មានរឿងប្រកែកតវ៉ាមួយចំនួនអំពីម៉ាក និងប្រភេទ Tablet ថាតើ Tablet ណាមួយទទួលបានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា ដោយយោងតាមប្រភពទិន្នន័យដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុនស្រាវជ្រាវ GFK បានបង្ហាញថា Samsung Galaxy Tab Series វាយលុកទីផ្សារ Tablet បានច្រើនជាង 50% ដែលមានន័យថា Samsung Galaxy Tab Series ជា Tablet ទទួលបានលំដាប់ថ្នាក់លេខ 1 និងមានប្រជាប្រិយភាព បំផុតក្នុងទីផ្សារកម្ពុជា។
Tablet ពី Samsung ដែលទទួលបានការគាំទ្រ និងពេញនិយមបំផុត គឺស៊េរី Samsung Galaxy Tab រហូតដល់ Samsung Galaxy Tab S ជាមួយការវិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយដោយផ្តោត លើភាពច្នៃប្រឌិតខ្ពស់លើការរចនារូបរាង ប្រព័ន្ធ Software ជាពិសេស គឺបច្ចេកវិជ្ជាដែលអាចបំពេញ រាល់គ្រប់តម្រូវការសម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃដើម្បីធ្វើឱ្យគុណភាពជីវិតកាន់តែប្រសើរ។
ចំពោះ Samsung Galaxy Tab S ដែលជា Tablet ជំនាន់ចុងក្រោយ របស់ Samsung ដែលទទួល បានការគាំទ្រ ដ៏ច្រើនលើសលប់ទាំងក្នុងប្រទេសកម្ពុជា និង ទូទាំងពិភពលោក តាមរយៈការឆ្លើយតបវិជ្ជមានពីអ្នកប្រើប្រាស់លើរូបរាងរចនា យ៉ាងស្រស់ប្រណិតដ៏ស្តើង និងស្រាលបំផុត របស់ Samsung ជាមួយទំហំអេក្រង់ 8.4 អ៊ីញ និង 10.5អ៊ីញ។ ហើយអ្វីដែលធ្វើឱ្យ Samsung Galaxy Tab S លេចធ្លោជាងគេ គឺអេក្រង់ Super AMOLED ផ្តល់រូបភាពច្បាស់ឥតខ្ចោះ ប្រៀបដូចធម្មជាតិពិតៗ។ ក្រុមហ៊ុន Samsung ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងនិយមប្រើប្រាស់រាល់គ្រប់ផលិតផលបច្ចេកវិជ្ជារបស់ Samsung ក្នុងកន្លងមក។ ហើយក្រុមហ៊ុនសូមសន្យា នឹងបន្តការស្វែងរកបច្ចេក វិទ្យាច្នៃប្រឌិតថ្មីៗចុងក្រោយដើម្បីបំពេញតម្រូវការ និងលើកកម្ពស់គុណភាពជីវិតរបស់លោកអ្នក ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
សូមបញ្ជាក់ផងដែរថា Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្ដល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។ ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com