no-alternative title

សន្នីសិទ្ធិ​សារ​ព័ត​មាន​ និង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយនឹងស្រា​ Hennessy​ X.O​

 

​កាលពី​ថ្ងៃ​ទី​ 18​ ខែកញ្ញា​នេះ​ នៅ​សណ្ឋាគារ​ Raffles​ Le​ Royal​ ភ្នំពេញ​ មាន​រៀបចំ​នូវ​ស​ន្និ​សិទ្ធិ​សារ​ព័ត​មាន​ និង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​របស់​ស្រា​ Hennessy​ X.O​ ដែល​ជា​ស្រា​ប្រភេទ​ Cognac​ លេខ​ ១​ លើ​ពិភពលោក​ ជូន​ដល់​ភ្ញៀវ​ក​ត្តិ​យស​របស់​ខ្លួន។​ តាម​រយៈ​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​នេះ​ ភ្ញៀវ​កិត្តិយស​ គឺទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​និង​អស្ចារ្យ​ ហើយ​មានឱកាស​ស្វែង​យល់​ពី​រសជាតិ​ពិតប្រាកដ​របស់​ស្រា​ Hennessy​ X.O​ រួម​ជាមួយ​មុខម្ហូប​ដែល​បាន​ច្នៃ​ឡើង​សម្រាប់​កម្មវិធី​ដោយ​មេ​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ Raffles​ ទៀត​ផង​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

The​ More​ You​ Appreciate,​ The​ More​ You​ Know​ How​ to​ Appreciate.​ Appreciation​ Grows”​ ជា​បាវចនា​ជា​អមតៈ​របស់​ Hennessy​ X.O​ ។​ Hennessy​ សង្ឃឹមថា​រាល់​ការ​ក្រេប​រសជាតិ​ស្រា​ Hennessy​ X.O​  នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ដ៏​វិសេស​តាម​រយៈ​រសជាតិ​ និង​គុណភាព​គ្មាន​គូរ​ប្រៀប​របស់​ខ្លួន​។​ ជាក់ស្តែង​ដូច​ជា​សំដី​របស់​លោក​ Nick​ Lee​ អគ្គនាយក​ក្រុមហ៊ុន​ Moet​ Hennessy​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​របស់​ស្រា​ Hennessy​ X.O​ មិន​ត្រឹមតែ​ជា​ការ​ភ្លក់​នូវ​រសជាតិ​អាហារ​រួម​ផ្សំ​ជាមួយ​ស្រា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​គឺជា​បទ​ពិសោធន៍​ដ៏​វិសេសវិសាល​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​”​។​

 

 

​នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មានការ​ចូលរួម​ជា​កិត្តិយស​ពី​ ឯកអគ្គរាជទូត​តំណាង​ស្រា​ Hennessy​ លើ​ពិភពលោក​គឺ​លោក​ Jean​ Michel​ COCHET​ ផង​ដែរ​។​ លោក​ Jean​ Michel​ បាន​ចែករំលែក​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​ការ​ទទួលស្គាល់​នូវ​រសជាតិ​ស្រា​ Hennessy​ X.O​ ថា​ជា​ស្រា​ដែល​មាន​រសជាតិ​ និង​គុណភាព​ល្អ​ដាច់​គេ​លើ​ពិភពលោក​។​

 

ស្រា​ Hennessy​ X.O​ បង្កើត​ឡើង​ដោយ​លោក​ Maurice​ Hennessy​ នៅ​ក្នុង​ឆ្នាំ​ 1870​ សម្រាប់​មិត្តភក្តិ​របស់​គាត់​មួយ​ក្រុម​។​ Hennessy​ X.O​ (extra​ old)​ បង្ហាញ​ឲ្យ​ឃើញ​ការ​បង្កើត​ឡើង​ប្រភេទ​ស្រា​កូ​ញាក់​ Cognac​  ថ្មី​មួយ​ដែល​មាន​រសជាតិ​ខ្លាំង​ សម្បូរ​បែប​ និង​ឋិតថេរ​។​ Hennessy​ X.O​ មាន​លក្ខណៈ​ប្លែក​គេ​ដោយសារ​ពណ៌​ដូច​ជ័រ​ឈើ​ដែល​បាន​រក្សា​ទុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ នៅ​ក្នុង​ធុង​ត្រាំ​ស្រា​ធ្វើ​អំពី​ឈើ​ Oak​ ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​។​ ការ​រួម​ផ្សំ​ជា​ច្រើន​ដែល​មាន​រសជាតិ​ចម្រុះ​រួម​បញ្ចូល​គ្នា​ជាមួយនឹង​ Eaux​ De​ Vie​ ប្រមាណ​ 100​ មុខ​ បាន​ធ្វើ​ឲ្យ​ Hennessy​ X.O​ បញ្ចេញ​នូវ​រសជាតិ​យឺតៗ​ ឈ្ងុយ​ឆ្ងាញ់​ដែល​មាន​ក្លិន​ស្រ​ដៀង​ម្ទេស​និង​ម្រេចខ្មៅ​ ព្រមទាំង​មាន​តុល្យភាព​ដោយ​ផ្លែ​ឈើ​ស្ងួត​និង​ផ្អែម​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​រសជាតិ​ដែល​មិន​អាច​រក​អ្វី​មក​ផ្ទឹម​បាន​នេះ​ នៅ​តែ​មិន​បាន​ផ្លាស់​ប្តូរ​ និង​បន្ត​នៅ​តាំង​តែ​ពី​ការ​បង្កើត​ឡើង​របស់​ស្រា​ Hennessy​ X.O​ មក​ម្លេះ​។​ ភាព​អស្ចារ្យ​នេះ​ នៅ​តែ​បន្ត​ធ្វើ​ឲ្យ​បណ្តាល​អ្នកឯកទេស​ភ្លក់​រសជាតិ​ និង​អ្នក​ដែល​ចូល​ចិត្ត​ប្រភេទ​ស្រា​កូ​ញាក់​ Cognac​ ទាំងឡាយ​មាន​ភាព​ភ្ញាក់ផ្អើល​និង​ស្ញប់ស្ញែង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទោះបីជា​លោក​អ្នក​ទទួលទាន​វាទ​ទេ​មិន​លាយ​ ឬ​លាយ​ទឹកកក​ ឬ​លាយ​ជាមួយ​សូ​ដា​ក៏​បាន​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន