no-alternative title

DELL​ សម្ពោធ​ server​ ដ៏​ទំនើប​បំផុត​របស់​ខ្លួន​ ដើម្បី​បំពេញតម្រូវការ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​

 

​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ Dell​ បាន​ធ្វើការ​សម្ពោធ​កុំព្យូទ័រ​ PowerEdge​ Server​ ដ៏​ទំនើប​បំផុត​របស់​ខ្លួន​ ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ បំពេញតម្រូវការ​ការងារ​នៅ​ក្នុង​សម័យ​ទំនើប​នេះ​។​ កុំព្យូទ័រ​ PowerEdge​ Server​ ជំនាន់​ទី​១៣​នេះ​ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ ដោយ​វា​ផ្ដល់​នូវ​ដំណើរការ​ខ្លាំងក្លា​សម្រាប់​ការ​ប្រើប្រាស់​ជាមួយ​បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត​នៅ​ក្នុង​សហគ្រាស​គ្រប់​ខ្នាត​ និង​ត្រូវ​បាន​បំពាក់​ជាមួយនឹង​បច្ចេកវិជ្ជា​ដ៏​ទំនើប​បំផុត​ក្នុង​ការ​រក្សា​ទុក​ទិន្នន័យ​ ដំណើរការ​ល្អ​ និង​មាន​ល្បឿន​លឿន​ រួម​ផ្សំ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ដែល​ឈាន មុខ​គេ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ផង​ដែរ​។​ 

 

​ 

ប្រព័ន្ធ​កុំព្យូទ័រ​ PowerEdge​ server​ ជំនាន់​ថ្មី​

​ប្រព័ន្ធ​កុំព្យូទ័រ​ Dell​ PowerEdge​ servers​ ជំនាន់​ថ្មី​នេះ​រួម​មាន​ PowerEdge​ R730xd,​ R730,​ R630​ rack​ servers,​ M630​ blade​ server,​ និង​ T630​ tower​ server​ ដែល​បំពាក់​ជាមួយនឹង​ Intel®​ Xeon®​ processor​ E5-2600v3​ ជំនាន់​ចុង​ក្រោយ​គេ​បង្អស់​។​ ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​សេវាកម្ម​ កម្មវិធី​ថ្មីៗ​ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ Dell​ ប្រព័ន្ធ​កុំព្យូទ័រ​ PowerEdge​ servers​ អនុញ្ញាត​ឲ្យ​លោក​អ្នក​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​ភាព​ងាយស្រួល​ បត់បែន​ទៅ​តាម​ទំហំ​និង​បរិយាកាស​ការងារ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​កម្មវិធី​ទំនើប​បំផុត​ ដំណើរការ​លឿន​

​ដោយ​មុខ​ជំនួញ​របស់​លោក​អ្នក​បន្ដ​ដំណើរការ​កម្មវិធី​ដែល​ត្រូវការ​ទិន្នន័យ​ច្រើន​ដូច​ជា​ real-time​ analytics​ និង​ transactional​ processing​ ភាពយឺត​យ៉ាវ​ក្នុង​ការ​ចូល​ទៅ​កាន់​ទិន្នន័យ​គឺជា​បញ្ហា​ចោទ​។​ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់​ Future​ Ready​ IT​ បាន​ឲ្យ​ដឹង​ថា​ 70​ ភាគរយ​នៃ​អ្នកគ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​​ (ITDMs)​ ​បាន​ទទួល​រង​ផល​អវិជ្ជមាន​ក្នុង​ការ​បំពេញការងារ​នៅ​ពេល​ប្រើប្រាស់​កម្មវិធី​ទាមទារល្បឿនលឿន ​ ក្នុង​ការ​ចូល​ទៅ​កាន់​ទិន្នន័យ​។​  

 

 

​ដោយ​ PowerEdge​ servers​ ថ្មី​របស់​ Dell​ ត្រូវ​បាន​រចនា​ឡើង​ឲ្យ​ល្អ​ប្រសើរ​ជាង​បច្ចេកវិជ្ជា​ទំនើប​ដទៃ​ទៀត​ក្នុង​ការ​រក្សា​ទិន្នន័យ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​កម្មវិធី​ និង​ចូល​ទៅ​កាន់​ទិន្នន័យ​បាន​យ៉ាង​លឿន​។​ 

​បច្ចេកវិជ្ជា​រក្សា​ទុក​ទិន្នន័យ​ក្នុង​ server​ ថ្មី​នេះ​ អនុញ្ញាត​ឲ្យ​អតិថិជន​៖

•​​ព​ន្លឿ​ន​ល្បឿន​ក្នុង​ការ​រក្សា​ទុក​ទិន្នន័យ​ ដោយ​ផ្ដល់​ជូន​នូវ​ដំណើរការ​ដ៏​ខ្លាំងក្លា​ជាមួយនឹង​ NVMe​ Express​ Flash​ storage​ និង​ប្រើប្រាស់​បច្ចេកវិជ្ជា​ Dell​ Fluid​ Cache​ for​ SAN​ និង​ SanDisk​ DAS​ Cache​ ផង​ដែរ​។​ 

•​​បែងចែក​បណ្ដុំ​ទិន្នន័យ​ធំៗ​ ដោយ​បង្កើន​ដំណើរការ​របស់​ RAID​ ថ្វេ​ដេ​ង​ជាមួយនឹង​ dual​ PERC9​ controllers​។​

•​​ប្រើប្រាស់​បច្ចេកវិជ្ជា​ software​ defined​ storage​ និង​ធ្វើ​ឲ្យ​ការ​រក្សា​ទិន្នន័យ​មាន​ប្រសិទ្ធភាព​បំផុត​ ជាមួយនឹង​ hybrid​ storage​ configuration​ នៅ​ក្នុង​ compute​ node​ ដែល​ដំណើរការ​ tiering​ capabilities​។​

 

 

Dell​ ក៏​បាន​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​ direct-attached​ storage​ ផង​ដែរ​ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើងជា​ពិសេស​សម្រាប់​កុំព្យូទ័រ​ PowerEdge​ servers​ នេះ​។​ Dell​ Storage​ MD1400​ និង​ MD1420​ ថ្មី​នេះ​ ផ្ដល់​ជូន​លោក​អ្នក​នូវ​ការ​ពង្រីក​ទំហំ​សម្រាប់​ផ្ទុក​ទិន្នន័យ​ដែល​មាន​តម្លៃ​សមរម្យ​ បង្កើន​ចំនួន​ bandwidth​ ទ្វេ​ដង​ និង​ធ្វើ​ឲ្យ​ដំណើរការ​កាន់តែ​ប្រសើរ​ជាង​កុំព្យូទ័រ​ជំនាន់​មុនៗ​ ផ្ដល់​ជូន​សន្ដិសុខ​សម្រាប់​ទិន្នន័យ​ជាមួយនឹង​ self-encrypting-drives​ (SEDs)​ និង​ការ​គ្រប់គ្រង​ទិន្នន័យ​ដ៏​ល្អ​រវាង​កុំព្យូទ័រ​ server​ និង​ប្រព័ន្ធ​រក្សា​ទិន្នន័យ​។​ 

 

 

​បច្ចេកវិជ្ជា​ថ្មី​ផ្ដល់​ភាព​ងាយស្រួល​បំផុត​ដល់​ប្រព័ន្ធ​គ្រប់គ្រង​

៦០​ភាគរយ​នៃ​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ បាន​ប្រាប់​ការ​ស្ទង់​មតិ​របស់​ Future​ Ready​ IT​ ថា​ពួក​គេ​ផ្ដោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ភាពស្មុគ ស្មាញ​ ក្នុង​ការងារ​ និង​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​។​ ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​ Dell​ នៅ​ក្នុង​កុំព្យូទ័រ​ PowerEdge​ servers​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញតម្រូវការ​អតិថិជន​ ជាមួយនឹង​ប្រព័ន្ធ​ស្វ័យប្រវត្ដ​កម្រិត​ខ្ពស់​ និង​អនុញ្ញាត​ឲ្យ​លោក​អ្នកធ្វើការ​គ្រប់គ្រង​និង​បញ្ជា​លើ​ប្រព័ន្ធ​ទិន្នន័យ​តាម​រយៈ​ឧបករណ៍​ចល័ត​ផង​ដែរ​។​ OpenManage​ systems​ management​ ក៏​ផ្ដល់​ជូន​លោក​អ្នក​នូវ​៖​ 

•​​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ server​ ពី​គ្រប់​ទីកន្លែង​ :​ Dell​ បាន​ប្រើប្រាស់​នូវ​បច្ចេក​វិ​ជ្ចា​ iDRAC​ QuickSync​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ Near​ Field​ Communication​ (NFC)​ ដើម្បី​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ប្រើប្រាស់​ឧបករណ៍​ចល័ត​ ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ ដោយ​ប្រើ​ពេល​តិច​ជាង​មុន​៨៤%​។​ បច្ចេកវិជ្ជា​នេះ​ធ្វើការ​បញ្ជូន​ព័ត៌មាន​អំពី​ server​ តាម​រយៈ​ឧបករណ៍​ចល័ត​ដូច​ជា​ទូរស័ព្ទ​ smartphone​ ដែល​ដំណើរការ​កម្មវិធី​ OpenManage​ Mobile​។​ កម្មវិធី​ OpenManage​ Mobile​ ក៏​អនុញ្ញាត​ឲ្យ​លោក​អ្នកធ្វើការ​តាមដាន​និង​គ្រប់គ្រង​លើ​ប្រព័ន្ធ​ server​ បាន​គ្រប់​ទីកន្លែង​ផង​ដែរ​។​ 

•​​ប្រព័ន្ធ​ស្វ័យប្រវត្ដ​កម្រិត​ថ្មី​ :​ លោក​អ្នក​អាច​សន្សំ​សំចៃ​ពេលវេលា​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ ជាមួយនឹង​ប្រព័ន្ធ​ស្វ័យប្រវត្ដ​លើ​ការ​រក្សា​ទុក​ឬ​ចូល​ទៅ​កាន់​ទិន្នន័យ​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ Server​ Configuration​ Profile​ ឬ​ដំឡើង​ firmware​ ជាដើម​។​ ប្រព័ន្ធ​ Zero-Touch​ Repository​ Manager​ និង​ auto-update​ របស់​ Dell​ ជួយ​កាត់​បន្ថយ​រយៈពេល​ដំឡើង​ firmware​ បាន​រហូត​ដល់​៩២%​។​ 

​បំពេញការងារ​បាន​ច្រើន​ គ្រប់​កម្រិត​

​ជាង​៦០​ភាគរយ​នៃ​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ បាន​ប្រាប់​ការ​ស្ទង់​មតិ​របស់​ Future​ Ready​ IT​ ថា​ ក្រុមហ៊ុន​របស់​ពួក​គេ​ពឹងផ្អែក​ទៅ​លើ​ការ​រួម​ផ្សំ​នៃ​កម្មវិធី​ចាស់​និង​កម្មវិធី​ទំនើបៗ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ ហើយ​ប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ​នា​ពេល​បច្ចុប្បន្ន​ ដាច់ខាត​ត្រូវ​តែ​អាច​ប្រើប្រាស់​ជាមួយនឹង​ការងារ​និង​កម្មវិធី​ច្រើន​ ទាំង​ចាស់​និង​ថ្មី​។​ កុំព្យូទ័រ​ PowerEdge​ servers​ របស់​ Dell​ ផ្ដល់​ជូន​ភាព​បត់បែន​ក្នុង​ការ​ប្រើប្រាស់​ និង​ការ​រចនា​ម៉ូត​ថ្មី​ដែល​អាច​ឲ្យ​អតិថិជន​ធ្វើការ​រៀបចំ​ប្រព័ន្ធ​នោះ​ ទៅ​តាម​ការ​ប្រើប្រាស់​និង​តម្រូវការ​រៀងៗ​ខ្លួន​ សម្រាប់​ព​ណិ​ជ្ជ​កម្ម​ ការ​ទំនាក់ទំនង​រួម​គ្នា​ និង​ការ​សហការ​គ្នា​ ការងារ​បច្ចេកទេស​ជាដើម​។​    

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន