LG G Flex ត្រូវបានបង្កើតឡើងដោយមានការរចនា និងច្នៃប្រឌិតដ៏ល្អឥតខ្ជោះស្ថិតក្រោមការស្រាវជ្រាវដ៏ម៉ត់ចត់បំផុតពីសំណាក់បណ្តាអ្នក ជំនាញនៃក្រុមហ៊ុន LG ដោយមានរាងកោងពត់បានយ៉ាងអស្ចារ្យដំបូងគេបំផុតនៅលើពិភពលោក ដើម្បីធ្វើការផ្តល់នូវផាសុខភាព និងភាពងាយស្រួលបំផុតដល់អ្នកប្រើប្រាស់ដោយវាមានលក្ខណៈស្របនឹងផ្ទៃមុខ ដែលកន្លែងនិយាយ និងស្តាប់ បានដាក់ជាប់ចំទីតាំងនៃត្រចៀក និង មាត់របស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។ ដោយលក្ខណះឥតខ្ជោះរបស់ LG G Flex ក៏បានក្លាយជាទូរសព្ទដៃដែលទទួលបានរង្វាន់មាសក្នុងកម្មវិធី I.F DESIGN AWARDS ប្រចាំឆ្នាំ 2014ថែមទៀតផង។ LG G Flex ក៏ជាទូរសព្ទដៃដ៏អស្ចារ្យមួយដែលស្ថិតក្នុងគ្រួសារនៃទូរសព្ទដៃ LG 4G LTE Series ដែលមានដូចជា LG G3 , LG G2 , Nexus 5 , LG Optimus G Pro ,និង LG F70 ដែលមានអានុភាពខ្ពស់អាចប្រើប្រាស់ជាមួយនិងសេវាអ៊ីនធើណេតចុងក្រោយបំផុត 4G LTE បាន។ LG G Flex បានបំពាក់ដោយប្រព័ន្ធ 4G LTE ជាសេវាអ៊ីនធើណេតថ្មីអាចធ្វើការប្រតិ បត្តិការបានយ៉ាងលឿនបំផុតក្នុងការ Download, Upload ទិន្នន័យ, ឆែកអ៊ីនធើណេត, ឬធ្វើការកំសាន្តដូចជាការលេងហ្គេម, ទស្សនា youtube ឬធ្វើកិច្ចការផ្សេងៗតាមប្រព័ន្ធអ៊ីនធើណេត។ LG G Flex អាចប្រើប្រាស់ជាមួយនិងសេវាអ៊ីនធើណេត 4G LTE បានដោយវាបានបំពាក់ដោយអង្គប្រតិបត្តិការដែលមានល្បឿនលឿនបំផុត 2.26 GHz Quad Core CPU SnapdragonTM 800 ដែលមានកម្លាំង ខ្ពស់ ខ្លាំង ព្រមទាំងមិនមានភាពរអាក់រអួលមានលក្ខណះធន់ និងមានគុណភាពខ្ពស់។ LG G Flex មានអេក្រង់ដ៏កោងពិសេស 6.0 អ៊ីញ CURVED POLED ភ្លឺច្បាស់បែបធម្មជាតិពិតៗ ជាមួយកាមេរ៉ា 13MP AF BIS,និងកាមេរ៉ាមុខ 2.1MP ដ៏ពិសេសដែលថតច្បាស់បានគ្រប់កាលៈទេសៈ។ ជាមួយនិងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតដោយអាចធ្វើការ Upgrade រហូតដល់ Kitkat និងអាចធ្វើការថតវីដេអូកម្រិត UHD 4K បានក្រោយពេលធ្វើការ Upgrade Kitkat រួច។ LG G Flex មានអង្គចងចាំរហូតដល់ 32GB ដោយមាន RAM 2GB ជាមួយនិងថាមពលថ្មដែលមានកំលាំងរហូតដល់ 3,500 mAh Li-Polymer។
លោកអ្នក អាចធ្វើការស្វែងរកព័ត៌មានបន្ថែម ជាវ ឬ ទស្សនាផ្ទាល់នូវប្រភេទទូរសព្ទដៃ LG G Flex ដ៏ទំនើបនេះនៅតាមបណ្តារហាងលក់ទូរសព្ទដៃ និង LG BRANDSHOP ទាំងបីសាខាដូចខាងក្រោមៈ
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករាទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ទូរសព្ទ : 053 952 199
*សូមអតិថិជនចូលរួមទាំងអស់គ្នាក្នុងការប្រើប្រាស់នូវផលិតផលដែលត្រូវបាននាំចូលដោយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណអនុញ្ញាតក្នុងការចែកចាយ និងមានការបង់ពន្ធដោយត្រឹមត្រូវស្របច្បាប់ ដែលមានប័ណ្ណធានាត្រឹមត្រូវ ដើម្បីធ្វើការធានាបានជាមួយនឹងគុណភាពនៃផលិតផល នឹងសុវត្ថិភាពក្នុងការប្រើប្រាស់។