no-alternative title

កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ ប្រើ​ HUAWEI​ Ascend​ Mate​ 7​ ដំបូង​គេ​នៅ​កម្ពុជា​

 

​កាលពី​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​ និង​ជា​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣​លើ​ពិភពលោក​ បាន​ប្រគល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Ascend​ Mate​ 7​ ស៊េរី​ទំនើប​ និង​មិន​ទាន់​មាន​លក់​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នៅឡើយ​ រួម​ជាមួយ​ទូរស័ព្ទ​ Ascend​ P7​ ដ៏​ទំនើប​ដល់​កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ ដើម្បី​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាការិនី​រូប​នេះ​ និង​ទូរស័ព្ទ​ Ascend​ P7​ ដូច​គ្នា​នេះ​ដល់​ គ្រូបង្វឹក​ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ក្រុមកីឡា​កម្ពុជា​ នៅ​មហា​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ Asian​ Games​ 2014​។​

​លោក​ អែម​ យុ​ទ្ធូ​ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ក្រុមហ៊ុន​ Huawei​ បាន​បញ្ជាក់​ថា​ ក្នុង​នាម​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ ក្រុមហ៊ុន​ទាំងអស់​ យើង​សូម​ចូលរួម​អបអរសាទរ​ដល់​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ ជា​ពិសេស​កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ ផ្ទាល់​ ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ ដែល​បាន​ទទួល​នូវ​មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​ Asian​ Games​ លើក​ទី​១៧​នៅ​ទីក្រុង​ Inchon​ ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ទើបតែនឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ​។​ ការ​ជួយ​ឧបត្ថម្ភ​នេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា​ដទៃ​ទៀត​ ឱ្យ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​ដោយ​ខ្លួនឯង​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ក្តី​សុបិន​របស់​ខ្លួន​ ក៏​ដូច​ជា​មោទកភាព​របស់​ប្រទេស​ជាតិ​ទាំងមូល​»​។​ លោក​បាន​បន្ត​ទៀត​ថា​៖​ «​បុគ្គលិក​ក្រុមហ៊ុន​ Huawei​ ទាំងអស់​ និង​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ សុទ្ធតែ​បាន​ចូលរួម​អបអរសាទរ​នឹង​ជ័យជម្នះ​នេះ​។​ នេះ​ជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​ ប៉ុន្តែ​សៀវ​ម៉ី​ត្រូវ​ខំប្រឹង​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ថែម​ទៀត​ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ ២០១៦​ នា​ពេល​ខាង​មុខ​»​។​


 

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកទឹកចិត្ត​នេះ​ វីរនារី​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី​ Asian​ Games​ 2014​ ផ្នែក​កីឡា​តេ​ក្វា​ន់​ដូ​ WTF​ ទម្ងន់​ក្រោម​ ៧៣​ គីឡូក្រាម​ បាន​សម្តែង​ទឹកមុខ​រំភើប​រីករាយ​ និង​ និយាយ​ថា​៖​ «​នាង​ខ្ញុំ​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ក្រុមហ៊ុន​ Huawei​ ដែល​បាន​ ប្រគល់​រង្វាន់​ទូរស័ព្ទ​ Ascend​ Mate​ 7​ និង​ Ascend​ P7​ ដល់​រូប​នាង​ខ្ញុំ​ ក៏​ដូច​ជា​ការ​ចូលរួម​លើកទឹកចិត្ត​ និង​ជួយ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បុគ្គលិក​ និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ Huawei​ ទាំងអស់​»​។​ បន្ថែម​ពីលើ​នេះ​ សាមីខ្លួន​បាន​ប្តេជ្ញា​ចិត្ត​ថា​៖​ «​នាង​ខ្ញុំ​ នឹង​បន្ត​ខិតខំ​បន្ថែម​ទៀត​ សម្រាប់​កិត្តិយស​ប្រទេស​ជាតិ​ទាំងមូល​ និង​ជា​ការ​តបស្នង​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​នានា​ទាំង​ផ្នែក​រដ្ឋ​ និង​ឯកជន​»​ ។​

​គួរ​រម្លឹក​ថា​ កញ្ញា​ ស៊ន​ សៀវ​ម៉ី​ បាន​បំបែក​កំណត់​ត្រា​មិន​ឈ្នះ​មេដាយ​សោះ​ របស់​ក្រុមកីឡា​កម្ពុជា​សម្រាប់​រយៈពេល​៤៤​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ចាប់តាំងពី​ឆ្នាំ​១៩៧០​មក​ ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ Asian​ Games​ រហូត​ដល់​ឆ្នាំ​២០១០​     កម្ពុជា​មិន​ធ្លាប់​ស្គាល់​មេដាយ​ណាមួយ​ឡើយ​។​ ទើបតែ​ឆ្នាំ​២០១៤​នេះ​ កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ បាន​ឈ្នះ​មេដាយ​ ហើយ​ឈាន​ដល់​មេដាយមាស​ថែម​ទៀត​។​ ម្យ៉ាងទៀត​ ស៊ន​ សៀវ​ម៉ី​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈ្នះ​បាន​មេដាយមាស​ ចាប់​តាំង​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ធំ​នេះ​ រហូត​ដល់​ឆ្នាំ​២០១៤​នេះ​។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ប្រទេស​កម្ពុជា​ឈ្នះ​បាន​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ បើ​គិត​ចាប់ពី​ការ​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​តាំងពី​ឆ្នាំ​១៩៥៤​ ដល់​ឆ្នាំ​២០១៤​នេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន