បន្ទាប់ពីការរង់ចាំជាយូរ ដើម្បីស្វាគមន៍វត្តមាន Samsung Galaxy Note 4 ក្នុងប្រទេសកម្ពុជា ទីបញ្ចប់ ទីកន្លែង និងកាលបរិច្ឆេទសម្ពោធជាផ្លូវការត្រូវបានកំណត់ឡើងនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2014 នៅរោងភាពយន្ត Major Cineplex ជាន់ទី 2 នៃផ្សារទំនើប AEON ចាប់ពីម៉ោង 4 រសៀល ដល់ 8 យប់។ Samsung មានកិត្តិយសសូមគោរពអញ្ជើញសាធារណៈជនចូលរួមដើម្បីជាសាក្សីក៏ដូចជារីករាយជាមួយ អត្ថប្រយោជន៍ពីការផ្តល់ជូនពិសេស និងត្រៀមខ្លួនទទួលយកពិសោធន៍ដ៏រំភើបអស្ចារ្យនៃពិធីសម្ពោធជាផ្លូវការដ៏អធិកអធមបំផុតក្នុងប្រ ទេសកម្ពុជាពី ក្រុមហ៊ុន Samsung។
ចំពោះការផ្តល់ជូន ពិតជាពិសេស និងគួរឱ្យចាប់អារម្មណ៍ដោយលោកអ្នកនឹងទទួលបាន៖
1. ទឹកប្រាក់ 80 ដុល្លារ រាល់ការទិញ Samsung Galaxy Note 4 សម្រាប់ 300 នាក់ដំបូង នៅថ្ងៃសម្ពោធផ្លូវការ
2. ឈ្នះនាឡិកា Samsung Gear S រហូតដល់ទៅ 10 រង្វាន់
3. Free សំបុត្រកុនសម្រាប់អតិថិជន 180 នាក់ ដែលប្រើទូរស័ព្ទ និង Tablet ប្រភេទ Galaxy Note
ចំពោះព្រឹត្តិការណ៍នេះ អ្នកច្បាស់ប្រាកដជានឹងទទួលបាននូវបទពិសោធន៍នៃពេលវេលាដ៏គួរឱ្យរំភើបប្លែកអារម្មណ៍ជាមួយកម្មវិធីដែលអ្នកប្រហែលមិនបានធ្លាប់ជួបប្រទះ ដូចជាការរួមបញ្ចូលគ្នារវាងសិល្បៈគំនូរ និងបច្ចេកវិជ្ជានៅលើអេក្រង់ Samsung Galaxy Note 4 ដោយវិចិត្រករកូនកាត់ ខ្មែរ-ញូវហ្សេលែន លោក Peap Tarr ដែលគ្រប់គ្នាស្គាល់ និងស្ញប់ស្ញែងកោតសរសើរលើស្នាដៃ នៃគំនិតច្នៃប្រឌិតរួមបញ្ចូលរវាងវប្បធម៌ញូវហ្សេលែន និងវប្បធម៌ខ្មែរ ដោយត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជំរុញឱ្យស្នាដៃរបស់លោកបានបង្ហាញនៅក្នុងទស្សនាវដ្តីសិល្បៈអន្ដរជាតិនានា ក៏ដូចជាវិចិត្រសាលជាច្រើនផងដែរ។ កម្មវិធីដ៏អស្ចារ្យទីពីរ គឺការសម្តែង និងបកស្រាយបទចម្រៀងផ្ទាល់ពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា និងជាតារាតំណាងក្រុមហ៊ុន Samsung។ ហើយកម្មវិធីមួយផ្សេងទៀតដែលនឹងធ្វើឱ្យអ្នកបិទមាត់មិនជិត គឺការបង្ហាញទូរស័ព្ទ Samsung Galaxy Note 4 ដែលអនុញ្ញាតឱ្យអ្នកបានឃើញ និងដឹងឱ្យកាន់តែច្បាស់ថាតើ Samsung Galaxy Note 4 ជាទូរស័ព្ទអាចបំពេញគ្រប់តម្រូវការជីវិតប្រចាំថ្ងៃរបស់អ្នកទាំងការកម្សាន្ត ការងារការិយាល័យ និងអាជីវកម្ម ក៏ដូចជាបង្ហាញឱ្យគ្រប់គ្នាជឿថាវាជាទូរស័ព្ទដៃដ៏ឆ្លាតវៃជាងគេបំផុតរបស់ពិភពលោក។ រីឯកម្មវិធីការបង្ហាញម៉ូត ជាមួយ Samsung Galaxy Note 4 ប្រាកដជានាំអ្នកទៅកាន់ឧត្តមភាពមួយកម្រិតផ្សេងទៀត ដែលតារាម៉ូឌែលរបស់យើងនឹងបង្ហាញពីរបៀប និងហេតុអ្វីបានជាយើងមានមោទនភាពជាម្ចាស់ Samsung Galaxy Note 4។
ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។