ដោយគិតអំពីផលចំណេញ និងអត្ថប្រយោជន៍ដែលទទួលបានមកពីការសន្សំសំចៃថាមពលអគ្គីសនី ជូនដល់អតិថិជនទាំងអស់ ក៏ដូចជាចក្ខុវិស័យក្នុងការការពារបរិស្ថាន ។ នៅក្នុងឆ្នាំ 2014 នេះអ្នកជំនាញប្រចាំក្រុមហ៊ុន LG បានធ្វើការស្រាវជ្រាវ និងបង្កើតនូវម៉ាស៊ីនត្រជាក់ម៉ូដែលថ្មីឆ្នាំ 2014 នោះគឺម៉ាស៊ីនត្រជាក់ Inverter V ស៊េរី 2014។ ម៉ាស៊ីនត្រជាក់ថ្មីនេះ ត្រូវបានសិក្សាបង្កើតឡើងដោយមានការបំពាក់នូវបច្ចេកវិទ្យាយ៉ាងទំនើប មានរូបរាងស្រស់ស្អាត ជាពិសេសនោះគឺសន្សំសំចៃអគ្គីសនីបានយ៉ាងខ្ពស់បំផុតរហូតដល់ 65% ពោលគឺប្រើប្រាស់ថាមពល់តិច។ ម៉ាស៊ីនត្រជាក់ Inverter V មានកំរិត hertz ទាបហើយថេរដោយប្រើប្រាស់ថាមពលតិច ដែលខុសគ្នាទាំងស្រុងពីម៉ាស៊ីនត្រជាក់ធម្មតាមានកំរិត hertz ដែលខ្ពស់និងតែងតែឡើងចុះត្រូវការថាមពលយ៉ាងច្រើន។ ពិសេសជាងនេះទៅទៀតម៉ាស៊ីនត្រជាក់ LG Inverter V 2014 បានភ្ជាប់មកជាមួយនិង BLDC Compressor ដែលប្រើមេដែកពិសេស ហើយមានប្រសិទ្ធិភាពជាងម៉ាស៊ីនត្រជាក់ធម្មតាដោយកាត់បន្ថយការប្រើប្រាស់ប្រេងដោយឧបករណ៍ Oil Separator បង្កើនប្រសិទ្ធិភាពនៃម៉ូទ័រ និងកាត់បន្ថយសម្លេង។ កង្ហាម៉ូទ័រ BLDC ដែលភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់នេះធ្វើអោយត្រជាក់ដោយបង្កើតសម្លេងតិចបើប្រៀបធៀបជាមួយម៉ូទ័រ AC/DC។ លើសពីនេះការគ្រប់គ្រងល្បឿនដ៏ល្អរបស់វាបានបង្កើតជា 13 ចលនាដែលចលនាទាំងនោះធ្វើអោយម៉ាស៊ីនដំណើរការបានរលូន។
បន្ថែមពីនេះទៅទៀតម៉ាស៊ីនត្រជាក់ LG Inverter V ស៊េរី 2014 មានបច្ចេកវិទ្យាសំអាតស្វ័យប្រវត្តិ (Plasmaster Auto Clean) ដែលមានលក្ខណះពិសេសក្នុងការជួយការពារនូវការកកើតនៃបាក់តេរីនៅលើឧបករណ៍ផ្លាស់ប្តូរកំដៅនៃម៉ាស៊ីនត្រជាក់ និងមានការប្រមូលសារធាតុគ្រោះថ្នាក់តូចៗ (0.3µm) ដោយថាមពលអគ្គិសនីដ៏ខ្លាំងនៅផ្ទៃតំរងរបស់ម៉ាស៊ីនត្រជាក់ និងមានតំរងការពារបាក់តេរីដែលអាចបង្កើតតំបន់អគ្គីសនីមួយដែលអាចប្រមូលធូលី និងបាក់តេរីបានដែលអាចការពារលោកអ្នកអោយស្ថិតនៅក្នុងបរិយាកាសដែលបរិសុទ្ធជានិច្ច។ មានសារជាតិថែរក្សាស្បែកធ្វើអោយស្បែក មានសំណើម និងកាន់តែស្រស់ថ្លា។ ព្រមទាំងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាម៉ូសុងជួយធ្វើអោយគេហដ្ឋានគ្មានសំណើម ទោះជានៅខាងក្រៅមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ និងតំរងសំរាប់ការពារបាក់តេរីរហូតដល់ 99.99%។
លោកអ្នកអាចធ្វើការស្វែងរកពត៌មានបន្ថែម ជាវ ឬអញ្ជើញមកទស្សនាផ្ទាល់ចំពោះ ម៉ាស៊ីនត្រជាក់ LG Inverter V 2014 ម៉ូដែលថ្មី និងទំនើបបំផុតនេះនៅតាមបណ្តារហាងលក់គ្រឿង អេឡិចត្រូនិចទូទាំងប្រទេស និង LG BRANDSHOP ទាំងបីសាខាតាមអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199