no-alternative title

កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​តាំង​ពិ​ព័​ណ៍​ ITET​ 2014​ នៅ​កោះ​ពេជ្រ​

 

កាលពី​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គម​ន៍​ មាន​រៀបចំ​កម្មវិធី​ជួប​ប្រជុំ​រវាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ គមនាគមន៍​ និង​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​កម្មវិធី​ពិ​ព័​ណ៍​ ITET​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ១៤​ ដល់​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ​ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ កាន​ ចាន់​មេត្តា​ រ​ដ្ឋា​លេខា​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គនា​គម​ន៍​ និង​ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ឌ្ឍ​ ប្រធាន​សមា​គន៍​ ICT​ និង​ជា​ប្រធាន​សមាគម​ន៍​នាំ​ចេញ​ស្រូវ​អង្ករ​ រួម​នឹង​តំណាង​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ទៀត​។​

 

តាម​ប្រសា​ស​ន៌​របស់​ឯកឧត្តម​ កាន​ ចាន់​មេត្តា​ រ​ដ្ឋា​លេខា​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គនា​គម​ន៍​បាន​ឲ​ដឹង​ថា​ គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ពិព័រណ៍​នេះ​ គឺ​ចង់​បង្ហាញ​ដល់​សាធារណជន​ វិស័យ​ឯកជន​ ក៏​ដូច​ជា​ សិស្ស​និស្សិត​ទាំងអស់​ ស្តី​ពី​កា​រវិ​វត្ត​រីក​ចំរើន​របស់​វិស័យ​ ICT​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ចែករំលែក​ទស្ស​នះ​វិស័យ​ទៅ​ថ្ងៃ​មុខ​ ស្តី​ពី​ការ​អភិ​ឌ្ឍ​ន៍​វិស័យ​ ICT​ នា​ពេល​បច្ចុប្បន្ន​ ហើយ​ក្រសួង​សូម​ស្វាគមន៍​ចំពោះ​រាល់​ក្រុមហ៊ុន​ ក៏​ដូច​ជា​ដៃគូ​ទាំងអស់​ ដែល​កំពុង​តែ​ប្រ​តិ​តប​ត្តិ​ការ​លើ​សេវា​ទូរគមនាគមន៍​ និង​វិស័យ​ ICT​ នេះ​ មាន​បំណង​ចូលរួម​រៀបចំ​ទស្ស​នះ​វិស័យ​ រឺ​ចក្ខុវិស័យ​ទៅ​ថ្ងៃ​មុខ​ ឲ​មាន​លក្ខ​ណះ​ឆ្លើយ​តប​ចំពោះ​វិស័យ​ឯកជន​ អ្នក​ប្រើប្រាស់​ ហើយនឹង​អ្នក​ស្រាវជ្រាវ​ផង​ដែរ​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកឧត្តម​ បាន​បន្ត​ថា​ សហព័ន្ធ​ ICT​ ដែល​ជា​អ្នក​បង្កើត​នូវ​កម្មវិធី​នេះ​ នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​រៀបចំ​ព្រឹត្តិការណ៍​ពិ​ព័​ណ៍​ ITET​ 2014​ ឲ​រឹតតែ​មាន​ភាព​ទាក់ទាញ​ ហើយ​និង​មានការ​ចែករំលែក​ឲ​កាន់តែ​ទូលាយ​ទៅ​ដល់​កា​រវិ​វត្ត​របស់​ប​ចេ្ច​ក​វិទ្យា​នៅ​កម្ពុ​ជានា​ពេល​នេះ​ ក៏​ដូច​ជា​នៅ​ពេល​អនាគត​ ពីព្រោះ​ថា​ ការងារ​មួយ​នេះ​ យើង​មិន​អាច​ធ្វើ​តែ​បច្ចុប្បន្ន​នេះ​ទេ​ គឺ​នៅ​តែ​ធ្វើ​បន្ត​ ហេតុ​ដូច្នេះ​ហើយ​យើង​បាន​ផ្តោត​ទៅ​លើ​ប្រធានបទ​មួយ​ចំនួន​ដែល​មាន​សា​រះ​សំខាន់​ដែល​ឆ្លើយ​តប​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ និង​ស្រប​ទៅ​តាម​ការ​គោ​លន​យ​បាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​

 

 

​ប្រធានបទ​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័​ណ៍​ ITET​ 2014​ គឺ​ត្រូវ​បាន​បែងចែក​ជា​បួន​ធំៗ​ ក្នុង​នោះ​រួម​មាន​ ប្រធានបទ​ទី​មួយ​ គឺ​ពាក​´​ព័ន្ធ​ទៅ​ហ្នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រធានបទ​ទី​ពីរ​ ពាក់ព័ន្ធ​ទៅ​នឹង​បណ្តាញ​ ប្រធានបទ​ទី​បី​ពាក់ព័ន្ធ​ទៅ​នឹង​ Applicationand​ Content​ ប្រធានបទ​ទី​បួន​ពាក់ ព័ន្ធ​ទៅ​នឹង​មូ​និ​ធិ​ សំរាប់​ក្រុមហ៊ុន​ថ្មី​ ដែល​ទើបនឹង​បង្កើត​ឡើង​។​ លើស​ពី​នេះ​ គឺ​នៅ​មានកម្ម​វិធី​សំរាប់​និស្សិត​ ដែល​មានចំណេះ​ និង​ជំនាញ​របស់​ខ្លួន​ដែល​ពួក​គេ​មាន​ ដើ​ម្បើ​ឡើង​មក​បង្ហាញ​ជូន​ដល់​អ្នកចូលរួម​នៅ​ក្ន្ង​ង​ព្រឹត្តិការណ៍​ពិ​ព័​ណ៍​នេះ​ផង​ដែរ​។​ ក្នុង​នោះ​ក៏​មានការ​ប្រគល់​នូវ​ពានរង្វាន់​ ICT​ Award​ ជូន​ដល់​ក្រុម​ទាំងអស់​ផង​ដែរ​ ដែល​ពានរង្វាន់​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​ ICT​ កម្ពុជា​ រួម​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន