ខណៈដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និង បច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេមួយក្នុងពិភពលោក ក្រុម ហ៊ុន Huawei នៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួនជាម៉ាកទូរស័ព្ទស្មាតហ្វូនដ៏ធំលំដាប់លេខ៣ នៅលើពិភពលោក ដែលជាផលិតផល និងស្មាត ហ្វូនគុណភាពខ្ពស់ ដោយទទួលស្គាល់លើបណ្តាប្រទេសចំនួន១៤០…និង បន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយបន្ថែមការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងក្នុងប្រទេសនេះ។
ក្រុមហ៊ុន Huawei អាចបង្កើតហាងចំនួន ៣៥០ កន្លែង គួរឱ្យភ្ញាក់ផ្អើលនៅទូទាប្រទេសកម្ពុជា ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០១៤។ នេះជាចំនួន ៥ ដង នៃហាងដែលក្រុមហ៊ុន Huawei មាន នៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានត្រឹមតែ ៧០ ហាង ប៉ុណ្ណោះ នៅទូទាំងប្រទេស។ ផ្តើមពីទីក្រុងធំៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ទៅកាន់ខេត្តតូចៗ ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ប៉ៃលិន ព្រះវិហារ និងកោះកុង ក្រុមហ៊ុន Huawei បានកំណត់ថា នឹងបង្កើនចំនួនហាងបន្ថែមទៀតតាមគោលដៅបន្ថែម១០០ហាង ជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០១៥តទៅ។
ការលក់របស់ក្រុមហ៊ុន Huawei កើនឡើងដល់ ២៥០% ក្នុងរយៈពេលត្រឹមតែ 7 ខែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ ពោលគឺឈានដល់គោលដៅលក់របស់ខ្លួនសម្រាប់ឆ្នាំនេះ។ កំណើនលក់ដ៏ខ្លាំងក្លានេះ បានធ្វើឱ្យមានការដាក់បង្ហាញផលិតផលថ្មីៗជាបន្តបន្ទាប់... រួមមាន Y600, G730, G630, Honor 3C, G750, Y530 MediaPad X1 MediaPad M1, MediaPad Youth 2, Ascend P7 និង Ascend G6 ។ ដោយមានការគាំទ្រដ៏សំខាន់ពីការផ្សព្វផ្សាយ តាមរយៈទូរទស្សន៍ ផ្ទាំងប៉ាណូធំៗសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ និងតាមហាងលក់ទូរស័ព្ទធំៗ ក្រុមហ៊ុន Huawei រំពឹងថា នឹងរក្សាបាននូវសន្ទុះការលក់របស់ខ្លួន ដោយត្រៀមដាក់បង្ហាញផលិតផលថ្មីៗកាន់តែច្រើនទៀត នៅប៉ុន្មានខែខាងមុខ។
កំពូលស្មាតហ្វូន HUAWEI ម៉ូដែលថ្មីរបស់ Huawei ដែលអាចរកទិញបានក្នុង ប្រទេសកម្ពុជាឆាប់ៗនេះ រួមមាន Ascend Mate 7, Honor 6, និង Ascend G7 ដែលនឹងធ្វើឱ្យកក្រើកទីផ្សារ និងបង្កើតរសនិយមថ្មី នៃការជ្រើសរើសទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសកម្ពុជាដែលជាជម្រើស ដ៏ឆ្លាតវៃ និងឱ្យសមទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងតម្លៃសមរម្យសន្សំបាន ៤០% និងលើកទឹកចិត្តអតិថិជនឱ្យប្រើទូរស័ព្ទស្មាតហ្វូន ជាជាងទូរស័ព្ទធម្មតា។