no-alternative title

ក្រុមហ៊ុន​ KTH​ សម្ពោធ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Lenovo​ ជា​ផ្លូវការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

 

​កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ KTH​ បាន​ប្រកាស​ជា​អ្នក​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ និង​សេវាកម្ម​ផ្សេងៗ​របស់​ទូរស័ព្ទ​ម៉ាក​ Lenovo​ ដែល​ជា​ទូរស័ព្ទ​មួយ​ក្នុង​ចំណោម​ម៉ាក​សញ្ញា​ផលិតផល​ឈានមុខ​លំដាប់​កំពូល​ក្នុង​ពិភពលោក​(​ដោយ​ IDC)​ ព្រម​ជាមួយ​ការ​ទទួល​បាន​ជ័យ​លា​ភី​ Red​ Dot​ Design​ Awards​ ក្នុង​ឆ្នាំ​២០១៣​។​ KTH​ មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ជាង​ ១២​ឆ្នាំ​ មក​ហើយ​។​ ហេតុនេះ​ KTH​ ជឿជាក់​លើ​រូបភាព​ម៉ាក​សញ្ញា​ផលិតផល​ Lenovo​ និង​គុណភាព​ ដែល​បាន​ផលិត​ឡើង​ និង​មានការ​ទទួលស្គាល់​ម៉ាក​សញ្ញា​ផលិតផល​ជាង​១០​ឆ្នាំ​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​កញ្ញា​  Siriporn​ Nimitparat​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​  KTH​  មាន​ប្រសាសន៍​ថា​ KTH​ បញ្ជាក់​ការ​ពិត​ និង​ទទួលស្គាល់​ពី​គុណ​តម្លៃ​នៃ​ថវិកា​ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​ត្រូវ​ចំណាយ​ក្នុង​ការ​ធ្វើ​ឲ្យ​បែបបទ​ជីវិត​របស់​ខ្លួន​បាន​ប្រសើរ​ឡើង​ ហើយ​តែង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​និច្ច​  ទូរស័ព្ទ​ឆ្លាត​ម៉ាក​ Lenovo​ បាន​ផ្ដល់​ទៅ​ទីផ្សារ​នូវ​គុណភាព​នៃ​ការ​ច្នៃ​បង្កើត​យ៉ាង​ល្អ​បំផុត​ផលិត​ ផល​ បទ​ពិសោធ​ល្អ​ក្នុង​ការ​អនុវត្ត​ និង​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ Lenovo​ គឺជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ក្នុង​ដៃ​គ្រប់​គ្នា​។​ ពិសេស​ជាង​នេះ​អ្នក​និយម​ប្រើ​ទូរស័ព្ទ​ប្រភេទ​ទំនើប​ដែល​មិនសូវ​សម្បូរ​ថវិកា​ ថ្ងៃនេះ​ KTH​ បាន​ដាក់​សម្ពោធ​ទូរស័ព្ទ​ ៣​ ម៉ូ​ដែល​ មាន​សមត្ថភាព​ពិសេស​ជាមួយ​អេ​ក្រង់​ធំ​រហូត​ដល់​៥​ទៅ​៦​អ៊ី​ញ​ និង​អង្គ​ដំណើរការ​ទិន្នន័យ​(Quad​ core​ processor)​ និង​ទំហំ​ផ្ទុក​ថាមពល​ថុ្ម​ធំ​ ជាមួយ​តម្លៃ​ដ៏​ពិសេស​បំផុត​ស្ថិត​ក្នុង​ដៃ​របស់​លោក​អ្នក​។​ លើស​ពី​នេះ​  KTH​  ផ្ដល់​ជូន​នូវ​ការ​ធានា​ក្នុង​រយៈពេល​១២​ខែ​ ក្រោយ​ពី​ទិញ​រួច​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួ​ស​ដល់​អតិថិជន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ទូរស័ព្ទ​ឆ្លាត​ម៉ាក​ Lenovo​ ទាំង​៣​     ម៉ូ​ដែល​នេះ​ អាច​រក​ជាវ​បាន​នៅ​ហាង​ KTH,​ nojima​ Aeon​ mall​  និង​នៅ​ហាង​ចែកចាយ​លក់​បន្ត​ទូ​ទាំង​ប្រទេស​។​ 

 

 

​ក្រុមហ៊ុន​ KTH​ នឹង​ដាក់​លក់​ទូរស័ព្ទ​ឆ្លាត​ដំណើរការ​ដោយ​ Android​ ម៉ាក​ Lenovo​ ៥​ ប្រភេទ​ក្នុង​ចំណោម​ម៉ូ​ដែល​ទាំង​៥​ ដែល​មាន​ ២​ស៊េរី​ បម្រើ​មុខងារ​ក្នុង​កម្រិត​ទូលាយ​នៃ​ផ្នែក​នីមួយៗ​។​ A​ស៊េរី​គឺ​ A536​ និង​ A859​។​ S​ស៊េរី​គឺ​មាន​បញ្ចូល​ S930​ (​អាច​រក​ជាវ​បាន​)​ និង​ S850​ និង​ S860​ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ គ្រប់​ម៉ូ​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ ងាយស្រួល​ប្រើប្រាស់​ និង​សម​ស្រប​សម្រាប់​អតិថិជន​ទាំងអស់​ចំពោះ​ការ​ចំណាយ​ថវិកា​តិច​។​

 

 

Lenovo​ A536​ ជា​ទូរស័ព្ទ​ឆ្លាត​មាន​ទំហំ​ ៥​អ៊ី​ង​ដែល​នាំ​ជូន​លោក​អ្នក​នូវ​ apps​ Android​ ទំនើប​បំផុត​និង​បទ​ពិសោធ​ Kitkat​ 4.4​។​ ថត​រួប​ភាព​ និង​វី​ដេ​អូ​ជាមួយ​កាមេរ៉ា​មុខក្រោយ​ និង​ចែករំលែក​ទិន្នន័យ​ក្នុង​ល្បឿន​លឿន​។​ ជាមួយនឹង​សមត្ថភាព​ដ៏​ពិសេស​នៃ​ អង្គ​ដំណើរការ​ទិន្នន័យ​(Quad​ core​ processor)​ និង​មាន​កន្លែង​ដាក់​ស៊ី​ម​ចំនួន​២​ ដែល​ A536​ ជា​ទូរស័ព្ទ​ឆ្លាត​ទាំងមូល​ដែល​ដាក់​ពិភព​នៃ​ Android​ ទាំងស្រុង​ក្នុង​ដៃ​អ្នក​។​

Lenovo​ A859​ ផ្ដល់​ជូន​នូវ​សមត្ថភាព​ពិសេស​គួរ​ចាប់អារម្មណ៍​ និង​មាន​អេ​ក្រង់​ HD​ ទំហំ​៥​អ៊ី​ញ​ ច្បាស់​ត្រជាក់​ភ្នែក​ ជាមួយ​មុំ​គំហើញ​ធំ​ទូលាយ​សម្រាប់​ការ​មើល​វី​ដ​អូ​ដែល​ដើរ​មិនរ​អាក់រ​អូ​ល​។​ កាមេរ៉ា​មុខក្រោយ​អាច​ឲ្យ​អ្នក​សន្ទនា​ឆ្លង​ឆ្លើយ​ជា​វី​ដេ​អូ​ និង​ចែករំលែក​រួប​ភាព​ជាមួយ​មិត្តភក្ដិ​ អំឡុង​ពេល​អង្គ​ប្រតិបត្តិការ​(Quad-core​ CPU)​ ផ្ដល់​ជូន​អ្នក​នូវ​ថាមពល​ដែល​អ្នក​ត្រូវការ​បន្ថែម​ទៀត​។​

 

 

Lenovo​ S930​ មាន​កាមេរ៉ា​ HD​ ទ្វេ​ និង​ប្រព័ន្ធ​សំឡេង​ Dolby​ Surround​ Sound​ ជាមួយ​ឧបករណ៍​បំពង​សំឡេង​ផ្នែក​ខាង​មុខ​ចំនួន​២​។​ អ្នក​អាច​រីករាយ​មើល​វី​ដេ​អូ​គ្រប់​ប្រភេទ​ និង​ទំហំ​រូបភាព​ វី​ដេ​អូ​មាន​ទំហំ​ធំ​ទៅ​ដល់​៦​អ៊ី​ញ​ ។​

Lenovo​ S850​ មាន​រូបរាង​ស្តើង​និង​ស្រាល​ ផ្ទៃ​ក្រៅ​ជា​កញ្ចក់​ និង​មានការ​បង្ហាញ​គំហើញ​ធំ​ទូលាយ​កម្រិត​ HD​ ដល់​ទៅ​៥​អ៊ី​ញ​ អង្គ​ដំណើរការ​ទិន្នន័យ​(Quad​ core​ processor)​ កាមេរ៉ា​កម្រិត​ខ្ពស់​(​កាមេរ៉ា​ក្រោយ​ 13MP​ និង​កាមេរ៉ា​មុខ​ 5MP)​ មុខងា​សកម្ម​លុប​សំឡេង​រំខាន​ ជាមួយ​ម៉ៃ​ក្រូ​ហ្វូ​ន​ Android​ Kit-kat​។​

Lenovo​ S860​ មាន​ថាមពល​ថ្ម​យូរអង្វែង​សម្រាប់​ការ​ប្រើប្រាស់​រាល់ថ្ងៃ​ សំឡេង​ខ្លាំង​ ផ្ទៃ​ក្រៅ​មាន​រាង​តែ​មួយ​ស្រោប​ដោយ​លោហធាតុ​ទន់​ ផ្ទាំង​បង្ហាញ​កម្រិត​ HD​ ធំ​ទូលាយ​ទំហំ​៥,៣​អ៊ី​ញ​ សាក​បាន​ងាយស្រួល​ជាមួយ​ឧបករណ៍​ដទៃ​ RAM​ ទំហំ​ 2GB​  អង្គ​ដំណើរការ​ទិន្នន័យ​(Quad​ core​ processor)​ កាមេរ៉ា​ក្រោយ​ទំហំ​ 8MP​ អាច​ប្រើ​ស៊ី​ម​២​ Lenovo​ Premium​ Apps​។​

​មួយវិញទៀត​ គ្រប់​ម៉ូ​ដែល​ទាំងអស់​របស់​ទូរស័ព្ទ​ឆ្លាត​ Lenovo​ ផ្ដល់​ជូន​ការ​អនុវត្ត​ពិសេស​ដែល​ជា​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​ទូរស័ព្ទ​ឆ្លាត​ Lenovo​ ត្រឹមតែ​ Called​ Doit​ apps​ ជាមួយ​ការ​ចែកចាយ​ សម្រួល​សំឡេង​ និង​សុវត្ថិភាព​ចំពោះ​វា​។​ ពិសេស​ជាង​នេះ​ A536​ A859​ S850​ និង​S860​ នឹង​ទ្រទ្រង់​លក្ខណៈ​ពិសេស​ Lenovo​ ហៅ​ថា​ “​បិទ​សោ​ឆ្លាត​វៃ​ បន្ថយ​សំឡេង​ និង​ទទួល​ទូរស័ព្ទ​ហៅ​ចូល​ឆ្លាត​វៃ​”​ ដូច្នេះ​ អតិថិជន​ទាំងអស់​នឹង​រីករាយ​គ្រប់​បរិបទ​ និង​ការ​អនុវត្ត​ គ្រប់​ទីកន្លែង​។​ គ្រប់​ទូរស័ព្ទ​ឆ្លាត​ប្រើ​ប្រព័ន្ធ​ Android​ ម៉ាក​ Lenovo​ អាច​រក​ជាវ​បាន​ឥឡូវនេះ​នៅ​ផ្សារ​ទំនើប​ KTH​ ហាង​ KTH​ និង​បណ្ដា​ហាង​ដៃគូ​ទូ​ទាំង​ប្រទេស​។​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន