no-alternative title

RMA​ Cambodia​ បង្ហាញ​សមត្ថភាព​អ្នកជំនាញ​បច្ចេកទេស​ជួសជុល​និង​ថែទាំ​រថយន្ត​ Jaguar​ Land​ Rover

ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​ RMA​ Cambodia​ ដែល​ជា​តំណាង​នាំ​ចូល​ និង​ចែកចាយ​រថយន្ត​ផ្តាច់មុខ​រថយន្ត​ម៉ាក​ Jaguar​ និង​ Land​ Rover​ ប្រចាំ​កម្ពុជា​ បាន​រៀបចំ​ស​និ្ន​សិ​ទ​សារ​ព​ត៌​មាន​​ ដើម្បី​ធ្វើការ​បង្ហាញ​ជូន​ដល់​សារ​ធារ​ណៈ​ជន​ អំពី​សមត្ថភាព​របស់​អ្នកជំនាញ​បច្ចេកទេសអន្តរជាតិ​ ដែល​មាន​ជំនាញ​ក្នុង​ការ​ជួសជុល​ និង​ថែទាំ​រថយន្ត​ Jaguar​ និង​ Land​ Rover​ សំរាប់​អតិថិជន​របស់​ខ្លួន​ ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ Jaguar​ Land​ Rover​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​ ៧១២​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ សង្កាត់​កា​កាប​ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

 

លោក​ រ៉ា​មី​ សា​រ៉ា​ហ្វ​ អគ្គនាយក​ក្រុមហ៊ុន​ RMA​ Cambodia​ បាន​មាន​ប្រសាសន៍​ថា​ “RMA​ Cambodia​ បាន​ធ្វើការ​វិនិយោគ​ ខ្ពស់​ទៅ​លើ​ធន ធានមនុស្ស​ ដើម្បី​ធ្វើការ​នាំ​យក​នូវ​អ្នកជំនាញ​បច្ចេកទេស​ជនជាតិ​អង់គ្លេស​ និង​បរទេស​ចំនួន​៣​រូប​ គឺ​លោក​ John​ Andrew​ Carter​ ដែល​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ជួល​ជុល​ និង​សេវាកម្ម​ថែទាំ​រថយន្ត​ លោក​ Adam​ Lewandowski​ ប្រធាន​គ្រប់គ្រង​ខាង​ផ្នែក​សេវាកម្ម​ លោក​ Amaladass​ Singarayer​ ជា​អ្នកឯកទេស​វិភាគ​ វិ​និ​ឆ័​យ​អ​កា​រៈ​របស់​រថយន្ត​ និង​ ពិនិត្យ​គុណភាព​រថយន្ត​បន្ទាប់​ពី​ការ​ជួសជុល​រួចរាល់​”​ ។​ លោក​ រ៉ា​មី​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​  អ្នកឯកទេស​ជនជាតិ​ បរទេស​ទាំង​បី​រូប​នេះ​សុទ្ធសឹងតែ​មាន​ជំនាញ​ សមត្ថភាព​ ចំណេះដឹង​ពិតប្រាកដ​ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ផ្ទាល់​ ពី​សំណាក់​រោងចក្រ​ផលិត​រថយន្ត​ Jaguar​ Land​ Rover​ ក្នុង​ប្រទេស​អង់គ្លេស​ ហើយ​ក្រៅពី​នេះ​ជាង​ជូ​ល​ជុល​រថយន្ត​ជនជាតិ​ ខ្មែរ​ ផ្សែងៗ​ទៀត​ ក៏​សុទ្ធសឹងតែ​ត្រូវ​បាន​ធ្វើការ​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​ពី​សំណាក់​រោងចក្រ​ ដើម្បី​ធ្វើការ​ផ្តល់​នូវ​សេវាកម្ម​ ថែទាំ​ និង​ជួសជុល​ រថយន្ត​ Jaguar​ Land​ Rover​ លំដាប់​អន្តរជាតិ​ជូន​ដល់​អតិថិជន​របស់​យើង​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

​លោក​សេង​ វឹង​ នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ត​ នៃ​ក្រុមហ៊ុន​ RMA​ Cambodia​ បាន​មាន​ប្រសាសន៍​ថា​  យើង​បាន​ត្រៀមខ្លួន​ រួច​ជា​ស្រេច​ ក្នុង​ការ​បំរើ​ជូន​នូវ​សេវាកម្ម​ជួល​ជុល​រថយន្ត​ និង​គ្រឿងបន្លាស់​ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ ជា​ មួយ​នឹង​អត្ថ​ប្រ​យោន៍​ជា​ច្រើន​ជូន​ដល់​អតិថិជន​ដូច​ជា​៖​ ការ​ធានា​រយៈពេល​ 3​ឆ្នាំ​ ឫ​ 100,000km​ សេវាកម្ម​បង្រៀន​របៀប​ថែ​ទាំ​រថយន្ត​ដោយ​ឥត​គិតថ្លៃ​សេវាកម្ម​ជំនួយ​ជួសជុល​ចល័ត​ 24​ម៉ោង​ សំរាប់​ទីក្រុង​ភ្នំពេញ​ និង​ សៀមរាប​ ជាដើម​”។​

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ RMA​ Cambodia​ បាន​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​ ១៦​ ឆ្នាំ​ កន្លង​មក​ ហើយ​ និង​សម្រេច​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ចាប់តាំងពី​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ដំបូង​មក​ម្ល៉េះ​។​ វត្តមាន​នៅ​ក្នុង​តំបន់​ និង​ការ​យល់​ដឹង​ច្បាស់​ពី​ទីផ្សារ​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ RMA​ Cambodia​ ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ និង​ជា​អ្នកគ្រប់គ្រង​លើ​ផលិត​ផល​យានយន្ត​ល្បីៗ​មក​ពី​គ្រប់​តំបន់​ដ៏​មាន​ទំនុកចិត្ត​បំផុត​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន