ប្រមូល​ទិន្នន័យ​អ៊ី​ន​ធើ​ណេ​ត​ (IDC)​​ បណ្តាញ​ទូរ​គម​នា​គម​ន៍​បណ្តាញទូរស័ព្ទ​ចល័ត​ប្រព័ន្ធ​​ 4G​ LTE​ បណ្តាញ​ Core​ Network​  រួម​ជាមួយ​បណ្តាញ​សេវាកម្ម​ VOIP​  សេវាកម្ម​ ISP​ សេវាកម្ម​ទូរទស្សន៍​ផ្កាយ​រណប​ និង​សេវាកម្ម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ឥត​ខ្សែ​។​ នៅ​ខែមករា​ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​ Keybridge​ International​ Investment​ (​ហុងកុង​)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ១០០%​ របស់​ក្រុមហ៊ុន​ Shenzhen​ KeyBridge​ Communications​ Technology​ បាន​ទិញ​ភាគហ៊ុន​ ៦៥%​ ពី​ក្រុមហ៊ុន​ Emaxx​ និង​ថវិកា​ចំនួន​ ១៤៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​កសាង​បណ្តាញ​ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍​កម្ពុជា​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​ទៀត​។​ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន